Royal Academy of Cambodia
គិតចាប់តាំងពីឆ្នាំ១៩៩៨ មក ឯកឧត្តម លឹម គានហោបានកសាងមកនូវសមិទ្ធផល និងស្នាដៃជូនជាតិច្រើន ក្នុងវិស័យធនធានទឹក និងឧតុនិយមក្នុងនោះការកសាងប្រព័ន្ធធារាសាស្ត្រជាច្រើនកន្លែងនៅតាមបណ្តាខេត្តសំខាន់ៗជាច្រើន ដូចជានៅខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តព្រៃវែងជាដើម។ ការងារកសាងប្រព័ន្ធធារាសាស្ត្រ ជាការងារដែលត្រូវការឱ្យមានការលត់ដុំច្រើន ព្រោះការងារនេះ ច្រើនធ្វើនៅតាមតាមតំបន់មិនមែនទីប្រជុំជន ហើយត្រូវការឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរបស់ស្ថាប័នធនធានទឹក នៅគ្រប់តាមក្រសួង មន្ទីរគ្រប់ខេត្តក្រុង យកចិត្តទុក រៀបចំផែនការ យុទ្ធសាស្ត្រឱ្យបានច្បាស់លាស់ដើម្បីសម្រេចបានតាមផែនការនៃការធ្វើកសិកម្មនៅទូទាំងប្រទេស។ ការងារធនធានទឹកនេះ មិនសំដៅតែលើការផ្គត់ផ្គង់ទឹកសម្រាប់វិស័យកសិកម្មតាមរយៈការសាង់សង់ និងស្តារនូវប្រព័ន្ធធារាសាស្ត្រតែប៉ុនណោះទេ ការងារក្នុងវិស័យធនធានទឹក ក៏ត្រូវគិតគូរពីហានិភ័យផ្សេងៗដែលអាចកើតឡើងដោយសារបរិមាណទឹកហួសកម្រិតបណ្តាលឱ្យមានជំនន់លិចលង់ផងដែរ។ កិច្ចការទាំងនេះ ត្រូវការឱ្យមានការចុះទៅពិនិត្យ សិក្សាដោយផ្ទាល់នៅតាមតំបន់ដែលងាយរងគ្រោះ ក៏ដូចជានៅតំបន់ដែលមានសក្តានុពលផ្សេងៗសម្រាប់ទាញយកប្រភពទឹក ទុកប្រើប្រាស់សម្រាប់វិស័យកសិកម្ម និងតម្រូវការប្រើប្រាស់ផ្សេងៗ នៅពេលខ្វះខាតទឹកនៅរដូវប្រាំង។
នៅពេលថ្មីៗនេះ ក្រៅពីសមិទ្ធផលលើវិស័យធនធានទឹកសម្រាប់វិស័យកសិកម្ម ការរក្សានូវសន្តិសុខទឹក និងយុទ្ធសាស្ត្រនៃកាត់បន្ថយហានិភ័យដោយសារទឹកជំនន់នានា ឯកឧត្តម លឹម គានហោ បានចូលរួមចំណែកយ៉ាងអស់ពីចិត្ត ជួយដល់ការរក្សាសន្តិសុខទឹក នៅតំបន់ភាគខាងជើងនៃប្រទេស គឺឯកឧត្តម បានចូលរួមជួយដល់ការស្តារស្រះចំនួន ៦កន្លែងនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែន ឫស្សីត្រឹប ក្រោមការផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
ជារួមការកសាងស្នាដៃក្នុងវិស័យគ្រប់គ្រងធនធានទឹកក្នុងពេលជាង ២០ឆ្នាំចុងក្រោយមកនេះ ឯកឧត្តម បានចូលរួមចំណែកក្នុងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម សម្រាប់ការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិបច្ចុប្បន្នកម្ម ក៏ដូចជាផែនការយុទ្ធសាស្ត្រប្រែប្រួលអាកាសធាតុសម្រាប់វិស័យធនធានទឹក។ ឯកឧត្តម បានដឹកនាំក្រសួង និងស្ថាប័នចំណុះ សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នៅតាមបណ្តាខេត្តនានាទូទាំងប្រទេស បានសម្រេចសមិទ្ធផលជាច្រើន ក្នុងនោះមានដូចជា៖ ការស្តារ និងការសាងសង់ប្រព័ន្ធធារាសាស្ត្រ, ការជួសជុល និងថែទាំសំណង់សិល្បការ, ការជួសជុល និងថែទាំប្រព័ន្ធធារាសាស្ត្រដោយមានប្រជាពលរដ្ឋចូលរួម, ការជីក និងស្តារប្រឡាយការរៀបចំសហគមន៍កសិករប្រើប្រាស់ទឹក, ការគ្រប់គ្រង និងកាត់បន្ថយគ្រោះទឹកជំនន់ និងទឹកប្រៃ ជាដើម។
សកម្មភាព និងសមិទ្ធផលខាងលើ បានក្លាយជាទឡ្ហីករណ៍យ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍ និងការអភិវឌ្ឍ ជាពិសេសវិស័យកសិកម្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិកម្ពុជា។ ដោយពិនិត្យមើលឃើញពីស្នាដៃដ៏ធំធេងរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ទើបក្រុមបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រជុំពិភាក្សា អនុម័តសម្រេចប្រគល់នូវសញ្ញាបត្រកិត្តិបណ្ឌិត ផ្នែកគ្រប់គ្រងធនធានទឹក ជូនដល់ឯកឧត្តម លឹម គានហោ និងបានសហការប្រារព្ធពិធីប្រគល់សញ្ញាបត្រកិត្តិបណ្ឌិតជូនបេក្ខជនជ័យលាភី នៅឯទីស្តីការក្រសួងធនធានទឹក និងឧតុនិយម កាលពីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ៕
RAC Media
បច្ចុប្បន្ន បច្ចេកវិទ្យាមានការរីកចម្រើនខ្លាំង សិស្សានុសិស្សមួយចំនួន មិនសូវមានការចាប់អារម្មណ៍ក្នុងការកាន់សៀវភៅទេ ដោយពួកគេចូលចិត្តកាន់ទូរសព្ទច្រើនជាង។ ការធ្វើអំណានសម្រាប់អ្នកសិក្សារៀនសូត្រ ជាការចាំបាច់...
ក្រោយពីសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានបង្កើតនៅឆ្នាំ១៩៤៩ ប្រទេសនេះបានប្រកាន់យកនូវសេដ្ឋកិច្ចបែបផែនការ ដែលរដ្ឋគ្រប់គ្រងទៅលើសកម្មភាពសេដ្ឋកិច្ចទាំងអស់របស់ប្រទេស រហូតដល់ឆ្នាំ១៩៧៨ ដែលបិតាសេដ្ឋកិច្ចប្រទេសចិន...
រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយនានា មេត្តាជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំបាឋកថាស្តីពី៖ «ប្រវត្តិសាស្ត្រប្រទេសកម្ពុជា៖ ពីអង្គរទៅអង្គការ (The Histo...
រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និស្សិត និងបេក្ខជនបណ្ឌិត ដែលកំពុងសិក្សានិងស្រាវជ្រាវ នៅរាជបណ្ឌិត្យសភាកម្ពុជា មេត្តាជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំពិធី ការពារគម្រោងលម្អិត...