ព័ត៌មាន

ជំនួបរវាងអគ្គលេខាធិការ និងអតីតប្រធានវិទ្យាស្ថានខុងជឺ ហាន់ប៉ាន់

2018-12-14 06:38:54 ថ្ងៃសុក្រ, 14 ធ្នូ 2018 ម៉ោង 01:38 PM
អ្នកមើល 3945
post_detail

កាលពីព្រឹកម៉ិញនេះ នៅវេលាព្រឹកម៉ោង៩:00 ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយគណៈប្រតិភូចិនជាន់ខ្ពស់ចិនចំនួន៥រូប មកពីក្រុមប្រឹក្សារដ្ឋចិន។ លោកស្រី Xu Lin អតីត​នាយក​ប្រតិបត្តិ​ស្នាក់​ការ​កណ្តាល​នៃ​វិទ្យាស្ថាន​ខុងជឺ​ ហាន់ប៉ាន់ ហើយបច្ចុប្បន្នជាទីប្រឹក្សាក្រុមប្រឹក្សារដ្ឋចិន, សមាជិក CPC ជាប្រធាន​គណៈប្រតិភូ ដឹកនាំក្រុមការងារចំនួន ៤រូប មកក្នុងជំនួបនាព្រឹកនេះ។

សូមបញ្ជាក់ដែរថា កិច្ចសហប្រតិបត្តិការរវាងរាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថាន​ខុងជឺ ទីស្នាក់ការកណ្តាលហាន់ប៉ាន់ គឺរាប់ចាប់តាំងពីការចុះកិច្ចព្រមព្រៀងជាមួយវិទ្យាស្ថានខុងជឺ ហាន់ប៉ាន់ បង្កើត​វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩។ បន្ទាប់មក វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យ​សភាកម្ពុជា  ត្រូវបានសម្ភោធន៍ជាផ្លូវការនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៩ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី សុខ អាន និងឯកឧត្តម ស៊ី ជីនភីង។

រាជបណ្ឌិត្យសភាកម្ពុជា បាន​ពង្រីក​​​សាខា​របស់ខ្លួន​បាន​ចំនួន​២៤ទីតាំង គ្របដណ្តប់នៅក្នុង១២ខេត្ត-ក្រុង ក្នុងនោះមាន​បែងចែក​ជា​សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានខុងជឺ ហាន់ប៉ាន់ ​ដូច​ខាងក្រោម៖
  • ថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩  លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា និងលោកជំទាវ ស៊ី លីនបានចុះកិច្ចព្រមព្រៀងក្នុងការបង្កើត “វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា” នៅទីក្រុងប៉េកាំង។
  • ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៩ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ត្រូវបានសម្ពោធជាផ្លូវការ ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី សុខ អាន និង ឯកឧត្តម ស៊ី ជីនភីង។
  • ចាប់ពីឆ្នាំ២០០៩ ដល់២០១៨ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា មានសិស្សសរុបជាង ៨ម៉ឺន ​និងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា មានគ្រូស្ម័គ្រចិត្តសរុប ៥២៦នាក់ (គ្រូឯកទេស ១៣៤នាក់ និងគ្រូស្ម័គ្រចិត្ត ៣៩២នាក់)។
  • បើកវគ្គសិក្សាភាសាចិន ដោយមានសិស្សចូលរួម​ប្រមាណជា ១៤០០នាក់ នៅវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យ​សភាកម្ពុជា (សិស្សចំនួន១២៤នាក់ទទួលបានអាហារូបករណ៍១០០% និងសិស្សចំនួន២៦នាក់ ទទួលបានអាហារូបករណ៍៥០%) 
  • បច្ចុប្បន្ន​ នៅគ្រប់សាខាទាំង២៤ទីតាំង មានគ្រូបបង្រៀនជាជនជាតិចិន សរុបចំនួន ៧៥នាក់ (បូករួមនាយកចិន១នាក់ គ្រូឯកទេស១៩នាក់ គ្រូស្ម័គ្រចិត្ត៥៥នាក់) ក្នុងនោះដែរ គ្រូបបង្រៀនជាជនជាតិចិន នៅវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា សរុបចំនួន២២នាក់ (គ្រូស្ម័គ្រចិត្តចំនួន១៨នាក់ និងគ្រូឯកទេសចំនួន ៤នាក់)
វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ទទួលបានងារជាវិទ្យាស្ថានគំរូ និងបុគ្គល៖ 

  • ឆ្នាំ២០១១ ឆ្នាំ២០១៣ ឆ្នាំ២០១៦ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាទទួលបានងារជាវិទ្យាស្ថានគំរូ
  • ឆ្នាំ២០១០ លោក វ័ង ស៊ានមាវ នាយកភាគីចិន ទទួលបានងារជានាយកឆ្នើម
  • ឆ្នាំ២០១២ ឯកឧត្តមបណ្ឌិត ជា មុនីឫទ្ធិ នាយកភាគីកម្ពុជា ទទួលបានងារជានាយកឆ្នើម
  • ឆ្នាំ២០១៥ ឯកឧត្តមបណ្ឌិត ជា មុនីឫទ្ធិ នាយកភាគីកម្ពុជា ទទួលបានងារជានាយកឆ្នើម
  • ឆ្នាំ២០១៧ លោក ចាវ អ៊ី គ្រូឯកទេសភាសាចិន ទទួលបានងារជាគ្រូឆ្នើម
  • ឆ្នាំ២០១៨ លោក លាវ ចិន គ្រូឯកទេសភាសាចិន ទទួលបានងារជាគ្រូឆ្នើម​

RAC Media


    អត្ថបទទាក់ទង

    សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃ(លើកទី២)ការផ្តត់ផ្គង់គ្រឿងសង្ហារឹមសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

    2021-12-01 05:40:15   ថ្ងៃពុធ, 01 ធ្នូ 2021 ម៉ោង 12:40 PM
    ពិធីប្រគល់-ទទួលសៀវភៅស្តីអំពីប្រទេសចិនជាខេមរភាសារបស់គ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ីជូនវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា

    នាព្រឹកថ្ងៃចន្ទ ១០ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និងគ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ី បានរៀបចំពិធីប្រ...

    2021-11-29 13:57:02   ថ្ងៃចន្ទ, 29 វិច្ឆិកា 2021 ម៉ោង 08:57 PM
    សិក្ខាសាលាផ្សព្វផ្សាយស្តីពីអាហារូបករណ៍ទៅសិក្សានៅប្រទេសចិនតាមរយៈការប្រឡង HSK នៅកម្ពុជាប្រចាំឆ្នាំ២០២១

    RAC Media 

    2021-11-26 03:34:31   ថ្ងៃសុក្រ, 26 វិច្ឆិកា 2021 ម៉ោង 10:34 AM
    កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) ប្រធានបទ៖«ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួម»

    កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣(ASEM13)ហើយកិច្ចប្រជុំកំពូលនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី២៥ ដល់ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ (ត្រូវរៀបចំឆ្នាំ២០២០ ប៉ុន្តែលើកពេលដោយសារជំងឺកូវីដ-១៩)...

    2021-11-23 12:01:55   ថ្ងៃអង្គារ, 23 វិច្ឆិកា 2021 ម៉ោង 07:01 PM
    អ្នកនយោបាយកម្ពុជាត្រូវដឹងពីប្រវត្តិសាស្ត្រ កុំជាន់អ្វីដែលជាដានចាស់ ការប្រកួតប្រជែងរបស់មហាអំណាច គឺជាភាពគ្រោះថ្នាក់របស់ប្រទេសតូចតាច

    (រាជបណ្ឌិត្យសភាកម្ពុជា)៖ «អ្នកនយោបាយកម្ពុជាត្រូវដឹងពីប្រវត្តិសាស្ត្រ កុំជាន់អ្វីដែលជាដានចាស់ ការប្រកួតប្រជែងរបស់មហាអំណាច គឺជាភាពគ្រោះថ្នាក់របស់ប្រទេសតូចតាច» នេះជាប្រសាសន៍គូសបញ្ជាក់របស់ឯកឧត្ដមបណ្ឌិត សភ...

    2021-11-15 12:09:10   ថ្ងៃចន្ទ, 15 វិច្ឆិកា 2021 ម៉ោង 07:09 PM
    សេចក្ដីបំភ្លឺលើការប្រើពាក្យ/ផ្នត់ ដាក់ខាងចុងពាក្យខ្មែរសម្គាល់មុខវិជ្ជា

    កាលនៅរវាងឆ្នាំ១៩៧០ លោកគ្រូ កេង វ៉ាន់សាក់ និង ខ្ញុំ ព្រុំ ម៉ល់ បានពិគ្រោះគ្នាលើបញ្ហាដែលបានលើកឡើងខាងលើ។ នៅពេលនោះ ពាក្យទាំងនោះសុទ្ធតែមាន‹–សាស្ត្រ›នៅខាងចុង ហើយ លោកគ្រូបានបញ្ចេញយោបល់ថា វិជ្ជាដែលមាន‹–សាស្ត្...

    2021-10-30 10:45:10   ថ្ងៃសៅរ៍, 30 តុលា 2021 ម៉ោង 05:45 PM

    សេចក្តីប្រកាស