Royal Academy of Cambodia
ខណៈដែលមជ្ឈមណ្ឌលសិក្សាចិន ទើបនឹងបានបង្កើតឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា ក្នុងគោលដៅសិក្សាអំពីគម្រោងធំៗនិងសំខាន់ៗ ព្រមទាំងសិក្សាអំពីសេដ្ឋកិច្ចប្រទេសចិន ថ្មីៗនេះ នៅសាធារណរដ្ឋប្រជាមានិតចិនក៏មានបង្កើតមជ្ឍមណ្ឌលសិក្សាកម្ពុជាមួយដែរ។
ឆ្លៀតក្នុងឱកាសបំពេញទស្សនកិច្ចរយៈពេលវែងទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ចាប់តាំងពីថ្ងៃទី០១ ខែធ្នូឆ្នាំ២០១៨ រហូតមក កាលពីព្រឹកថ្ងៃចន្ទ ៣កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ម្សិលមិញនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញចូលរួមសម្ភោធមជ្ឈមណ្ឌលសិក្សាកម្ពុជា នៅសាកលវិទ្យាល័យយូណាន ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។
គួរបញ្ជាក់បន្ថែមផងដែរថា កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ក៏បានអញ្ជើញជួបពិភាក្សាជាមួយលោកសាស្រ្តាចារ្យ ចាង លី សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យយូណាន ទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងសហការី។
ខ្លឹមសារសំខាន់ៗនៅក្នុងជំនួបនៃកិច្ចពិភាក្សា រួមមាន៖
១- កិច្ចសា្រវជ្រាវរួមគ្នាលើគម្រោងវិនិយោគចិននៅកម្ពុជា
២- ការរៀបចំសិក្ខាសាលារួមគ្នា
៣- ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា
៤- ការផ្តល់ឱកាសដល់អ្នកស្រាវជ្រាវកម្ពុជាមកធ្វើការស្រាវជ្រាវនៅសាកលវិទ្យាល័យយូណាន ព្រមទាំងបំពេញសកម្មភាពការងារជាច្រើនផ្សេងទៀត៕
RAC Media
អតីតប្រធានាធីបតីអាម៉េរិកទី៤៤ លោក បារ៉ាក់ អូបាម៉ា កាលពីថ្ងៃអង្គារ ទី៨ ខែឧសភា ឆ្នាំ២០១៨ បានចេញមុខរិះគន់ខ្លាំងៗទៅលើការសម្រេចចិត្តរបស់ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ ក្នុងការដក...
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន...