Royal Academy of Cambodia
ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបិទសន្និសីទអន្តរជាតិលើកទី១៤ ស្តីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក ៖ វប្បធម៌ ប្រវតិ្ត និងមោទកភាព» ដែលបានប្រារព្វធ្វើនៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នៅសណ្ឋាគារអង្គរសេនជូរី ក្រុងសៀមរាប ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងឱកាសនៃការបិទកម្មវិធីនោះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានមានប្រសាសន័ថា «ក្នុងនាមរាជបណ្ឌិត្យសភាកម្ពុជា និងក្នុងនាមរូបខ្ញុំផ្ទាល់ តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ខ្ញុំមានសេចក្តីសោមនស្ស រីករាយជាអនេកកប្បការ ដោយបានចូលរួមជាអធិបតី ក្នុងពិធីបិទសន្និសីទអន្តរជាតិ លើកទី១៤ ស្ដីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ វប្បធម៌ ប្រវត្តិ និងមោទកភាព » ដែលរៀបចំដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមការឧបត្ថម្ភរបស់មូលនិធិកូរ៉េសម្រាប់ការសិក្សាជាន់ខ្ពស់ នៅក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃនេះ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ សាស្ត្រាចារ្យ បណ្ឌិត ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងសន្និសីទអន្តរជាតិ ដ៏មានសារប្រយោជន៍នេះ» និងបានចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ ដែលបានមកពីការស្រាវជ្រាវក្នុងវិស័យវប្បធម៌នៅតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីប៉ាស៊ីហ្វិក។
សកម្មភាពរបស់មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជានៅពេលនេះ បានបង្ហាញឱ្យឃើញអំពីតម្លៃ និងសារៈប្រយោជន៍របស់អង្គសន្និសីទអន្តរជាតិលើកទី១៤ ស្ដីពី « តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ វប្បធម៌ ប្រវត្តិ និងមោទកភាព » ក្នុងការរួមចំណែកលើកស្ទួយតម្លៃវប្បធម៌បណ្តាប្រជាជាតិ ទាំងឡាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ អាស៊ីប៉ាស៊ីហ្វិក និងវប្បធម៌ពិភពលោក នាយុគសម័យ សាកលភាវូបនីយកម្មនេះ។
«បើកាលណាគេចូលចិត្តរស់បានយូរ បើគេមិនចូលចិត្តស្លាប់» ឯកឧត្ដមបណ្ឌិត យង់ ពៅ បានបញ្ជាក់ក្នុងន័យថា ជំរុញលើកទឹកចិត្តក្នុងការសិក្សាស្រាវជ្រាវ ការពារ និងអភិវឌ្ឍសម្បត្តិវប្បធម៌នានា ដូចជា ល្ខោនបាសាក់ ល្ខោនយីកែ របាំបុរាណ ជាដើម គឺត្រូវសិក្សារកវិធីទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋឱ្យងាកមកចូលរួមទស្សនាឡើងវិញ។ នៅពេលដែលសម្បត្តិវប្បធម៌មួយមានអ្នកស្រឡាញ់ចូលចិត្តច្រើន នោះនឹងរីកចំរើននិងកាន់តែមានសកម្មភាពឡើង តែបើគ្មានអ្នកចូលចិត្តមើលវិញ វប្បធម៌នោះនឹងត្រូវប្រឈមនឹងការបាត់បង់។
