ព័ត៌មាន

«ដំណើរសាងសង់អគារខេមរវិទូ របស់រាជបណ្ឌិត្យសភាកម្ពុជា...»

2018-12-05 09:27:31 ថ្ងៃពុធ, 05 ធ្នូ 2018 ម៉ោង 04:27 PM
អ្នកមើល 3034
post_detail

ថ្ងៃពុធ១៣ រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ជំនួសមុខដោយឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូចប្រធានរាជបណ្ឌិត្យសភាកម្ពុជា  ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាក្រុមការងារគណៈកម្មការ ត្រួតពិនិត្យការសាងសង់អគារខេមរវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា បានចុះធ្វើការត្រួតពិនិត្យ ដំណើរការសំណង់អគារខេមរវិទូរបស់រាជបណ្ឌិត្យសភាកម្ពុជា។

នៅក្នុងដំណើរការនៃការចុះត្រួតពិនិត្យការដ្ឋានសាងសង់អគារ​ ឯកឧត្តមបណ្ឌិតអគ្គលេខាធិការ​  និងក្រុមការងារវិស្វកម្មសំណង់អគារ​ បានចុះពិនិត្យ ស្ថានភាពនៃការសាងសង់ផ្ទាល់។ បើតាមការសង្កេតមើលជាក់ស្តែងក្រុមការងារកសាងអគារខេមរវិទូនេះកំពុងតែមញាញឹកខ្លាំងនៅក្នុងការងារ ចាប់តាំងពីបានចាប់ផ្តើមការបើកការដ្ឋានសាងសង់ នាខែកញ្ញា ឆ្នាំ២០១៧ កន្លងមក ហើយក៏ជាដំណាក់កាលទី៤នៃដំណើរការនៃការចុះត្រួតពិនិត្យផ្ទាល់។

យោងតាមប្រធាន ក្រុមការងារបច្ចេកទេសវិស្វកម្មរបស់រាជបណ្ឌិត្យសភាកម្ពុជា លោក លឹម សូក្រាត  បានបញ្ជាក់ និងសង្ឃឹមថា កិច្ចការសាងសង់នេះនឹងបញ្ចប់ការងាររបស់ខ្លួនស្របតាមផែនការគម្រោងដែលបានគ្រោងនៅពេលខាងមុខនេះ។

គួររំឭកថា អាគារខេមរវិទូនេះ ជាចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាំងពីនីតិកាលទី៥ បានផ្តល់ជូនរាជបណ្ឌិត្យសភាកម្ពុជា សម្រាប់ប្រើប្រាស់បម្រើការងារដល់វិស័យស្រាវជ្រាវនៅរាជបណ្ឌិត្យសភាកម្ពុជា។ សំណង់អគារនេះ រចនាឡើងដោយក្រុមស្ថាបត្យករ និងវិស្វករ ដោយយកលំនាំតាមរចនាបទខ្មែរបែបទំនើប ដោយបង្កប់នូវមូលដ្ឋាននៃឧត្តមភាពស្ថាបត្យកម្មសំខាន់ៗ និងមានលក្ខណៈទស្សនវិជ្ជារបស់ខ្មែរ។ ប្លង់ស្ថាបត្យកម្មអគារខេមរវិទូ បង្កើតឡើងដោយឈរលើទស្សនៈលោកធាតុទាំង៤ និងសាងសង់តាមបែបប្រាសាទភ្នំ មានទំហំផ្ទៃសរុប ១៦ ១១៨ម៉ែត្រការ៉េ មានសរុបចំនួន ៤ជាន់។ ស្ថាបត្យកម្មអគារខេមរវិទូ បានប្រតិស្ថឡើងក្រោមស្មារតីនៃដួងព្រលឹងរបស់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យ សភាកម្ពុជា ដោយផ្តើមចេញពីការកំណត់មាត្រដ្ឋានដែលមាន៧ខ្នាតសម្រាប់គណនារាល់ប្រវែង និងសមាមាត្រគ្រប់បែបយ៉ាងនៃសំណង់នេះ។ លេខ៧ នេះ សម្រាប់ឧទ្ទិសថ្វាយចំពោះព្រះបាទជ័យវរ្ម័នទី៧ ហើយក៏សម្រាប់អរិយទ្រព្យទាំង៧ និងសញ្ញាខន្ធទាំង៧នៅក្នុងព្រះពុទ្ធសាសនា។

*** សូមបញ្ជាក់ថា គម្រោងនិងថវិការចំណាយទំាងអស់គឺ មិនមែនស្ថិតក្រោមការគ្រប់គ្រងរបស់រាជបណ្ឌិត្យសភាកម្ពុជានោះទេ។

RAC Media




  ​



អត្ថបទទាក់ទង

សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស