ព័ត៌មាន

«កិច្ចប្រជុំផ្ទៀងផ្ទាត់ការងារបញ្ចប់ឆ្នាំ២០១៨»

2018-12-24 09:00:28 ថ្ងៃច័ន្ទ, 24 ធ្នូ 2018, 09:00 AM
post_detail

ឆ្នាំ២០១៨នេះ ជាឆ្នាំដែលរាជបណ្ឌិត្យសភាកម្ពុជា មានសកម្មភាពច្រើន បើប្រៀបធៀបជាមួយនឹងបណ្តាឆ្នាំកន្លងទៅ។ ដូចដែលឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ក្នុងការតាំងចិត្តធ្វើកំណែទម្រង់ការងារក្នុងស្ថាប័នស្រាវជ្រាវជាតិនេះ និងជំរុញសកម្មភាពការងារឱ្យទទួលបានលទ្ធផលកាន់តែមានប្រសិទ្ធភាពជាងមុន។

នៅក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃចន្ទ ២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានដឹកនាំអង្គប្រជុំថ្នាក់ដឹកនាំនិងមន្ត្រីនៃរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ ដើម្បីតាម​ដាន​ និង​ពិនិត្យអំពីសកម្មភាពការងារ និងសកម្មភាពដែលត្រូវអនុវត្តនាឆ្នាំបន្ទាប់នៅតាមវិទ្យាស្ថាន និងស្ថាប័ន​ឧបសម្ព័ន្ធ​នានា។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍ថា ជំរុញលើកទឹកចិត្តដល់វិទ្យាស្ថាននានា ពិនិត្យមើលធនធានជំនាញៗមានសមត្ថភាពធ្វើការងារ មិនថាតែជាមន្ត្រីចូលនិវត្តន៍ ឬជាធនធានវ័យ​ក្មេង​នោះទេ សំខាន់មានសមត្ថភាព និងមានបំណងបម្រើការងារជូនជាតិ វិទ្យាស្ថានអាចដាក់សំណើ​បេក្ខភាពមករាជបណ្ឌិត្យសភាកម្ពុជា ដើម្បីពិនិត្យលទ្ធភាពក្នុងការស្នើសុំតែង​តាំង ជាទីប្រឹក្សា​ឬ​ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា ហើយទីប្រឹក្សា ឬជំនួយការដែលទទួលបានការតែងតាំង នឹងត្រូវ​ទៅ​បម្រើការនៅវិទ្យាស្ថាន ឬស្ថាប័ននោះវិញ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា រហូត​មក​ទល់​​ពេល​នេះ មានតែស្ថាប័នពីរប៉ុណ្ណោះរបស់ជាតិ ដែលមិនទាន់មានស្នើសុំការតែងតាំងទីប្រឹក្សា ឬ ជំនួយការ គឺក្រសួងអប់រំ យុវជន និងកីឡា និងរាជបណ្ឌិត្យសភាកម្ពុជា។ 

ខាងក្រោមនេះ ជាប្រសាសន៍សំខាន់ៗមួយចំនួន ដែលឯកឧត្តមបណ្ឌិត​សភាចារ្យ ប្រធាន​រាជ​បណ្ឌិត្យសភាកម្ពុជា បានលើកឡើងនាឱកាសកិច្ចប្រជុំរួមកាលពីព្រឹកមិញនេះ មាន​ដូច​ខាង​ក្រោម​៖

