ព័ត៌មាន

«រាជបណ្ឌិត្យសភាកម្ពុជារៀបចំសន្និសីទអន្តរជាតិស្តីពីតម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក»

2018-12-20 03:39:08 ថ្ងៃព្រហស្បតិ៍, 20 ធ្នូ 2018 ម៉ោង 10:39 AM
អ្នកមើល 3221
post_detail

ដោយ៖ លោក ស៊ឺន សំ   

មជ្ឈមណ្ឌលសា្រវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា បានកំពុងរៀបចំសន្និសីទអន្តរជាតិមួយ ស្តីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ វប្បធម៌ ប្រវតិ្ត និងមោទកភាព» នាថ្ងៃនេះ។ កម្មវិធីសន្និសីទអន្តរជាតិនេះ រៀបចំឡើងក្នុង​គោល​បំណង​ផ្តល់​ឱកាស​ដល់បញ្ញវន្ត​និង​អ្នក​ស្រាវ​ជ្រាវ​ក្នុង​តំបន់​និង​ពិភពលោក សម្រាប់​ចែក​រំលែក​ចំណេះ​ដឹង បទពិសោធន៍ និងទស្សនៈ​ទៅលើ​តម្លៃ​វប្បធម៌​អាស៊ី​ប៉ាស៊ីហ្វិក  និងដើម្បីលើក​កម្ពស់ និងជំរុញឱ្យមានភាពសុខដុមរមនា ភាពថ្កុំថ្កើងនៃអារ្យធម៌របស់​ប្រជាជាតិ​ក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិក។ កម្មវិធីនេះ មានការអញ្ជើញភ្ញៀវចូលរួមពីសំណាក់អ្នកសា្រវជ្រាវជាតិ និងអន្តរជាតិ ប្រមាណ១០០នាក់ និងប្រព្រឹត្តធ្វើឡើងទៅចាប់ថ្ងៃទី២០-២១ ខែធ្នូ ឆ្នាំ២០១៨ នៅសណ្ឋាគារអង្គរសេនជូរី ក្រុងសៀមរាប ខេត្តសៀមរាប។

នេះជាសន្និសីទលើកទី១៤ ដែលរៀបចំដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា នាឆ្នាំនេះដោយមានវាគ្មិន​អញ្ជើញ​មក​ពីមក​ពី១៥ប្រទេស រួមមាន កម្ពុជា ថៃ វៀតណាម ឡាវ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី កូរ៉េ ចិន ជប៉ុន អង់គ្លេស សហរដ្ឋអាមេរិក បារាំង ស្វីស សរុប១១០រូប។ អង្គសន្និសីទនឹងមានការពិភាក្សាផ្តោះប្តូរយោបល់គ្នារវាងវាគ្មិន និង​អ្នកចូលរួម​ទាំងអស់ ដោយផ្តោតការយកចិត្តទុកដាក់លើសន្តិភាព និងភាពសុខុដុមរមនា ដើម្បីរក្សានូវសេចក្តីសុខក្សេម​ក្សាន្តរបស់​ប្រជាជនទាំងក្នុងតំបន់អាស៊ាន អាស៊ីប៉ាស៊ីហ្វិក និងពិភពលោក ក្រោមស្ថានភាពវប្បធម៌នៃបណ្តាប្រជាជាតិផ្សេងពីគ្នា នាសម័យបច្ចុប្បន្ននេះ។ ក្នុងអង្គសន្និសីទដ៏មានអត្ថន័យនេះ រាជបណ្ឌិត្យសភាកម្ពុជា មានក្តីសង្ឃឹមយ៉ាងមុតមាំថា សាស្រ្តាចារ្យ បណ្ឌិត អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ ជាវាគ្មិនទាំង១៥ប្រទេស នឹងចែករំលែកចំណេះដឹងជាលទ្ធផលនៃការសិក្សាស្រាវ​ជ្រាវថ្មីៗ នាសម័យសមាហរណកម្មតំបន់នេះ បានយ៉ាងល្អប្រសើរជាក់ជាមិនខាន។

ទាំងនេះ គឺជាការចូលរួមវិភាគទាន​ដ៏មានតម្លៃចំពោះវិស័យវប្បធម៌ ក្នុងតំបន់ក៏ដូចជាពិភពលោក នាដំណាក់កាលសមាហរណកម្មតំបន់អាស៊ាន និងតំបន់អាស៊ីប៉ាស៊ីហ្វិកនាឆ្នាំ២០១៨ ដោយផ្តោតការពិភាក្សាលើខ្លឹមសារប្រធានបទចម្បងស្តីអំពី វប្បធម៌ ប្រវត្តិ និងមោទកភាព និងប្រធានបទរងចំនួនបីគឺ៖

១-ទំនើបកម្មអភិបាលកិច្ចនៃវប្បធម៌

២-បញ្ហាប្រឈមនៃសាកលភាវូបនីយកម្មវប្បធម៌

៣-ការលើកកម្ពស់បេតិកភណ្ឌពិភពលោក

គួររំលឹកដែរថា មូលនិធិកូរ៉េសម្រាប់ការសិក្សាជាន់ខ្ពស់ នៃសាធារណរដ្ឋកូរ៉េ បានឧបត្ថម្ភគាំទ្រចំពោះមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីរៀបចំសន្និសីទអន្តរជាតិ ស្តីអំពី «តម្លៃវប្បធម៌អាស៊ីអាគ្នេយ៍» នៅព្រះរាជាណាចក្រកម្ពុជា ចំនួន១៣លើកកន្លងមក គឺបានចូលរួមចំណែកដល់ការសិក្សាស្រាវជ្រាវ ឈ្វេងយល់ ផ្សព្វផ្សាយ ថែរក្សាការពារវប្បធម៌ អរិយធម៌ ប្រពៃណី បច្ចេកវិទ្យារបស់ប្រជាជាតិនីមួយៗ។

កម្មវិធីសន្និសីទអន្តរជាតិលើកទី១៤ ស្តីអំពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ វប្បធម៌ ប្រវត្តិ និងមោទកភាព» នេះ នឹង​បង្ហាញ​នូវសារប្រយោជន៍នៃការពិភាក្សាផ្តោះប្តូរយោបល់ អំពីការផ្សារភ្ជាប់វប្បធម៌ជាមួយសង្គមជាតិ ដោយផ្តោតការយកចិត្តទុកដាក់លើវប្បធម៌សន្តិភាព និងភាពសុខុដុមរមនា ដើម្បីរក្សានូវសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជន ទាំងក្នុងតំបន់ និងពិភពលោក៕

RAC MEDIA 


អត្ថបទទាក់ទង

«កិច្ចប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍»

ថ្ងៃអង្គា ១០កេីត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍បានចំនួ...

2019-01-16 08:29:43   ថ្ងៃពុធ, 16 មករា 2019 ម៉ោង 03:29 PM
«ជំនួបជាមួយប្រតិភូមកពីប្រទេសស៊ុយអែត » ដោយ៖ ស៊ឺន សម​

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា  បានជួបជាមួយលោក Love Englund ដែលជាអ្នកជំនួញ និងជាអ្នកម្ចាស់ក្រុមហ៊ុន The Room Design Studio នៅព្រះរាជាណាចក្រកម្ពុជា និងនៅប្រទេសស៊ុយអែត កាលពីថ្...

2019-01-15 04:38:07   ថ្ងៃអង្គារ, 15 មករា 2019 ម៉ោង 11:38 AM
«ដើមកំណើតនិងស្ថានភាពល្ខោនយីកេក្នុងសង្គមខ្មែរបច្ចុប្បន្ន» ដោយ៖ សរ សិលា

2019-01-14 04:51:24   ថ្ងៃចន្ទ, 14 មករា 2019 ម៉ោង 11:51 AM
«អ្វីទៅជាគណិតវិទ្យាទ្រឹស្តី?» ដោយ៖ កៅ មុយសាន និង ភួង តារារិន្ទ

RAC Media

2019-01-12 04:10:01   ថ្ងៃសៅរ៍, 12 មករា 2019 ម៉ោង 11:10 AM
«យុវជន គួរងាកទៅសម្លឹងជំនាញតម្បាញហូល/ផាមួង ជាជាងការធ្វើចំណាកស្រុកឬធ្វើការងាររោងចក្រ» ដោយ៖ ម៉ៅ សុគន្ធា

« ក្មេងៗសម័យនេះ ទៅធ្វើការរោងចក្រ ឬ ទៅធ្វើការស្រុកផ្សេងអស់ហើយ ព្រោះពួកគេមិនចង់អង្គុយត្បាញនៅមួយកន្លែង សម្ងំតែក្នុងផ្ទះបែបនេះទេ។ ប៉ុន្តែ បើធៀបតម្លៃពលកម្ម ការងាររោងចក្របានច្រើនណាស់ ត្រឹម តែ៣០០ ដុល្លារប៉ុណ...

2019-01-12 03:32:34   ថ្ងៃសៅរ៍, 12 មករា 2019 ម៉ោង 10:32 AM
«ដំណើរទស្សនកិច្ចសាកលវិទ្យាធិការនៃ Southwest University នៅរាជបណ្ឌិត្យសភាកម្ពុជា»

ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងនាមតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយលោកសាស្ត្រាចារ្យ Liu Meng និងគណៈប្រតិភូនៃសាកលវិទ្យាល័យ S...

2019-01-11 04:39:26   ថ្ងៃសុក្រ, 11 មករា 2019 ម៉ោង 11:39 AM

សេចក្តីប្រកាស