ព័ត៌មាន

«ជំនួបរវាងអ្នកគិត»

2018-12-14 07:51:35 ថ្ងៃសុក្រ, 14 ធ្នូ 2018 ម៉ោង 02:51 PM
អ្នកមើល 3491
post_detail

ការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងចិន-កម្ពុជានៅក្នុងក្របខណ្ឌខ្សែក្រវាត់សេដ្ឋកិច្ច (Belt and Road) ក៏ដូចជាកិច្ចសហប្រតិបត្តិការចិន-អាស៊ាន និងកិច្ចសហប្រតិបត្តិការ និងបញ្ហាដែលភាគីរាជបណ្ឌិត្យសភាកម្ពុជា និងគណៈប្រតិភូចិន បានចាប់អារម្មណ៍ ឬត្រូវបន្តគិតគូក្នុងកិច្ចសហប្រតិបត្តិការរបស់កម្ពុជា-ចិន។ ហើយនេះ ក៏ជារបៀបវារៈ​ក្នុង​ជំនួប​ពិភាក្សា​រវាង​ថ្នាក់ដឹកនាំ​រាជ​បណ្ឌិត្​យសភា​កម្ពុជា និងគណប្រតិភូទីប្រឹក្សានៃក្រុមប្រឹក្សារដ្ឋចិន នៅបន្ទប់ស្លឹករឹត នៃរាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃសុក្រ ៧កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨។ 

ភាគីរាជបណ្ឌិត្យសភាកម្ពុជា៖

  1. ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ តំណាងប្រធានរាជបណ្ឌិត្យសភាកម្ពុជា
  2. ឯកឧត្តមបណ្ឌិត ខែក វីរៈ នាយករងខុទ្ទកាល័យ 
  3. លោកបណ្ឌិត គី សេរីវឌ្ឍន៍ នាយកមជ្ឈមណ្ឌលសិក្សាចិន
  4. លោក ឆាយ ឃឹឈីង នាយកភាគីចិននៃវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា
  5. លោក តាំងម៉េងឆុង បុគ្គលិកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា 
  6. លោក ហាក់ ស៊ីដែត (អ្នកបកប្រែភាសាចិន) រាជបណ្ឌិត្យសភាកម្ពុជា

ភាគីគណៈប្រតិភូចិន៖

  1. Ms. Xu Lin, ទីប្រឹក្សាក្រុមប្រឹក្សារដ្ឋចិន, សមាជិក CPC និង​ជា​អគ្គ​នាយក​គ្រប់​គ្រង​ទូទៅ​នៃ HANBAN ជាតិ​របស់​ប្រទេស​ចិន និង​ជា​នាយក​ប្រតិបត្តិ​ស្នាក់​ការ​កណ្តាល​នៃ​វិទ្យាស្ថាន​ខុងជឺ​ ហាន់ប៉ាន់ (ប្រធាន​គណៈប្រតិភូ)
  2. Ms. Zhen Zhen ជាសមាជិកទី១២នៃគណៈគម្មាធិការជាតិ CPPCC ជាអគ្គមេបបញ្ជាការរង និងជាអគ្គរដ្ឋអាជ្ញាជាន់ខ្ពស់រដ្ឋបាលប្រជាជនក្រុងប៉េកាំង
  3. Mr. Liu Jainhong ជាប្រធានការិយាល័យនៃអ្នកផ្តល់ប្រឹក្សានៃនាយកដ្ឋានសេវាកម្មស្រាវជ្រាវប្រវត្តនៃខេត្តក្វាងស៊ី
  4. Mr. Sun Weijia, ជាអគ្គនាយកនៃនាយកដ្ឋានផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃការិយាល័យក្រុមប្រឹក្សារដ្ឋ
  5. Mr. Xu Wenji អគ្គនាយកនៃនាយកដ្ឋានប្រឹក្សាយោបល់នៃក្រុមប្រឹក្សារដ្ឋ។

នៅក្នុងជំនួបនេះ គណៈ​ប្រតិភូ​ចិន បានឱ្យ​តម្លៃ​ខ្ពស់​ដល់​ស្ថាប័ន​រាជបណ្ឌិត្យសភាកម្ពុជា ហើយស្ថាប័នទាំងពីនេះមានទិសដៅដូច​គ្នាក្នុង​ការផ្តល់យោបល់​ជា​ធាតុចូល​ជូនរដ្ឋាភិបាល​នៃ​ប្រទេស​យើង​ទាំងពីរ។ 

ជាកិច្ចឆ្លើយតប ឯកឧត្តមមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានកោតសរសើរនិងថ្លែងនូវអំណរគុណ​ដែល​លោកជំទាវ ស៊ូ លីន ប្រធានគណៈ​ប្រតិភូ និង​សហការី បាន​ឆ្លៀត​ពេល​ដ៏មមាញឹក​ដឹកនាំ​គណៈ​ប្រតិភូ​មក​អញ្ជើញ​ទស្សនកិច្ច​មកកាន់​កម្ពុជា​ និយាយ​​ជារួមនិងមកកាន់រាជបណ្ឌិត្យសភាកម្ពុជានាពេលនេះ​។ 

នៅក្នុងជំនួបនេះ ការពិភាក្សារវាងភាគីទាំងពីរ បានទទួលលទ្ធផល ដូចតទៅ៖

១. ទីប្រឹក្សានៃក្រុមប្រឹក្សារដ្ឋចិន គាំទ្រដល់គម្រោងស្រាវជ្រាវរបស់​មជ្ឈមណ្ឌល​សិក្សា​ចិន​របស់​រាជ​បណ្ឌិត្យ​សភា​កម្ពុជា។

២. ភាគីទំាងពីរ បានឯកភាពគ្នា​ក្នុងការ​​ចុះអនុស្សរណៈ​យោគ​យល់​គ្នា (MOU) នាពេលខាងមុខ។

៣. ភាគីទាំងពីរ នឹងជួយ​ជម្រុញ​ការ​បណ្តុះ​បណ្តាល​ថ្នាក់ភាសាចិនកម្រិតអនុបណ្ឌិតនៅកម្ពុជា។

៤. គាំទ្រឱ្យមានការផ្លាស់ប្តូរ​​កិច្ចការស្រាវជ្រាវ​រវាង​​រាជ​​បណ្ឌិត្យ​សភាកម្ពុជា ជាមួយខេត្តក្វាងស៊ី។

សូមជម្រាបជូនថា ទីប្រឹក្សានៃក្រុមប្រឹក្សារដ្ឋចិននេះ មាន​សមាជិក​សរុប​តែ​៥០នាក់​ដែល​ធ្វើ​ការងារ​ផ្ទាល់​ជាមួយ​ថ្នាក់​ដឹក​នាំកំពូល​របស់​ចិន។

RAC Media


អត្ថបទទាក់ទង

បទវិចារណកថា៖ ចិននៅក្នុងបរិបទសម្ព័ន្ធភាពត្រីភាគី AUKUS ដោយ៖ លោក ផាញ់ សារឿន, មន្ត្រីវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2022-02-23 14:41:40   ថ្ងៃពុធ, 23 កុម្ភៈ 2022 ម៉ោង 09:41 PM
អត្ថបទអ្នកនិពន្ធ នូ ហាច ដោយ៖លោក ឃិន យ៉ង់- នាយកដ្ឋានកិច្ចការទូទៅនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា- (២០-២-២០២២)

...

2022-02-20 05:42:43   ថ្ងៃអាទិត្យ, 20 កុម្ភៈ 2022 ម៉ោង 12:42 PM
អត្ថបទស្រាវជ្រាវ ស្ដីពី ផ្ទះប្រពៃណីរបស់ជនជាតិដើមភាគតិចព្នង ដោយ៖ ម៉ិល វាសនា មន្ត្រីស្រាវជ្រាវវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានវប្បធម៌និងវិចិត្រស...

2022-02-18 09:18:52   ថ្ងៃសុក្រ, 18 កុម្ភៈ 2022 ម៉ោង 04:18 PM
ប្រវត្តិស្ថាននាម បឹងទន្លេសាប និងទន្លេសាប ដោយ៖ បណ្ឌិត ជិន សុជាតិ មន្រ្តីស្រាវជ្រាវផ្នែកប្រវត្តិសាស្រ្ត នៃវិទ្យាស្ថានសិក្សាចិន

ប្រភព ៖ ផ្ទាំងគំនូរនៃអគារខេមរវិទូ(រាជបណ្ឌិត្យសភាកម្ពុជា)តាមការសិក្សាលើប្រវត្តិនៃកម្ពស់នីវូសមុទ្រ យើងអាចទាញការសន្និដ្ឋានថា ក្នុងកំលុង៥០០០ឆ្នាំមុន បច្ចុប្បន្ន តំបន់ទំនាបកណ្តាលនៃប្រទេសកម្ពុជា រួមទាំងបឹងទ...

2022-02-10 15:40:34   ថ្ងៃព្រហស្បតិ៍, 10 កុម្ភៈ 2022 ម៉ោង 10:40 PM
បច្ចុប្បន្នភាពនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅកម្ពុជា ដោយ៖ បណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្តនិងយេនឌ័រនៃវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ ...

2022-01-31 05:39:53   ថ្ងៃចន្ទ, 31 មករា 2022 ម៉ោង 12:39 PM
នរវិទ្យា៖ មូលដ្ឋានចំណេះដឹង និង ការប្រើប្រាស់ ដោយ៖ ឯកឧត្តមបណ្ឌិត អ៊ុំ ប៉ុម ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា

RAC M...

2022-01-30 07:44:37   ថ្ងៃអាទិត្យ, 30 មករា 2022 ម៉ោង 02:44 PM

សេចក្តីប្រកាស