Royal Academy of Cambodia
ឆ្នាំ២០១៨នេះ ជាឆ្នាំដែលរាជបណ្ឌិត្យសភាកម្ពុជា មានសកម្មភាពច្រើន បើប្រៀបធៀបជាមួយនឹងបណ្តាឆ្នាំកន្លងទៅ។ ដូចដែលឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ក្នុងការតាំងចិត្តធ្វើកំណែទម្រង់ការងារក្នុងស្ថាប័នស្រាវជ្រាវជាតិនេះ និងជំរុញសកម្មភាពការងារឱ្យទទួលបានលទ្ធផលកាន់តែមានប្រសិទ្ធភាពជាងមុន។
នៅក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃចន្ទ ២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានដឹកនាំអង្គប្រជុំថ្នាក់ដឹកនាំនិងមន្ត្រីនៃរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ ដើម្បីតាមដាន និងពិនិត្យអំពីសកម្មភាពការងារ និងសកម្មភាពដែលត្រូវអនុវត្តនាឆ្នាំបន្ទាប់នៅតាមវិទ្យាស្ថាន និងស្ថាប័នឧបសម្ព័ន្ធនានា។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍ថា ជំរុញលើកទឹកចិត្តដល់វិទ្យាស្ថាននានា ពិនិត្យមើលធនធានជំនាញៗមានសមត្ថភាពធ្វើការងារ មិនថាតែជាមន្ត្រីចូលនិវត្តន៍ ឬជាធនធានវ័យក្មេងនោះទេ សំខាន់មានសមត្ថភាព និងមានបំណងបម្រើការងារជូនជាតិ វិទ្យាស្ថានអាចដាក់សំណើបេក្ខភាពមករាជបណ្ឌិត្យសភាកម្ពុជា ដើម្បីពិនិត្យលទ្ធភាពក្នុងការស្នើសុំតែងតាំង ជាទីប្រឹក្សាឬជំនួយការរាជបណ្ឌិត្យសភាកម្ពុជា ហើយទីប្រឹក្សា ឬជំនួយការដែលទទួលបានការតែងតាំង នឹងត្រូវទៅបម្រើការនៅវិទ្យាស្ថាន ឬស្ថាប័ននោះវិញ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា រហូតមកទល់ពេលនេះ មានតែស្ថាប័នពីរប៉ុណ្ណោះរបស់ជាតិ ដែលមិនទាន់មានស្នើសុំការតែងតាំងទីប្រឹក្សា ឬ ជំនួយការ គឺក្រសួងអប់រំ យុវជន និងកីឡា និងរាជបណ្ឌិត្យសភាកម្ពុជា។
ខាងក្រោមនេះ ជាប្រសាសន៍សំខាន់ៗមួយចំនួន ដែលឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងនាឱកាសកិច្ចប្រជុំរួមកាលពីព្រឹកមិញនេះ មានដូចខាងក្រោម៖
RAC Media
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅវេលាម៉ោង១០:០០នាទីព្រឹកថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ នេះ រាជបណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុនឱកាសរីគ្រូតម៉ិន & ត្រេនិងស...
នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានចូលរួមជាអធិបតីបិទកម្មវិធីសន្និសីទអនឡាញលើកទី១ ស្តីពី៖ ការអប់រំ ប្រឹក្សាគរុកោសល្យ ក្រោមប្រធានបទ "ប្រឹក្សាគរុកោសល្យ និងអភិវឌ្ឍន៍ជំនាញ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានអញ្ជើញដឹកនាំប្រតិភូបណ្ឌិតសភាចារ្យ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការន...