Royal Academy of Cambodia
តាមអត្ថបទស្រាវជ្រាវរបស់លោកសាស្ត្រាចារ្យ កុល សារូ អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌វិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលបានធ្វើបទបង្ហាញអំពីប្រធានបទមួយ ស្តីពី «ជ្រុងមួយនៃបេតិកភណ្ឌវប្បធម៌សិល្បៈអរូបីខ្មែរ» នៅក្នុងសន្និសីទអន្តរជាតិ ស្តីពី តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វីក នៅខេត្តសៀមរាបកន្លងទៅនេះ បានឱ្យដឹងថា «អាណាចក្រអង្គរជាសរណដ្ឋានដ៏ពិសិដ្ឋ មានអរិយធម៌ខ្ពង់ខ្ពស់ មានទេពកោសល្យឧបនិស្ស័យនិងគំនិតច្នៃប្រឌិតខ្ពស់ ព្រមទាំងមានការលូតលាស់ខាងបញ្ញាដល់កំពូលនាសតវត្សរ៍ទី១១ និង១២»។ លោកសាស្ត្រាចារ្យ បានបញ្ជាក់ថា តាមការបង្ហាញរបស់ព្រឹទ្ធាចារ្យ ឆេង ផុន មានភ័ស្តុតាងជាច្រើនដែលអាចបង្ហាញឱ្យឃើញអំពីភាពរុងរឿងដ៏កម្រិតកំពូលនៃអាណាចក្រអង្គរ នាសម័យកាលនោះ មានដូចខាងក្រោម៖
ប្រភពឯកសារ៖ កុល សារូ ជ្រុងមួយនៃបេតិកភណ្ឌវប្បធម៌សិល្បៈអរូបីខ្មែរ ឆ្នាំ២០១៨
ភ្នំពេញ៖ នាវេលាម៉ោង១១:៣០នាទី ព្រឹកថ្ងៃអង្គារ៍ ២រោច ខែអាសាឍ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្...
នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ប្រាសាទព្រះវិហារ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ដំណឹងល្អនេះ បានផ្សព្វផ្សាយភ្លាមៗនៅទូទាំង ប្រទេសតាមរយៈបណ្ដាញទូរទស្សន៍ CTN។ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបនៅទូទាំងប្រទេស...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានជួបប្រជុំជាមួយថ្នាក់ដឹកនា...
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍បញ្ជាក់ជូនអ្នកសារព័ត៌មានថា ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា មានគណ:កម្មការបច្ចេកសព្ទជំនាញឯកទេសចំនួន១៧គណ:កម្មការ និងគណ:កម្មការជាតិភាសាខ្មែរមួ...