Royal Academy of Cambodia
នេះជាលើកទី១ ដែលសាធារណរដ្ឋប្រជាមានិតចិន បានជូនសៀវភៅខ្នាតធំមួយ មានតម្លៃរហូតដល់ ៥០០០ដុល្លារ ដល់រាជបណ្ឌិត្យសភាកម្ពុជា។ សៀវភៅនេះ បានរៀបចំដោយអ្នកជំនាញបច្ចេកទេសចិន ដោយប្រើបច្ចេកវិជ្ជាទំនើប ក្នុងការប្រមូលចងក្រង និងបោះពុម្ពផ្សាយពីបុរាណប្រាសាទសំខាន់ជាច្រើន ដែលមាននៅទូទាំងប្រទេសកម្ពុជា។ កាដូសៀវភៅខ្នាតធំនេះ បានជូនដល់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ដោយផ្ទាល់ដោយលោកស្រី តំណាងទូតចិន ក្នុងឱកាសចូលរួមកម្មវិធីមាតុភូមិនិវត្តន៍គ្រូស្ម័គ្រចិត្តជនជាតិចិនចំនួន៨០នាក់ ប្រចាំវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា រៀបចំឡើងដោយស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃអង្គារ ៥កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ។
សូមបញ្ជាក់ថា គ្រូបង្រៀនភាសាចិនទាំងអស់ សុទ្ធជាគ្រូបង្រៀនស្ម័គ្រចិត្ត របស់រយៈវិទ្យាស្ថានខុងជឺ ធ្វើជាគ្រូបង្រៀនភាសាចិននៅតាមសាខានានា នៅតាមក្រសួងស្ថាប័ន និងនៅតាមបណ្តាខេត្តជាច្រើននៅ ទូទាំងប្រទេសកម្ពុជា។
(ខេត្តតាកែវ)៖ ដោយបានពិនិត្យមើលថា សត្វគោចិញ្ចឹមរបស់ប្រជាជនជាង១០០គ្រួសារកំពុងរងគ្រោះ ដោយសារការរីករាលដាលជំងឺអ៊ុតក្តាម និងសាទឹកលើសត្វគោយ៉ាងខ្លាំង នៅថ្ងៃអាទិត្យ ១៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវ...