Royal Academy of Cambodia
កាលពីរាត្រីថ្ងៃអង្គារ ៤កើត ខែមិគសិរ ឆ្នាំច ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ថ្នាក់ដឹកនាំវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត គិន ភា បានអញ្ជើញធ្វើដំណើរទៅបំពេញការងារនៅទីក្រុង ប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ។
តាមរយៈការអញ្ជើញបំពេញការងារនៅប្រទេសចិននេះ គឺមានគោលបំណងចំនួន៤ធំៗ ក្នុងនោះមាន៖
១- អមដំណើរឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា (កំពុងស្នាក់នៅទីក្រុងប៉េកាំង) ដើម្បីចុះ MOU ជាមួយសាកលវិទ្យាល័យភាសាបរទេសប៉េកាំង (១២ ធ្នូ ២០១៨)។
២- ពិភាក្សាការងារជាមួយវិទ្យាស្ថានជាតិសម្រាប់សិក្សាយុទ្ធសាស្ត្រសាកលនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន ដើម្បីរៀបចំវេទិកាកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ប្រចាំឆ្នាំលើកទី១ (១៣ ធ្នូ ២០១៨)។
៣- អមដំណើរឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា (កំពុងស្នាក់នៅទីក្រុងប៉េកាំង) ដើម្បីចុះ MOU ជាមួយសាកលវិទ្យាល័យប៉េកាំង (១៤ ធ្នូ ២០១៨)។
៤- ចូលរួមសន្និសីទឈីងហួរប្រចាំឆ្នាំ (Tsinghua Symposium) (១៥-១៦ ធ្នូ ២០១៨)។
សូមរំលឹកដែរថា ទាក់ទងនឹងដំណើរទស្សនកិច្ចការងាររបស់ថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំតាមវិទ្យាស្ថានរបស់រាជបណ្ឌិត្យសភាកម្ពុជា គឺវាបានបង្ហាញពីចំណងមិត្តភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ រវាងរាជបណ្ឌិត្យសភាកម្ពុជារបស់ព្រះរាជាណាចក្រកម្ពុជា និងសាកលវិទ្យាល័យនានាដែលមាននៅក្នុងសាធារណរដ្ឋប្រជាមានិតចិន ក្នុងនោះមាន៖
- នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញទៅកាន់សាកលវិទ្យាល័យជីវជាំង ស្ថិតនៅក្រុងជីវជាំង ខេត្តជាំងស៊ី និងបានជួបសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍កម្ពុជា ដែលកំពុងសិក្សានៅសាកលវិទ្យាល័យដែលសាកលវិទ្យា ល័យនេះជាដៃគូរបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ក្រៅពីនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានរាជ បណ្ឌិត្យសភាកម្ពុជា ក៏មានជំនួបជាមួយអតីតអភិបាលរងក្រុង ជីវជាំង ដើម្បីពិភាក្សាអំពីបញ្ហាអភិវឌ្ឍភូមិ ឃុំ ក្នុងក្រុងនេះផ្ទាល់ និងបានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរកសិកម្មក្រុងជីវជាំង ខេត្តជាំងស៊ី សាធារណរដ្ឋប្រជាមានិតចិន ស្តីអំពីការអភិវឌ្ឍវិស័យកសិកម្មនៅតាមទីជនបទ។
- នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធាន រាជបណ្ឌិត្យសភាកម្ពុជា ក៏បានអញ្ជើញជួបពិភាក្សាជាមួយលោកសាស្រ្តាចារ្យ ចាង លី សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យយូណាន ទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងសហការី ក្នុងគោលបំណងដើម្បី ធ្វើកិច្ចសា្រវជ្រាវរួមគ្នាលើគម្រោងវិនិយោគចិននៅកម្ពុជា ការរៀបចំសិក្ខាសាលារួមគ្នា ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ការផ្តល់ឱកាសដល់អ្នកស្រាវជ្រាវកម្ពុជាមកធ្វើការស្រាវជ្រាវនៅសាកលវិទ្យាល័យយូណាន និងនៅពេលថ្មីៗនេះដែរ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ប្រធានមជ្ឈមណ្ឌលសិក្សាចិន ក្នុងនាមជាតំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជាលោកបណ្ឌិត គីសេរីវឌ្ឍន៍ ក៏បានចូលរួមដាំដើមឈើនៅក្នុងសាកលវិទ្យាល័យយូណានប្រទេសចិន ដើម្បីជានិម្មិតសញ្ញានៃមិត្តភាពរវាងរាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យយូណានប្រទេសចិន។
RAC Media
ដោយ៖ លឹម សុវណ្ណរិទ្ធ នៅក្នុងសង្គមជាតិនីមួយៗ អ្នកនយោបាយដែលមាននិន្នាការផ្សេងគ្នាតែងតែមានការខ្វែងគំនិតគ្នាទៅលើប្រធានបទនានា ដោយយោងទៅលើផលប្រយោជន៍នយោបាយ យុទ្ធសាស្ត្រទាក់ទាញប្រជាប្រិយភា...
ដោយ៖ បណ្ឌិត យង់ ពៅ នៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពីការ «ការជ្រើសរើសមុខជំនាញនៅថ្នាក់ឧត្ដមសិក្សា» ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា មានការលើកឡើងជាសំណួរដោយអ្នកចូលរួមអំពី សារៈសំខាន់នៃការអភិ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសអញ្ជើញជាវាគ្មិននៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «ការជ្រើសរើសមុខជំនាញនៅថ្នាក់ឧត្ដមសិក្សា» នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ ស...
ក្រោយការប្រកាសលទ្ធផលបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាម៉េរិក ដែលបង្ហាញថា លោក ដូណាល់ ត្រាំ បានជាប់ឆ្នោតជាថ្មីក្លាយជាប្រធានាធិបតីសហរដ្ឋអាម៉េរិក ថ្នាក់ដឹកនាំកម្ពុជាបា...
ក្រោយការប្រកាសលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បច្ចុប្បន្ន នៅមានឪពុកម្ដាយមួយចំនួន តែងប្រៀបធៀបលទ្ធផលសិក្សារបស់កូនខ្លួនជាមួយសិស្សដទៃ ដែលករណីនេះ ធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍កូន បង្កឱ្យមានសម្ពាធ ឬភា...