ព័ត៌មាន

រដ្ឋមន្ត្រីក្រសួងធនធានទឹក ទទួលបានសញ្ញាបត្រកិត្តិបណ្ឌិត ផ្នែកគ្រប់គ្រងធនធានទឹក

2018-07-05 07:31:28 ថ្ងៃព្រហស្បតិ៍, 05 កក្កដា 2018 ម៉ោង 02:31 PM
អ្នកមើល 5510
post_detail

គិតចាប់តាំងពីឆ្នាំ១៩៩៨ មក ឯកឧត្តម លឹម គានហោបានកសាងមកនូវសមិទ្ធផល និងស្នាដៃជូនជាតិច្រើន ក្នុងវិស័យធនធានទឹក ​និងឧតុនិយមក្នុងនោះការកសាងប្រព័ន្ធធារាសាស្ត្រជាច្រើនកន្លែងនៅតាមបណ្តាខេត្តសំខាន់ៗជាច្រើន ដូចជានៅខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តព្រៃវែងជាដើម។ ការងារកសាងប្រព័​ន្ធធារាសាស្ត្រ ជាការងារដែលត្រូវការឱ្យមានការលត់ដុំច្រើន ព្រោះការងារនេះ ច្រើនធ្វើនៅតាមតាមតំបន់មិនមែនទីប្រជុំជន ហើយត្រូវការឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរបស់ស្ថាប័នធនធានទឹក នៅគ្រប់តាមក្រសួង មន្ទីរគ្រប់ខេត្តក្រុង យកចិត្តទុក រៀបចំផែនការ យុទ្ធសាស្ត្រឱ្យបានច្បាស់លាស់ដើម្បីសម្រេចបានតាមផែនការនៃការធ្វើកសិកម្មនៅទូទាំងប្រទេស។ ការងារធនធានទឹកនេះ មិនសំដៅតែលើការផ្គត់ផ្គង់ទឹកសម្រាប់វិស័យកសិកម្មតាមរយៈការសាង់សង់ និងស្តារនូវប្រព័ន្ធធារាសាស្ត្រតែប៉ុនណោះទេ ការងារក្នុងវិស័យធនធានទឹក ក៏ត្រូវគិតគូរពីហានិភ័យផ្សេងៗដែលអាចកើតឡើងដោយសារបរិមាណទឹក​ហួសកម្រិតបណ្តាលឱ្យមានជំនន់លិចលង់ផងដែរ។ កិច្ចការទាំងនេះ ត្រូវការឱ្យមានការចុះទៅពិនិត្យ សិក្សាដោយផ្ទាល់នៅតាមតំបន់​ដែលងាយរងគ្រោះ ក៏ដូចជានៅតំបន់ដែលមានសក្តានុពលផ្សេងៗសម្រាប់ទាញយកប្រភពទឹក ទុកប្រើប្រាស់សម្រាប់វិស័យកសិកម្ម និងតម្រូវការប្រើប្រាស់ផ្សេងៗ នៅពេលខ្វះខាតទឹកនៅរដូវប្រាំង។

នៅពេលថ្មីៗនេះ ក្រៅពីសមិទ្ធផលលើវិស័យធនធានទឹកសម្រាប់វិស័យកសិកម្ម ការរក្សានូវសន្តិសុខទឹក និងយុទ្ធសាស្ត្រនៃកាត់បន្ថយហានិភ័យដោយសារទឹកជំនន់នានា ឯកឧត្តម លឹម គានហោ បានចូលរួមចំណែកយ៉ាងអស់ពីចិត្ត ជួយដល់ការរក្សាសន្តិសុខទឹក នៅតំបន់ភាគខាងជើងនៃប្រទេស គឺឯកឧត្តម បានចូលរួមជួយដល់ការស្តារស្រះចំនួន ៦កន្លែងនៅក្នុងឧទ្យានរាជបណ្ឌិត្យ​​​​​សភាកម្ពុជាតេជោសែន ឫស្សីត្រឹប ក្រោមការផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន

