ព័ត៌មាន

សៀវភៅខ្នាតធំអំពីប្រាសាទបុរាណនៅកម្ពុជា

2018-07-19 04:32:56 ថ្ងៃព្រហស្បតិ៍, 19 កក្កដា 2018 ម៉ោង 11:32 AM
អ្នកមើល 513
post_detail

នេះជាលើកទី១ ដែលសាធារណរដ្ឋប្រជាមានិតចិន បានជូនសៀវភៅខ្នាតធំមួយ មានតម្លៃរហូតដល់ ៥០០០ដុល្លារ ដល់រាជបណ្ឌិត្យសភាកម្ពុជា។ សៀវភៅនេះ បានរៀបចំដោយអ្នកជំនាញបច្ចេកទេសចិន ដោយប្រើបច្ចេកវិជ្ជាទំនើប ក្នុងការប្រមូលចងក្រង និងបោះពុម្ពផ្សាយពីបុរាណប្រាសាទសំខាន់ជាច្រើន ដែលមាននៅទូទាំងប្រទេស​កម្ពុជា។ កាដូសៀវភៅខ្នាតធំនេះ បានជូនដល់ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ ទូច ដោយផ្ទាល់ដោយលោកស្រី តំណាង​ទូត​ចិន ក្នុងឱកាស​ចូលរួមកម្មវិធីមាតុភូមិនិវត្តន៍គ្រូស្ម័គ្រចិត្ត​ជនជាតិចិនចំនួន​៨០នាក់ ប្រចាំវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា រៀបចំ​ឡើងដោយស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃអង្គារ ៥កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ។

សូមបញ្ជាក់ថា គ្រូបង្រៀនភាសាចិនទាំងអស់ សុទ្ធជាគ្រូបង្រៀនស្ម័គ្រចិត្ត របស់រយៈវិទ្យាស្ថានខុងជឺ ធ្វើជាគ្រូបង្រៀនភាសាចិននៅតាមសាខានានា នៅតាមក្រសួងស្ថាប័ន និងនៅតាមបណ្តាខេត្តជាច្រើននៅ ទូទាំងប្រទេសកម្ពុជា។


អត្ថបទទាក់ទង

ជំនួបរវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈស្ថានទូតអាមេរិក

សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ច...

  ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:26 PM
សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

  ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស