ព័ត៌មាន

«ការប្រើប្រាស់អក្សរថៃនៅក្នុងការសរសេរអក្សរបាលី៖ បញ្ហា និងដំណោះស្រាយ»

2018-12-20 09:34:55 ថ្ងៃព្រហស្បតិ៍, 20 ធ្នូ 2018 ម៉ោង 04:34 PM
អ្នកមើល 3791
post_detail

លោកសាស្ត្រាចារ្យ Kangvol Khatshima ជាជនជាតិថៃ ដើមកំណើតខ្មែរសុរិន្ទ​ បានអញ្ជើញ​មក​ចូលរួមជាវាគ្មិន ក្នុងកម្មវិធីសន្និសីទអន្តរជាតិ ស្តីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ វប្បធម៌, ប្រវត្តិ និងមោទកភាព» ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨, ក្រុងសៀមរាប, ខេត្តសៀមរាប។ 

លោកសាស្ត្រាចារ្យ​ ជា​វាគ្មិន​ដែល​និយាយ​ភាសាខ្មែរបានច្រើន ហើយលោកស្ម័គ្រចិត្តធ្វើបទបង្ហាញជាភាសាខ្មែរ។ លោកសាស្ត្រាចារ្យ បានលើកឡើងថា អក្សរថៃ គឺចេញពីការផ្គុំគ្នារវាងអក្សរមន និងអក្សរខ្មែរ ហើយក្រោយមកគឺក្លាយទៅជាអក្សរថៃ។ ដោយយកស្រៈទៅទុកក្នុងជាមួយនឹងអក្សរ​តែម្ដង ហើយពាក្យមួយចំនួន គឺត្រូវសរសេរអក្សរនោះស្ទួន២ដងជំនួសសញ្ញាក្នុងអក្សរបុរាណ អញ្ចឹងហើយទើបវាពិបាក​នឹងអាន។ នៅក្នុងភាសាថៃ ការប្រើប្រាស់អក្សរនេះ មានសិលាចារឹកមួយដែលមានឈ្មោះ បានសានុ ដែលគេយកភាសាថៃសរសេរជាភាសាបាលី ដែលត្រូវបានរកឃើញនៅក្នុងឆ្នាំប្រហែលជាឆ្នាំ១៣០០ នៃគ.ស. ដែលមានការពិបាកក្នុងការសរសេរភាសាបាលី។ 

ក្រោយមក ក្នុងសង្គមថៃ មិនប្រើភាសាថៃសរសេរភាសាបាលី គឺគេយកអក្សរខ្មែរទៅសរសេរ ប៉ុន្តែនៅថៃមិនបានហៅថាអក្សរខ្មែរនោះទេ ប៉ុន្តែគេបែរជាហៅថាជា «ខម» ទៅវិញ ប៉ុន្តែការពិតនោះគឺជាអក្សរខ្មែរ។ សិលាចារឹកនេះគឺជាមានប្រភពនៅវត្តព្រៃស្វាយ ដែលថៃហៅថា «ប៉ាលិលុង» ដែលមាន៤ផ្ទាំង ហើយក្រោយមក ក៏មិនមាននរណាយកភាសាថៃសរសេរជាភាសាបាលីដែរ គឺប្រើប្រាស់អក្សរថៃ សម្រាប់ភាសាសរសេរទូទៅ ហើយភាសាបាលី គឺគេយកអក្សរខ្មែរ ឬហៅអក្សរខមមកប្រើដោយយកសញ្ញាវណ្ណយុត្តិដាក់នៅលើអក្សរ។ ថៃហៅអក្សរនេះហៅថា «អក្សរខមថៃ» ដែលគេសរសេរទាក់ទងនឹងបញ្ហាសាសនា។ 

លោកសាស្ត្រាចារ្យ បានបញ្ជាក់ដែរថា សូម្បីតែក្នុងសម័យអយុធ្យាមកដល់បច្ចុប្បន្ន គឺគេប្រើអក្សរខ្មែរ(ខម) យកមកសរសេរភាសាបាលីរហូតមក។ សូម្បីតែអ្នកនាងអេនជូលីណាជូលី ក៏ទៅសាក់ជាអក្សរខ្មែរឬអក្សរខមនេះនៅប្រទេសថៃផងដែរ។ ​            នៅភូមិភាគខាងជើងរបស់ថៃ នៅពេលគេសរសេរភាសាបាលីជាអក្សរ «ថមឡានណា»។ ចំណែកឯភូមិភាគឦសាន្តប្រទេស គឺគេសរសេរជាអក្សរ «ថាមឡាវ»។ នៅប្រទេសថៃគឺមានការសរសេរជា៤ភាសាគឺ៖ 

  • ការសរសេរភាសាថៃ គឺគេសរសេរអក្សរថៃ, 
  • ចំណែកឯ ខមថៃ គេប្រើសម្រាប់សរសេរជាភាសាបាលី, 
  • ភូមិភាគឦសាន្តគឺ​គេប្រើ អក្សរថាមឡាវ, និង
  • ភូមិភាគខាងជើង គេប្រើអក្សរ ថាមឡានណា។ 

កាលពីជាង១០០ឆ្នាំមុន ស្ដេចថៃ ព្រះបាទរាមាទី៥ ដែលសោយរាជ បានសម្រេចឱ្យមានសរសេរភាសាបាលី ព្រោះនៅពេលនោះគឺប្រទេសជុំវិញរបស់ថៃ គឺត្រូវបានលោកខាងលិចគ្រប់គ្រង។ ​            

សព្វថ្ងៃមានការសរសេរព្រះធម៌ក្នុងព្រៃត្រៃយ៍បិដកនៅលើថ្មម៉ាត នៅខេត្តសុទុមបធុម តែនៅពេលដែលថៃប្រើអក្សរថៃសរសេរភាសាបាលីបាន នោះសិលាចារឹកដែលគេយកអក្សរខមសរសេរភាសាបាលី មិនសូវមានអ្នកអានបាននោះទេ ហេតុនេះប្រជាជនខ្លះ ក៏យកទៅលក់ឱ្យបរទេស ខ្លះទៀតយកទៅស្លរំលាយធ្វើជារូបព្រះវិញជាដើម ជាហេតុធ្វើឱ្យបាត់បង់ច្រើន។

RAC Media


អត្ថបទទាក់ទង

«កិច្ចប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍»

ថ្ងៃអង្គា ១០កេីត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍បានចំនួ...

2019-01-16 08:29:43   ថ្ងៃពុធ, 16 មករា 2019 ម៉ោង 03:29 PM
«ជំនួបជាមួយប្រតិភូមកពីប្រទេសស៊ុយអែត » ដោយ៖ ស៊ឺន សម​

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា  បានជួបជាមួយលោក Love Englund ដែលជាអ្នកជំនួញ និងជាអ្នកម្ចាស់ក្រុមហ៊ុន The Room Design Studio នៅព្រះរាជាណាចក្រកម្ពុជា និងនៅប្រទេសស៊ុយអែត កាលពីថ្...

2019-01-15 04:38:07   ថ្ងៃអង្គារ, 15 មករា 2019 ម៉ោង 11:38 AM
«ដើមកំណើតនិងស្ថានភាពល្ខោនយីកេក្នុងសង្គមខ្មែរបច្ចុប្បន្ន» ដោយ៖ សរ សិលា

2019-01-14 04:51:24   ថ្ងៃចន្ទ, 14 មករា 2019 ម៉ោង 11:51 AM
«អ្វីទៅជាគណិតវិទ្យាទ្រឹស្តី?» ដោយ៖ កៅ មុយសាន និង ភួង តារារិន្ទ

RAC Media

2019-01-12 04:10:01   ថ្ងៃសៅរ៍, 12 មករា 2019 ម៉ោង 11:10 AM
«យុវជន គួរងាកទៅសម្លឹងជំនាញតម្បាញហូល/ផាមួង ជាជាងការធ្វើចំណាកស្រុកឬធ្វើការងាររោងចក្រ» ដោយ៖ ម៉ៅ សុគន្ធា

« ក្មេងៗសម័យនេះ ទៅធ្វើការរោងចក្រ ឬ ទៅធ្វើការស្រុកផ្សេងអស់ហើយ ព្រោះពួកគេមិនចង់អង្គុយត្បាញនៅមួយកន្លែង សម្ងំតែក្នុងផ្ទះបែបនេះទេ។ ប៉ុន្តែ បើធៀបតម្លៃពលកម្ម ការងាររោងចក្របានច្រើនណាស់ ត្រឹម តែ៣០០ ដុល្លារប៉ុណ...

2019-01-12 03:32:34   ថ្ងៃសៅរ៍, 12 មករា 2019 ម៉ោង 10:32 AM
«ដំណើរទស្សនកិច្ចសាកលវិទ្យាធិការនៃ Southwest University នៅរាជបណ្ឌិត្យសភាកម្ពុជា»

ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងនាមតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយលោកសាស្ត្រាចារ្យ Liu Meng និងគណៈប្រតិភូនៃសាកលវិទ្យាល័យ S...

2019-01-11 04:39:26   ថ្ងៃសុក្រ, 11 មករា 2019 ម៉ោង 11:39 AM

សេចក្តីប្រកាស