ជារួមការកសាងស្នាដៃក្នុងវិស័យគ្រប់គ្រងធនធានទឹកក្នុងពេលជាង ២០ឆ្នាំចុងក្រោយមកនេះ ឯកឧត្តម បានចូលរួមចំណែកក្នុងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍលើវិស័យ​ធនធានទឹក និងឧតុនិយម សម្រាប់ការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិបច្ចុប្បន្នកម្ម ក៏ដូចជា​ផែនការយុទ្ធសាស្ត្រប្រែប្រួលអាកាសធាតុសម្រាប់វិស័យធនធានទឹក។ ឯកឧត្តម បានដឹកនាំក្រសួង និងស្ថាប័​ន​ចំណុះ សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នៅតាមបណ្តាខេត្តនានាទូទាំងប្រទេស បានសម្រេចសមិទ្ធផលជាច្រើន ក្នុងនោះមានដូចជា៖ ការស្តារ និងការសាងសង់ប្រព័ន្ធធារាសាស្ត្រ, ការជួសជុល និងថែទាំសំណង់សិល្បការ, ការជួសជុល និងថែទាំប្រព័ន្ធធារាសាស្ត្រដោយមានប្រជាពលរដ្ឋចូលរួម, ការជីក និងស្តារប្រឡាយការរៀបចំសហគមន៍កសិករប្រើប្រាស់ទឹក, ការគ្រប់គ្រង និងកាត់បន្ថយគ្រោះទឹកជំនន់ និងទឹកប្រៃ ជាដើម។

សកម្មភាព និងសមិទ្ធផលខាងលើ បានក្លាយជាទឡ្ហីករណ៍យ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍ និងការអភិវឌ្ឍ ជាពិសេស​វិស័យកសិកម្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិកម្ពុជា។ ដោយពិនិត្យមើលឃើញពីស្នាដៃដ៏ធំធេង​របស់រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ទើបក្រុមបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រជុំពិភាក្សា អនុម័តសម្រេចប្រគល់នូវសញ្ញាបត្រកិត្តិបណ្ឌិត ផ្នែកគ្រប់គ្រងធនធានទឹក ជូនដល់ឯកឧត្តម លឹម គានហោ និងបានសហការប្រារព្ធពិធីប្រគល់​សញ្ញាបត្រកិត្តិ​បណ្ឌិត​ជូនបេក្ខជនជ័យលាភី នៅឯទីស្តីការក្រសួងធនធានទឹក និងឧតុនិយម កាលពីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ៕

RAC Media


អត្ថបទទាក់ទង

តើអ៊ីស្រាអែលជាខ្លាក្នុងព្រៃឬជាខ្លាចូលភូមិ? ដោយ៖ បណ្ឌិត ខែក វីរៈ

...

2021-05-21 01:50:58   ថ្ងៃសុក្រ, 21 ឧសភា 2021 ម៉ោង 08:50 AM
នយោបាយការបរទេសចិនជាមួយថៃ ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-20 12:34:40   ថ្ងៃព្រហស្បតិ៍, 20 ឧសភា 2021 ម៉ោង 07:34 PM
ទន្លេមេគង្គ ៖ ទឹក និងក្តីស្រលាញ់ ដោយ៖ បណ្ឌិត ជិន សុជាតិ មន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

2021-05-18 05:32:53   ថ្ងៃអង្គារ, 18 ឧសភា 2021 ម៉ោង 12:32 PM
ទំនាក់ទំនងយោធា និងសន្តិសុខរវាងខ្មែរ និងចិន ក្នុងសម័យចក្រភពខ្មែរពីសតវត្សរ៍ទី៣ ដល់ សតវត្សរ៍ទី១៥ ដោយ៖ បណ្ឌិត ជិន សុជាតិមន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media ប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-18 05:20:58   ថ្ងៃអង្គារ, 18 ឧសភា 2021 ម៉ោង 12:20 PM
«ទិដ្ឋភាពទូទៅនៃទំនាក់ទំនងកម្ពុជា-រុស្ស៊ីរយៈពេល៦៥ឆ្នាំ» ដោយបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃនេះគឺជាខួបលើកទី៦៥ នៃទំនាក់ទំនងកម្ពុជា-រុស្ស៊ី។ បើក្រឡេកមកមើលកាលពី ៦៥ឆ្នាំមុន គឺនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៦ ប្រទេសកម្ពុជានិងសហភាពសូវៀតបានបង្កើតចំណងទំនាក់ទំនងការទូតជាផ្លូវការ។ ក្នុងរយៈពេល៦៥ឆ្នាំមកនេ...

2021-05-13 15:05:50   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 10:05 PM
ឆ្នាំ២០២២ ទំនងជាវិញ្ញាសាដ៏ស្មុគស្មាញសម្រាប់កម្ពុជា ដោយ៖ បណ្ឌិត ខែក វីរៈ

         ...

2021-05-13 08:04:38   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 03:04 PM

សេចក្តីប្រកាស