សូមជម្រាបជូនដែរថា លោកសាស្ត្រាចារ្យ ផាក អ៊ីនគុក ( Park In-Kook) ប្រធានមូលនិធិកូរ៉េ សម្រាប់ការសិក្សាជាន់ខ្ពស់ ( Korean Foundation for Advanced Studies) បានបន្តកិច្ចព្រមពៀងជាមួយរាជបណ្ឌិត្យសភាកម្ពុជាទៅលើវិស័យសិក្សាស្រាវជ្រាវជាន់ខ្ពស់ កាលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីឱ្យមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជាបន្តសកម្មភាពរបស់ខ្លួននៅក្នុងឆ្នាំ២០១៩។ រាជបណ្ឌិត្យសភាកម្ពុជា ក្រោមការដឹកនាំ របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានកំពុងតែខិតខំពង្រីកវិសាលភាពចូលលរួមរបស់បណ្តាអ្នកសិក្សាស្រាវជ្រាវ និងបញ្ញវន្ត ពីតំបន់អាស៊ីប៉ាស៊ីហ្វិក និងសកលលោក។
នៅទីបញ្ចប់នៃការថ្លែងសុន្ទរកថាបិទកម្មវិធី ឯកឧត្ដមបណ្ឌិត យង់ ពៅ បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាវាគ្មិន ជាអ្នកចូល រួមទាំងអស់ ពីបណ្តាស្ថាប័នជាតិ ស្ថាប័នអន្តរជាតិទាំង១៨ប្រទេស សរុប១១៥រូប ដែលបានអញ្ជើញចូលរួមក្នុងសន្និសីទអន្តរជាតិនេះ ក៏ដូចជាគណៈកម្មការ រៀបចំសន្និសីទអន្តរជាតិ ដែលខិតខំប្រឹងប្រែងរៀបចំកម្មវិធី ដោយជោគជ័យតាំងពីដើម រហូតដល់ចប់ និងសូមឱ្យដំណើរទស្សនកិច្ចសិក្សានាថ្ងៃស្អែក នៅរមណីយដ្ឋានប្រវត្តិសាស្រ្ត ទឹកដីអង្គរខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយក្តីរីករាយ និងសូមឱ្យដំណើរនិវត្តន៍មាតុភូមិវិញ ប្រកបដោយសុខសុវត្ថិភាពគ្រប់ៗរូបកុំបីខាន ហើយនឹងវិលជួបគ្នានៅឆ្នាំក្រោយទៀតជាមួយនឹង លទ្ធផលនៃការស្រាវជ្រាវថ្មីៗ ដែលពោរពេញ ទៅដោយគុណប្រយោជន៍សម្រាប់ប្រជាជាតិ អាស៊ីអាគ្នេយ៍ អាស៊ីប៉ាស៊ីហ្វិក និងពិភពលោកយើងនេះ។
RAC MEDIA
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ស្អែកនេះ រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការថ្មីចំនួន១៧នាក់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី។ដើម្បីរៀបចំដំណើរការប្...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្ដម Dmitry TSVETKOV ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា គឺជាឥស្សរជនបរទេសទីមួយដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចតែងតាំងជា «សមាជិកកិត្តិយស»នៃរាជបណ្ឌិត្យសភាក...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ រាជបណ្ឌិត្យសភាកម្ពុជា (Royal Academy of Cambodia) នឹងរៀបចំប្រារព្ធពិធីប្រកាសសមាជិកកិត្តិយសជូនឯកឧត្តម Dmitry TSVETKOV ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅរ...
រាជបណ្ឌិត្យសភាកម្ពុជា សូមជូនដំណឹងដល់បេក្ខជនដែលនឹងត្រូវចូលរួមប្រឡងចូលបម្រើការងារនៅរាជបណ្ឌិត្យសភាកម្ពុជា ក្របខណ្ឌទីស្តីការគណៈរដ្ឋមន្រ្តីសម្រាប់ឆ្នាំ២០២០ សូមជ្រាបថា ដើម្បីរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ និង...
រាជបណ្ឌិត្យសភាកម្ពុជា សូមជូនដំណឹងដល់បេក្ខជនទាំងអស់ដែលបានដាក់ពាក្យប្រឡងជ្រើសរើសចូលបម្រើការងារនៅរាជបណ្ឌិត្យសភាកម្ពុជា ក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី សម្រាប់ឆ្នាំ២០២០ ជ្រាបថា កាលបរិច្ឆេទប្រឡងនឹងប្រព្រឹ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០ ២០នេះ ក្រុមប្រឹក្សាភិបាលរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកិច្ចប្រជុំ ជាលើកដំបូង ដើម្បីពិនិត្...