ព័ត៌មាន

សិក្ខាសាលា ស្តីពី «ការអភិវឌ្ឍសមត្ថភាពផ្នែកគោលនយោបាយបរិស្ថានតាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍»

2018-12-14 08:37:15 ថ្ងៃសុក្រ, 14 ធ្នូ 2018 ម៉ោង 03:37 PM
អ្នកមើល 4071
post_detail

ឯកឧត្តមបណ្ឌិត យង់ ពៅ ថ្លែងក្នុងឱកាសបើកកម្មវិធីសិក្ខាសាលានៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នេះ បាន​ឱ្យ​​ដឹង​ថា «បញ្ហាប្រឈមចំពោះមុខរបស់យើង គឺការរក្សាតុល្យភាពរវាងវិជ្ជមាត្រទាំងបីនៃការអភិវឌ្ឍប្រកបដោយចីរភាពគឺ សេដ្ឋកិច្ច បរិស្ថាន និងសង្គម។ យើងមិនអាចប្រើវិធី «​រីកចម្រើនមុន សម្អាតក្រោយ» ដូចប្រទេសដែល​មានសេដ្ឋកិច្ច​​រីក​ចម្រើន​ខ្លាំង​នៅ​ក្នុង​តំបន់ ក៏ដូចជា​នៅលើពិភពលោក បានប្រើក្នុងពេលកន្លងមកនោះទេ»។ ក្នុងន័យនេះ រាជបណ្ឌិត្យសភាកម្ពុជានៅតែលើកទឹកចិត្តដល់ការចូលរួមពីគ្រប់ដៃគូអភិវឌ្ឍនានាដែលក្នុងនោះជាពិសេសគឺ វិទ្យាស្ថាន​​​បរិស្ថានកូរ៉េ (KEI) ឱ្យចូលរួមក្នុងកិច្ចអភិវឌ្ឍ និងការអភិវឌ្ឍសមត្ថភាពលើវិស័យបរិស្ថាន។

រាជបណ្ឌិត្យសភាកម្ពុជា បានចាប់ដៃគូសហការគ្នា​ជាមួយ​នឹង​វិទ្យាស្ថាន​បរិស្ថាន​​កូរ៉េ ចាប់តាំងពីតាំងថ្ងៃទី២១ ខែវិចិ្ឆកា ឆ្នាំ​២០១២ មកម្ល៉េះ។ ចាប់តាំងពីឆ្នាំ២០១២ រហូតដល់បច្ចុប្បន្ន ស្ថាប័នទាំងពីរបានសហការគ្នាលើការស្រាវជ្រាវរួមគ្នា ការរៀបចំសិក្ខាសាលា​កសាង​សមត្ថភាព សន្និសីទ​អន្តរជាតិ ការបោះពុម្ព និងកម្មវិធីសិក្សា​គោល​នយោបាយ​បរិស្ថាន​តាម​ប្រព័ន្ធ​អនឡាញ។ រាជបណ្ឌិត្យសភាកម្ពុជា និង​វិទ្យាស្ថាន​បរិស្ថាន​កូរ៉េ ក៏បាន​ព្រម​ព្រៀង​គ្នាលើ​កិច្ចសហប្រតិបត្តិការ​ក្នុងការគាំទ្រ​ដល់ដំណើរ​ការ​កម្មវិធីសិក្សា​គោល​នយោបាយ​​បរិស្ថាន​តាម​ប្រព័ន្ធ​អនឡាញ​នៅ​កម្ពុជា ហើយ​វគ្គ​សិក្សា​អនឡាញ ស្តីពីគោលនយោបាយបរិស្ថាន ជា​លើក​ទី១​ ចាប់ពីឆ្នាំ២០១៦ និងបានបន្តរហូតមកដល់ឆ្នាំ២០១៨នេះ។ នេះ គឺជាការរួមចំណែកក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រដ៏ល្អដែលរាជបណ្ឌិត្យសភាកម្ពុជា បានសហការគ្នាជាមួយនឹងវិទ្យាស្ថានបរិស្ថានកូរ៉េដើម្បីជួយគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលនៅក្នុងការថែរក្សានិងការពារបរិស្ថាននៅក្នុងប្រទេស។ តាមរយៈការផ្តល់និងចែករំលែកនូវចំណេះដឹងនិងបទពិសោធន៍ដល់សិក្ខាកាម ដែលបានចូលរួមនៅខាងក្នុងកម្មវិធីសិក្សាអនឡាញអំពីគោលនយោបាយបរិស្ថាននេះ គឺជាលទ្ធផលដែលចេញពីការស្រឡាញ់បរិស្ថាន ហើយនេះគឺជាការចូលរួមចំណែកសិក្សាយ៉ាងយកចិត្តទុកដាក់របស់សិក្ខាកាម ដែលបានចុឈ្មោះចូលរៀនអនឡាញវគ្គទី២នេះ ចាប់តាំងពីថ្ងៃទី១៩ ខែវិច្ឆិកា​រហូតដល់ថ្ងៃទី១០ ខែធ្នូឆ្នាំ២០១៨ នេះ។សិក្ខាសាលា «ការអភិវឌ្ឍសមត្ថភាពផ្នែកគោលនយោបាយបរិស្ថានតាមរយៈការចែករំលែកចំណេះដឹង និង បទពិសោធន៍» គឺជាវេទិកាវិទ្យាសាស្រ្តចំហដែលនឹងផ្តល់នូវធាតុចូលកាន់តែច្រើនដល់រាជបណ្ឌិត្យសភាកម្ពុជាដើម្បីចូលរួមចំណែកជាមួយបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកែលម្អ និងកិច្ចគាំពារបរិស្ថាន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ 

ប្រធានបទដ៏សំខាន់ចំនួនពីរដែលបានជ្រើសរើសចេញពីប្រធានបទចំនួនប្រាំ​នៃ​កម្មវិធីសិក្សាគោល​​នយោបាយ​បរិស្ថាន​នៅកម្ពុជា​ឆ្នាំ២០១៨នេះ គឺ៖ 

១. ការគ្រប់គ្រងតំបន់ការពារ និងឧទ្យានជាតិ 

២. ការគ្រប់គ្រងកាកសំណល់រាវដែលនឹង​ត្រូវ​លើក​យក​មក​ពិភាក្សា​ក្នុងអង្គសិក្ខាសាលានាថ្ងៃនេះ។

លទ្ធផលដែលកើតចេញពីសិក្ខាសាលានេះ​គឺជាសមិទ្ធផល​ដែល​ប្រសូត​ចេញ​ពី​កត្តា​រួម​ផ្សំ​ចំនួន៤ គឺ៖ 

១. ការចូលរួមដោយយកចិត្តទុកដាក់របស់សិក្ខាកាម​ដែលបានសិក្សាតាមប្រព័ន្ធ​អនឡាញ​ចាប់តាំងពីថ្ងៃទី១៤ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨។

២. កិច្ចសហការដ៏ល្អរវាង​ផ្នែក​បណ្ណាល័យ និង​បោះពុម្ព​ផ្សាយ និងវិទ្យាស្ថាន​បរិស្ថានកូរ៉េ (KEI) ក្នុងការជំរុញ និងលើកទឹកចិត្តដល់សិក្ខាកាម និងអ្នកពាក់ព័ន្ធនានាដើម្បីយល់ដឹងពីកម្មវិធីបរិស្ថាន។

៣. កិច្ចគាំទ្រពីប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងស្ថាប័នអង្គភាពពាក់ព័ន្ធនានារបស់រដ្ឋាភិបាលក្នុង​ការ​ចូលរួមលើកកម្ពស់ការងារបរិស្ថាន។

៤. ឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោម​ការដឹកនាំ​របស់សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលតែងបាន​គាំពារយ៉ាងពេញ​ទំហឹងក្នុងកិច្ចការពារ​បរិស្ថាន​ទាំង​ក្នុងកម្រិតជាតិ និងកម្រិត​អន្តរជាតិ។

ឆ្លៀតឱកាសនេះដែរឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃ​រាជបណ្ឌិតសភាកម្ពុជា បានស្នើដល់លោកបណ្ឌិត  Hyun Woo Lee ប្រធានមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការអន្តរជាតិនៃ​វិទ្យាស្ថានបរិស្ថានកូរ៉េ បន្តកិច្ចសហការជាមួយរាជបណ្ឌិត្យ​សភា​កម្ពុជា​ក្នុងការ រៀបចំវគ្គសិក្សា និងវេទិកាវិទ្យាសាស្រ្តនានាលើវិស័យបរិស្ថាន និងសង្ឃឹម​​យ៉ាង​ម៉ុតមាំ​ថា​ សិក្ខាសាលានេះ នឹងមាន​ដំណើរការប្រកបដោយផ្លែផ្កាគួរជាទីមោទនៈ ដើម្បីផ្តល់នូវធាតុចូលកាន់តែប្រសើរឡើងបន្ថែមទៀតដល់បេសកកម្មការងារលើ វិស័យស្រាវជ្រាវវិទ្យាសាស្រ្តរបស់រាជបណ្ឌិត្យសភាកម្ពុជា។

RAC Media


អត្ថបទទាក់ទង

ទំនាក់ទំនងយោធា និងសន្តិសុខរវាងខ្មែរ និងចិន ក្នុងសម័យចក្រភពខ្មែរពីសតវត្សរ៍ទី៣ ដល់ សតវត្សរ៍ទី១៥ ដោយ៖ បណ្ឌិត ជិន សុជាតិមន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media ប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-18 05:20:58   ថ្ងៃអង្គារ, 18 ឧសភា 2021 ម៉ោង 12:20 PM
«ទិដ្ឋភាពទូទៅនៃទំនាក់ទំនងកម្ពុជា-រុស្ស៊ីរយៈពេល៦៥ឆ្នាំ» ដោយបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃនេះគឺជាខួបលើកទី៦៥ នៃទំនាក់ទំនងកម្ពុជា-រុស្ស៊ី។ បើក្រឡេកមកមើលកាលពី ៦៥ឆ្នាំមុន គឺនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៦ ប្រទេសកម្ពុជានិងសហភាពសូវៀតបានបង្កើតចំណងទំនាក់ទំនងការទូតជាផ្លូវការ។ ក្នុងរយៈពេល៦៥ឆ្នាំមកនេ...

2021-05-13 15:05:50   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 10:05 PM
ឆ្នាំ២០២២ ទំនងជាវិញ្ញាសាដ៏ស្មុគស្មាញសម្រាប់កម្ពុជា ដោយ៖ បណ្ឌិត ខែក វីរៈ

         ...

2021-05-13 08:04:38   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 03:04 PM
កម្ពុជានិងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២៖ ឱកាសនិងការត្រៀមលក្ខណៈ​ ក្នុងដំណើរការកសាងសហគមន៍នយោបាយ-សន្តិសុខអាស៊ាន* ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

RAC Media 

2021-05-13 05:07:47   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 12:07 PM
សង្ខេបនយោបាយការបរទេសចិនជាមួយសិង្ហបុរី ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-12 04:29:10   ថ្ងៃពុធ, 12 ឧសភា 2021 ម៉ោង 11:29 AM
How does China Involve in Myanmar’s Affairs?

By Seun Sam After the coup d'état committed by Myanmar’s military on February 1, 2021, countries all over the world were paying close attention to the situation in that country. The reactions of the...

2021-04-30 10:44:07   ថ្ងៃសុក្រ, 30 មេសា 2021 ម៉ោង 05:44 PM

សេចក្តីប្រកាស