Royal Academy of Cambodia
ថ្ងៃសៅរ៍ ៨កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ក្នុងនាមរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតំណាងឱ្យឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្នុងពិធីបើកសិក្ខាសាលាជាតិស្ដីពី «ការវិវត្តនៃរចនាបថ និង សំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យនគរភ្នំដល់សម័យបច្ចុប្បន្ន» ដែលរៀបចំដោយមជ្ឈ មណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមការឧបត្ថម្ភរបស់មូល និធិកូរ៉េសម្រាប់ការសិក្សាជាន់ខ្ពស់នៅរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលខាធិការនៃរាជបណ្ឌិត្យ សភាកម្ពុជាបានថ្លែង និងអានរបាយការណ៍ស្វាគមន៍របស់លោក សាន សុរាវនិត ជានាយករងមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានបង្ហាញឱ្យឃើញអំពីតម្លៃ និងសារប្រយោជន៍របស់សិក្ខាសាលាជាតិស្ដីពី« ការវិវត្តនៃរចនាបថ និង សំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យនគរភ្នំដល់សម័យបច្ចុប្បន្ន» ក្នុងការរួមចំណែកលើកស្ទួយវិស័យសំណង់ស្ថាបត្យកម្មនៅកម្ពុជាដែលតម្លៃមរតកវប្បធម៌ជាតិ នាយុគសម័យសមាហរណកម្មជាបន្តទៀត។
ថ្លែងនៅក្នុងពិធីបើកអង្គសិក្ខាសាលាទាំងមូលឯកឧត្តមបណ្ឌិតអគ្គេលខាធិការ បានលើកអំពីចំនុចមួយចំនួនពាក់ព័ន្ធជាមួយប្រធានបទ ដែលបានផ្តោតទៅលើរនាបថសំខាន់ៗរបស់សំណងប្រាសាទដោយថា ស្ថាបត្យកម្មគឺជាសិល្បៈក្នុងការសាងសង់ប្រកបដោយការតុបតែង តាមក្បួនខ្នាតបទដ្ឋានខ្មែរ មានសម័យមុនអង្គរ និងសម័យក្រោយអង្គរ គឺមានឈ្មោះល្បីល្បាញាពាសពេញពិភពលោក និងគេបានចែករចនាបថដាច់ដោយឡែកពីគ្នា មានរហូតដល់១៣រចនាបថ (Style)ក្នុងរចនាបថនីមួយៗ មានកសាងនិងលក្ខណៈពិសេសៗខុសគ្នាទៅតាមសម័យកាលមួយៗ។ ក្នុងចំណោមរចនាបថទាំង១៣ មានទី១គឺ រចនាបថភ្នំដា(Phnom Da Style) (សម័យហ្វូណន ស.វ.ទី៦) បើតាមរបាយការណ៍ចិន (ឆ្នាំ៤៧៩ ដល់៥០១) ជាពិសេសទៅទៀតនោះគឺបានសរសេររៀបរាប់អំពីលំនៅដ្ឋានរបស់អ្នកស្រុកហ្វូណាន់ សង់ ពីឈើដែលគេកាប់មកពីព្រៃ ប្រក់ស្លឹក សង់ផុតពីដី និងមានរបងព័ទ្ធជុំវិញយ៉ាងជិតដើម្បីការពារខ្មាំងសត្រូវ និងការ ពារសត្វសាហាវ។ រីឯសំណង់សាសនា មានរូងភ្នំ ជុំវិញចង្កេះភ្នំដា មានរូបបដិមាសំខាន់ៗ ជាច្រើន ក្នុងព្រហ្មញ្ញសាសនា។ បដិមាទាំងនោះសាងពីថ្ម លោហធាតុ និងឈើ។ លក្ខណៈបដិមានៅសម័យ ហ្វូណន គឺច្រើនតែចម្លង ឬយកគំរូតាមសិល្បៈ ឬទទួលឥទ្ធិពលសិល្បៈឥណ្ឌាច្រើន ពិសេស ការឆ្លាក់បដិមាកាច់ចង្កេះ ដែលបដិមាក្នុងរចនាបថភ្នំដាចែកជាពីរគឺ៖ រចនាបថភ្នំដាA និងរចនាបថភ្នំដាB។
ក្រៅពីនោះ ឯកឧត្តមបណ្ឌិតអគ្គលេខាធិការ ក៏បានលើកអំពីរចនាបថបាយ័នផងដែរ គឺបានផ្តោតទៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧(គស១១៨១ –១២១៩) នៃទីក្រុងនៅអង្គរ។ ក្នុងរចនាបថនេះមានប្រាសាទតាព្រហ្ម ប្រាសាទបន្ទាយ ក្តី ប្រាសាទព្រះខ័ន ប្រាសាទនាគព័ន្ធ ប្រាសាទបន្ទាយឆ្មារ ប្រាសាទតាព្រហ្ម(បាទី) ប្រាសាទបាយ័ន ប្រាសាទនគរ (កំពង់ចាម ) និងកំផែង ព្រមទាំង ខ្លោងទ្វាទាំង៥ នៃក្រុងអង្គរជាដើម។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិតអគ្គលេខា ធិការក៏បានថ្លែងសរសើរដល់ ការរៀបចំកម្មវិធីថ្នាក់ជាតិនេះឡើង ក្នុងគោលបំណងដើម្បីចូលរួមចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅ ស្តីពីការវិវត្តនៃសម័យកាលនីមួយៗ នៃរចនាបថសំណង់ស្ថាបត្យកម្មរបស់ខ្មែរដែលមាន ដោយសម្តែងការគាំទ្រដល់វិស័យសិក្សាស្រាវជ្រាវជាន់ខ្ពស់នានានៅព្រះរាជា ណាចក្រកម្ពុជា និងអបអរសាទរដល់ មជ្ឍមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជាដែលបានប្រឹងប្រែងរហូតទទួលបានលទ្ធផលនៃអង្គសិក្ខាសាលា ហើយក៏បានប្រកាសបើកកម្មវិធីជាផ្លូវការ។
RAC Media
កាលពីរសៀលថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា (រ.ប.ស.ក.) បានណែនាំនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតទាំងអស់ត្រូវតែប្រកាន់ភ្ជាប់គោលការណ៍វិទ្យាសាស្រ្តជាន...
ភ្នំពេញ៖ ការប្រកាសនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រ...
(រាជធានីភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជានិងស្ថាប័នស្រាវជ្រាវរុស្សុីនឹងបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នាលើកិច្ចការងារស្រាវជ្រាវបែបវិទ្យាសាស្ត្រ នាពេលខាងមុខ ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងការងារសិក្សាស្រ...
ព្រឹកថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ឯកឧត្តម បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំកិច្ចប្រជុំ ប្រ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ព័ត៌មានបែបវិទ្យាសាស្រ្តដែលជារបកគំហើញពីការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តថ្មីៗរបស់អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ គឺជាសារមួយដ៏សំខាន់សម្រាប់ផ្សព្វផ្សាយអប់រំដល់សាធារណជនឱ្យទទួលបានក...