ព័ត៌មាន

«តម្លៃអគ្គិសនី នឹងកាន់តែចុះថោកចាប់ឆ្នាំ២០១៩»

2018-12-18 10:46:35 ថ្ងៃអង្គារ, 18 ធ្នូ 2018 ម៉ោង 05:46 PM
អ្នកមើល 3234
post_detail

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសនៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់វារីអគ្គិសនីសេសានក្រោម២ ខេត្តស្ទឹងត្រែងថា នៅសល់តែ១៤ថ្ងៃទៀតទេ នឹងចូលដល់ឆ្នាំ២០១៩ ហើយតម្លៃប្រើប្រាស់អគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងមានតម្លៃកាន់តែធូរថ្លៃ សមស្របទៅតាមប្រភេទនៃការប្រើប្រាស់នីមួយៗ និងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ដូចមានបង្ហាញខាងក្រោម៖

ប្រភេទទី១. តម្លៃសម្រាប់អ្នកប្រើប្រាស់ធំៗគ្រប់ប្រភេទ ទិញពីអនុស្ថានីយ៍ នៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត។ តម្លៃអគ្គិសនី ត្រូវបែងចែកជាបីប្រភេទ ដូចខាងក្រោម៖

  • តម្លៃទិញតាមទ្វារចរន្តតុងស្យុងខ្ពស់ ៖ បច្ចុប្បន្ននេះ អគ្គិសនីមានតម្លៃ ០,១២៤០ ដុល្លារ /Kwh (៥០៣៛) នឹងត្រូវចុះនៅត្រឹម ០,១១៧០ ដុល្លារ/Kwh(៤៧០៛) នៅឆ្នាំ២០១៩ និងឆ្នាំ២០២០
  • អ្នកទិញតាមចរន្តតង់ស្យុងមធ្យមពីអនុស្ថានីយ៍នៅក្នុងរាជធានីភ្នំពេញ៖ បច្ចុប្បន្ននេះ អគ្គិសនីមានតម្លៃ ០,១៤៧៥ដុល្លារ/Kwh (៥៩៨៛) នឹងត្រូវចុះទៅមកត្រឹម ០,១៣៥០ ដុល្លារ/Kwh (៥៤៧៛) នៅឆ្នាំ២០១៩ និងតម្លៃត្រឹម ០,១៣៣០ដុល្លារ/Kwh (៥៣៩៛) នៅឆ្នាំ២០២០
  • ចំណែកអ្នកប្រើប្រាស់ដែលទិញចរន្តតង់ស្យុងមធ្យមតាមខេត្ត៖ តម្លៃ នឹងត្រូវចុះថ្លៃពីតម្លៃបច្ចុប្បន្ន ០,១២៦០ដុល្លារ/Kwh (៥១១៛) មកត្រឹមតម្លៃ ០,១២២០ដុល្លារ/Kwh (៤៩៥៛) រយៈពេល២ឆ្នាំបន្តបន្ទាប់រហូតដល់ឆ្នាំ២០២០។

ប្រភេទទី២. ជាប្រភេទអ្នកប្រើប្រាស់ក្នុងវិស័យឧស្សាហកម្មទិញតាមខ្សែបញ្ជូនរង និងខ្សែតង់ស្យុងមធ្យម។ អ្នកប្រើ្ប្រាស់ប្រភេទនេះ ត្រូវទិញក្នុងតម្លៃខុសគ្នាបន្តិចអាស្រ័យតាមទីតាំង។ តម្លៃចែកចាយនៅរាជធានីភ្នំពេញ គឺ ០,១៦៥០ដុល្លារ/Kwh (៦៧៦៛) ថ្លៃជានៅបណ្តាខេត្ត ១០រៀលប៉ុណ្ណោះ នៅឆ្នាំ២០១៨នេះ ហើយតម្លៃអគ្គិសនី នឹងបន្ថយចុះមកនៅត្រឹម ០,១៤៧០ដុល្លារ/Kwh (៥៩៥៛) ឆ្នាំ២០១៩ និង ត្រឹម ០,១៤៦០ដុល្លារ/Kwh (៥៩២៛) ឆ្នាំ២០២០ ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តទូទាំងប្រទេស។

ប្រភេទទី៣. គឺសម្រាប់អ្នកប្រើប្រាស់ប្រភេទពាណិជ្ជកម្ម និងរដ្ឋបាលដែលទិញតាមខ្សែបញ្ជូនរង និងខ្សែតង់ស្យុងមធ្យមនៃតំបន់ចែកចាយ គឺមានតម្លៃដូចគ្នាជាមួយនឹងតម្លៃសម្រាប់ប្រភេទទី២ខាងលើនៅឆ្នាំ២០១៨នេះ។ តែតម្លៃ អគ្គិសនីនឹងត្រូវថយចុះតម្លៃមកនៅត្រឹម ០,១៥៩០ដុល្លារ/Kwh (៦៤៥៛) នៅឆ្នាំ២០១៩ និងបន្តចុះដល់តម្លៃត្រឹម ០,១៥៨០ដុល្លារ/Kwh (៦៤០៛) នៅឆ្នាំ២០២០។

ប្រភេទ៤. ជាប្រភេទអ្នកប្រើប្រាស់តាមលំនៅស្ថាន គឺសំដៅលើការរស់នៅជាទូទៅរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់ ដែលតម្លៃត្រូវបែងចែង តាមកម្រិតនៃការប្រើប្រាស់ដូចខាងក្រោម៖

  • ការប្រើប្រាស់ចាប់ពី ១-១០Kwh/១ខែ៖ នៅរាជធានីភ្នំពេញ តម្លៃអគ្គិសនីគឺ ៦១០៛/Kwh និងនៅតាមខេត្ត អគ្គិសនីថ្លៃ ៤៨០៛/Kwh នៅឆ្នាំ២០១៨ ហើយតម្លៃអគ្គិសនីនឹងចុះមកនៅត្រឹម ៣៨០៛/Kwh នៅឆ្នាំ២០១៩ និង ២០២០។ 
  • ការប្រើប្រាស់អគ្គិសនីចាប់ពី ១១-៥០Kwh/១ខែ៖ តម្លៃអគ្គិសនីបច្ចុប្បន្នគឺ ៦១០៛/Kwh អនុវត្តនៅទូទាំងប្រទេស នឹងចុះនៅត្រឹម ៤៨០៛/Kwh នៅរយៈពេល២ឆ្នាំបន្តបន្ទាប់។ 
  • ការប្រើប្រាស់អគ្គិសនីចាប់ពី ៥១-២០០Kwh/១ខែ៖ តម្លៃនៅភ្នំពេញ គឺ ៧២០៛/Kwh និងនៅតាមបណ្ដាខេត្ត ៧៧០៛/Kwh ឆ្នាំនេះ នឹងចុះថ្លៃមកនៅត្រឹម ៦១០៛/Kwh នៅឆ្នាំ២០១៩ និងឆ្នាំ២០២០ នៅទូទាំងប្រទេស
  • លំនៅដ្ឋានដែលប្រើប្រាស់អគ្គិសនីលើសពី ២០០Kwh/១ខែ៖ បច្ចុប្បន្នតម្លៃអគ្គិសនីគឺ ៧៥០៛/Kwh នៅក្រុងភ្នំពេញ និង ៧៧០៛/Kwh នៅតាមបណ្ដាខេត្តនានា នឹងថយចុះថ្លៃនៅត្រឹម ៧៤០៛/Kwh នៅឆ្នាំ២០១៩ និងថ្លៃ ៧៣០៛/Kwh នៅឆ្នាំ២០២០។

ប្រភេទទី៥. ជាប្រភេទនៃការប្រើប្រាស់សម្រាប់ការបូមទឹកក្នុងវិស័យកសិកម្ម ចាប់ពីម៉ោង៩យប់ ដល់ម៉ោង៧ព្រឹក គឺមានតម្លៃថោកសមរម្យ ៤៨០៛/Kwh ហើយតម្លៃនេះ នឹងនៅបន្តសុពលភាព ៤៨០៛/kwh ដដែលនៅឆ្នាំ២០១៩ និងឆ្នាំ២០២០។

ប្រភេទទី៦. ការប្រើប្រាស់នៅតាមសាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព មានតម្លៃកំពុងប្រើប្រាស់បច្ចុប្បន្នគឺ ៧៧០៛/Kwh នឹងធ្លាក់ចុះមកនៅត្រឹម ៦១០៛/Kwh នៅឆ្នាំ២០១៩ និង ២០២០។

ទាំងអស់នេះ គឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដែលមានសម្ដេចតេជោ នាយករដ្ឋមន្ត្រីជាប្រមុខដឹកនាំ បានធ្វើឱ្យកម្ពុជាទទួលបាននូវសមិទ្ធផលថ្មីៗធំៗជាបន្តបន្ទាប់ ដើម្បីជួយសម្រួលដល់ការ ប្រកប របរ រកស៊ី ក៏ដូចជាក្នុងជីវភាពរស់នៅ របស់ ប្រជាពលរដ្ឋទូទៅ៕

ដកស្រង់ពី៖ ហ្វេសប៊ុកសម្ដេចតេជោនាយករដ្ឋមន្ត្រី

RAC Media | ផាញ់ សារឿន


អត្ថបទទាក់ទង

«កិច្ចប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍»

ថ្ងៃអង្គា ១០កេីត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍បានចំនួ...

2019-01-16 08:29:43   ថ្ងៃពុធ, 16 មករា 2019 ម៉ោង 03:29 PM
«ជំនួបជាមួយប្រតិភូមកពីប្រទេសស៊ុយអែត » ដោយ៖ ស៊ឺន សម​

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា  បានជួបជាមួយលោក Love Englund ដែលជាអ្នកជំនួញ និងជាអ្នកម្ចាស់ក្រុមហ៊ុន The Room Design Studio នៅព្រះរាជាណាចក្រកម្ពុជា និងនៅប្រទេសស៊ុយអែត កាលពីថ្...

2019-01-15 04:38:07   ថ្ងៃអង្គារ, 15 មករា 2019 ម៉ោង 11:38 AM
«ដើមកំណើតនិងស្ថានភាពល្ខោនយីកេក្នុងសង្គមខ្មែរបច្ចុប្បន្ន» ដោយ៖ សរ សិលា

2019-01-14 04:51:24   ថ្ងៃចន្ទ, 14 មករា 2019 ម៉ោង 11:51 AM
«អ្វីទៅជាគណិតវិទ្យាទ្រឹស្តី?» ដោយ៖ កៅ មុយសាន និង ភួង តារារិន្ទ

RAC Media

2019-01-12 04:10:01   ថ្ងៃសៅរ៍, 12 មករា 2019 ម៉ោង 11:10 AM
«យុវជន គួរងាកទៅសម្លឹងជំនាញតម្បាញហូល/ផាមួង ជាជាងការធ្វើចំណាកស្រុកឬធ្វើការងាររោងចក្រ» ដោយ៖ ម៉ៅ សុគន្ធា

« ក្មេងៗសម័យនេះ ទៅធ្វើការរោងចក្រ ឬ ទៅធ្វើការស្រុកផ្សេងអស់ហើយ ព្រោះពួកគេមិនចង់អង្គុយត្បាញនៅមួយកន្លែង សម្ងំតែក្នុងផ្ទះបែបនេះទេ។ ប៉ុន្តែ បើធៀបតម្លៃពលកម្ម ការងាររោងចក្របានច្រើនណាស់ ត្រឹម តែ៣០០ ដុល្លារប៉ុណ...

2019-01-12 03:32:34   ថ្ងៃសៅរ៍, 12 មករា 2019 ម៉ោង 10:32 AM
«ដំណើរទស្សនកិច្ចសាកលវិទ្យាធិការនៃ Southwest University នៅរាជបណ្ឌិត្យសភាកម្ពុជា»

ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងនាមតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយលោកសាស្ត្រាចារ្យ Liu Meng និងគណៈប្រតិភូនៃសាកលវិទ្យាល័យ S...

2019-01-11 04:39:26   ថ្ងៃសុក្រ, 11 មករា 2019 ម៉ោង 11:39 AM

សេចក្តីប្រកាស