  • សម្រាប់ឆ្នាំ២០១៩ ខាងមុខនេះ វិទ្យាស្ថានស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា នឹងត្រូវ​ប្រកាស​​អំពី​គម្រោងស្រាវជ្រាវ ហើយមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា មាន​អាទិភាព​ក្នុង​ការ​លើក​សំណើ​គម្រោង​យកថវិកាពីវិទ្យាស្ថានស្រាវជ្រាវអាស៊ី។ ចំណែកអាហារូបករណ៍សិក្សា​ស្រាវ​ជ្រាវ​រយៈពេលខ្លី ៦ខែ សម្រាប់អ្នកមានសញ្ញាបត្របណ្ឌិត ​ដែលទទួល​បានពីប្រទេសកូរ៉េ ក៏​នឹង​​ត្រូវបើកទូលាយផ្សព្វផ្សាយដល់សាធារណជនទូទៅផងដែរ ដើម្បីរួមចំណែកជំរុញការ​ពង្រឹងសមត្ថភាពស្រាវជ្រាវរបស់បញ្ញវន្តខ្មែរ។
  • វិទ្យាស្ថានភាសាជាតិ ត្រូវរៀបចំការបោះពុម្ពកម្មវិធីបង្រៀនភាសាខ្មែរសម្រាប់ជនបរទេស  ឱ្យបាន​ឆាប់​រហ័ស។
  • មជ្ឈមណ្ឌលសិក្សាចិន ត្រូវដើរតួនាទីស្នូលសំខាន់ ទំនាក់ទំនង ចាប់ដៃគូ​សហប្រតិបត្តិការ​ជាមួយ​​សាកលវិទ្យាល័យល្បីៗ ដូចជាសាកលវិទ្យាល័យប៉េកាំង ដើម្បី​រៀប​ចំ​ធ្វើ​វចនា​នុក្រម​ខ្មែរ​-ចិន ដោយសហការជាមួយវិទ្យាស្ថានភាសាជាតិ, សហការជាមួយវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម ដើម្បីចាប់ដៃគូជាមួយសាកលវិទ្យាល័យគុនមីង សហការ​លើ​ផ្នែក​វេជ្ជសាស្ត្រ។ ជារួម មជ្ឈមណ្ឌលសិក្សាចិន នឹងចាប់ដៃគូសហការ​ជាមួយ​វិទ្យាស្ថាន​ជំនាញ​របស់​រាជបណ្ឌិត្យសភាកម្ពុជា ដើម្បីបន្តចាប់ដៃគូ​ជាមួយ​សាកល​វិទ្យាល័យ​ល្បីៗ​របស់​សាធារណរដ្ឋ​ប្រជាមានិតចិន។ រាជបណ្ឌិត្យសភាកម្ពុជា នឹងជំរុញការរៀបចំការបណ្តុះបណ្តាលបរិញ្ញាបត្រ​ជាន់ខ្ពស់​ភាសា​ចិន ដោយមានការគាំទ្រពីសាកលវិទ្យាល័យល្បីៗពីប្រទេសចិន នៅឆ្នាំ២០១៩ ខាងមុខ​នេះ។​ 
  • អាហារូបករណ៍ទាំងអស់ដែលរាជបណ្ឌិត្យសភាកម្ពុជា ទទួលបានពីដៃគូសហប្រតិបត្តិការ នឹង​ធ្វើការ​ប្រកាស​ជាសាធារណៈ ហើយរាជបណ្ឌិត្យសភាកម្ពុជា ដែលមានវិទ្យាស្ថានខុងជឺ នឹងទទួល​ធ្វើការបណ្តុះបណ្តាលជំនាញភាសាចិន មុននឹងបញ្ជូននិស្សិត​អាហារូបករណ៍​ទៅ​សិក្សានៅ​សាកលវិទ្យាល័យដៃគូនានា។
  • ការអភិវឌ្ឍនៅតំបន់ឧទ្យានជាការងារអទិភាពមួយដែលរាជបណ្ឌិត្យសភាកម្ពុជា កំពុង​ដុត​ដៃ​ដុត​​ជើង​ជំរុញសកម្មភាពការងារឱ្យកាន់តែមានប្រសិទ្ធភាព។ ឧទ្យាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា នឹងបង្កើត​ឱ្យ​ជាច្បាប់​ដាច់​ដោយ​ឡែក​មួយ​សម្រាប់​ការពារ​ធនធាន​ធម្មជាតិ​ដែល​មាន​នៅ​ក្នុង​ឧទ្យាន ហើយនិង​ធ្វើការ​អប់រំណែនាំ ផ្សព្វ​ផ្សាយ​ដល់​ប្រជាពលរដ្ឋ​ដែល​អាស្រ័យ​ផល​ក្នុង​ឧទ្យាន​ឱ្យ​បានយល់ពី​អត្ថប្រយោជន៍របស់សម្បត្តិធម្មជាតិ និងអំពីបេសកកម្ម និង​បទប្បញ្ញត្តិ​ផ្សេងៗ​ដែលឧទ្យានត្រូវអនុវត្ត​នាពេលខាងមុខ៕

RAC Media

អត្ថបទទាក់ទង

ឡុញ ឡាយ៖ បទពិសោធន៍ជិត៣០ឆ្នាំជាអ្នកជំនាញកំណាយបុរាណវត្ថុវិទ្យា នៅតំបន់អង្គរ ដោយ៖ បណ្ឌិត ផុន កសិកា

RAC Mediaប្រភព៖ វិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម

2020-12-27 06:45:29   Sun, 27,12,2020, 06:45 AM
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា៖ កម្ពុជាតូចណាស់ តែបើយើងខិតខំរួមគ្នា កម្ពុជានឹងក្លាយទៅជាសួនច្បាររបស់ពិភពលោក

(រាជបណ្ឌិត្យសភាកម្ពុជា)៖ «កម្ពុជាតូចណាស់ តែបើយើងខិតខំរួមគ្នា កម្ពុជានឹងក្លាយទៅជាសួនច្បាររបស់ពិភពលោក» នេះជាប្រសាសន៍គូសបញ្ជាក់និងជាការលើកឡើងប្រកបដោយក្ដីសង្ឃឹម ដែលឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជប...

2020-12-25 09:52:18   Fri, 25,12,2020, 09:52 AM
បណ្ឌិតសភាចារ្យ សុខ ទូច៖ ធនធានធម្មជាតិប្រើប្រាស់កាន់តែច្រើនកាន់តែរេចរឹល តែធនធានមនុស្ស កាន់តែប្រើ កាន់តែរីកចម្រើន

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈ រវាងរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុនឱកាសរីគ្រូតម៉ិន & ត្រេនិងស្គូលនៅព្រឹកថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹង...

2020-12-25 08:10:17   Fri, 25,12,2020, 08:10 AM
រាជបណ្ឌិត្យសភាកម្ពុជាចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុនឱកាសរីគ្រូតម៉ិន & ត្រេនិងស្គូល

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅវេលាម៉ោង១០:០០នាទីព្រឹកថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ នេះ រាជបណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុនឱកាសរីគ្រូតម៉ិន & ត្រេនិងស...

2020-12-25 04:15:45   Fri, 25,12,2020, 04:15 AM
សង្ខេបទំនាក់ទំនងផ្នែកនយោបាយរវាងចិននិងអូស្ត្រាលី ដោយ៖ ផាញ់ សារឿន មន្ត្រីវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

2020-12-24 05:40:55   Thu, 24,12,2020, 05:40 AM
កម្មវិធីសន្និសីទអនឡាញលើកទី១ ស្តីពី៖ ការអប់រំ ប្រឹក្សាគរុកោសល្យ បានបិទបញ្ចប់ដោយជោគជ័យ

នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានចូលរួមជាអធិបតីបិទកម្មវិធីសន្និសីទអនឡាញលើកទី១ ស្តីពី៖ ការអប់រំ ប្រឹក្សាគរុកោសល្យ ក្រោមប្រធានបទ "ប្រឹក្សាគរុកោសល្យ និងអភិវឌ្ឍន៍ជំនាញ...

2020-12-23 12:56:17   Wed, 23,12,2020, 12:56 PM

សេចក្តីប្រកាស