ព័ត៌មាន

«សមិទ្ធផលពីការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយមូលនិធិកូរ៉េសម្រាប់ការសិក្សាជាន់ខ្ពស់»

2018-12-20 03:59:18 ថ្ងៃព្រហស្បតិ៍, 20 ធ្នូ 2018 ម៉ោង 10:59 AM
អ្នកមើល 206
post_detail

ដោយ៖ លោក ខែក វីរៈ

កិច្ចព្រមព្រៀង ស្តីពីការអនុវត្តនៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានបង្កើតឡើងនៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០០៤។ ជំនួបរវាងភាគីទាំងពីរ ​បានជួបនិងចុះអនុស្សរណៈ​យោគយល់គ្នា កាលពីថ្ងៃទី១៩ ខែធ្នុ ម្សិលម៉ិញនេះ ដែលបានព្រមព្រៀងលើចំណុចដូចខាងក្រោម៖ 

១. កិច្ចព្រមព្រៀងដែលបានធ្វើឡើងកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០០៤ ហើយត្រូវបានបន្ត និងធ្វើឱ្យមានប្រសិទ្ធភាពឡើងវិញចាប់ពីថ្ងៃទី១១ខែធ្នូ ឆ្នាំ ២០១៦ នៅពេលនេះត្រូវបានបន្តសុពលភាពរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៩។ 

២. នៅកំឡុងពេលនៃការអនុវត្តកិច្ចព្រមព្រៀងដែលបានលើកឡើងខាងលើ មូលនិធិកូរ៉េសម្រាប់ការសិក្សាជាន់ខ្ពស់ នឹងផ្តល់ថវិកាសម្រាប់ការអនុវត្តគោលដៅរបស់មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា។ 

៣. មូលនិធិកូរ៉េសម្រាប់ការសិក្សាជាន់ខ្ពស់ នឹងផ្តល់ថវិកាគាំទ្ររហូតដល់ ៨០,០០០ USD (ប្រាំបីម៉ឺនដុល្លាអាមេរិក) ជាថវិកាប្រចាំឆ្នាំសម្រាប់មជ្ឈមណ្ឌល។ ថវិកាសម្រាប់កម្មវិធីផ្លាស់ប្តូរអ្នកសិក្សាស្រាវជ្រាវ នឹងត្រូវបានអនុវត្តដោយឡែក។ 

៤. មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា នឹងធ្វើរបាយការណ៍ហិរញ្ញវត្ថុ របាយការណ៍រដ្ឋបាល និងរបាយការណ៍ស្រាវជ្រាវប្រចាំឆ្នាំ ដាក់ទៅមូលនិធិកូរ៉េសម្រាប់ការសិក្សាជាន់ខ្ពស់។

ក្រៅពីរបៀបវារៈដែលបានលើកឡើងខាងលើ លក្ខខណ្ឌ និងកិច្ចសន្យាជាលាយលក្ខអក្សរ ដែលបានធ្វើឡើងក្នុងកិច្ចព្រមព្រៀងកាលពីថ្ងៃទី១១ខែធ្នូ ឆ្នាំ២០០៤ នឹងនៅតែមានសុពលភាពរហូតដល់មានការពិនិត្យការកែប្រែឡើងវិញ។ ភាគីទាំងពីរបានធ្វើកិច្ចព្រមព្រៀងនេះជាពីរច្បាប់ ដោយមានការចុះហត្ថលេខាទទួលស្គាល់ពីភាគីទាំងសងខាង។

RAC Media 


អត្ថបទទាក់ទង

ជំនួបរវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈស្ថានទូតអាមេរិក

សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ច...

  ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:26 PM
សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

  ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស