Royal Academy of Cambodia
ថ្ងៃពុធ១៣ រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ជំនួសមុខដោយឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូចប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាក្រុមការងារគណៈកម្មការ ត្រួតពិនិត្យការសាងសង់អគារខេមរវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា បានចុះធ្វើការត្រួតពិនិត្យ ដំណើរការសំណង់អគារខេមរវិទូរបស់រាជបណ្ឌិត្យសភាកម្ពុជា។
នៅក្នុងដំណើរការនៃការចុះត្រួតពិនិត្យការដ្ឋានសាងសង់អគារ ឯកឧត្តមបណ្ឌិតអគ្គលេខាធិការ និងក្រុមការងារវិស្វកម្មសំណង់អគារ បានចុះពិនិត្យ ស្ថានភាពនៃការសាងសង់ផ្ទាល់។ បើតាមការសង្កេតមើលជាក់ស្តែងក្រុមការងារកសាងអគារខេមរវិទូនេះកំពុងតែមញាញឹកខ្លាំងនៅក្នុងការងារ ចាប់តាំងពីបានចាប់ផ្តើមការបើកការដ្ឋានសាងសង់ នាខែកញ្ញា ឆ្នាំ២០១៧ កន្លងមក ហើយក៏ជាដំណាក់កាលទី៤នៃដំណើរការនៃការចុះត្រួតពិនិត្យផ្ទាល់។
យោងតាមប្រធាន ក្រុមការងារបច្ចេកទេសវិស្វកម្មរបស់រាជបណ្ឌិត្យសភាកម្ពុជា លោក លឹម សូក្រាត បានបញ្ជាក់ និងសង្ឃឹមថា កិច្ចការសាងសង់នេះនឹងបញ្ចប់ការងាររបស់ខ្លួនស្របតាមផែនការគម្រោងដែលបានគ្រោងនៅពេលខាងមុខនេះ។
គួររំឭកថា អាគារខេមរវិទូនេះ ជាចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាំងពីនីតិកាលទី៥ បានផ្តល់ជូនរាជបណ្ឌិត្យសភាកម្ពុជា សម្រាប់ប្រើប្រាស់បម្រើការងារដល់វិស័យស្រាវជ្រាវនៅរាជបណ្ឌិត្យសភាកម្ពុជា។ សំណង់អគារនេះ រចនាឡើងដោយក្រុមស្ថាបត្យករ និងវិស្វករ ដោយយកលំនាំតាមរចនាបទខ្មែរបែបទំនើប ដោយបង្កប់នូវមូលដ្ឋាននៃឧត្តមភាពស្ថាបត្យកម្មសំខាន់ៗ និងមានលក្ខណៈទស្សនវិជ្ជារបស់ខ្មែរ។ ប្លង់ស្ថាបត្យកម្មអគារខេមរវិទូ បង្កើតឡើងដោយឈរលើទស្សនៈលោកធាតុទាំង៤ និងសាងសង់តាមបែបប្រាសាទភ្នំ មានទំហំផ្ទៃសរុប ១៦ ១១៨ម៉ែត្រការ៉េ មានសរុបចំនួន ៤ជាន់។ ស្ថាបត្យកម្មអគារខេមរវិទូ បានប្រតិស្ថឡើងក្រោមស្មារតីនៃដួងព្រលឹងរបស់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យ សភាកម្ពុជា ដោយផ្តើមចេញពីការកំណត់មាត្រដ្ឋានដែលមាន៧ខ្នាតសម្រាប់គណនារាល់ប្រវែង និងសមាមាត្រគ្រប់បែបយ៉ាងនៃសំណង់នេះ។ លេខ៧ នេះ សម្រាប់ឧទ្ទិសថ្វាយចំពោះព្រះបាទជ័យវរ្ម័នទី៧ ហើយក៏សម្រាប់អរិយទ្រព្យទាំង៧ និងសញ្ញាខន្ធទាំង៧នៅក្នុងព្រះពុទ្ធសាសនា។
*** សូមបញ្ជាក់ថា គម្រោងនិងថវិការចំណាយទំាងអស់គឺ មិនមែនស្ថិតក្រោមការគ្រប់គ្រងរបស់រាជបណ្ឌិត្យសភាកម្ពុជានោះទេ។
RAC Media
បច្ចុប្បន្ន ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា កំពុងដំណើរការកិច្ចប្រជុំអនុម័តបច្ចេកសព្ទអក្សរសិល្ប៍ នៅរៀងរាល់ថ្ងៃអង្គារ និងបច្ចេកសព្ទគីមីវិទ្យា និងរូបវិទ្យានៅរៀងរាល់ថ្ងៃពុធ ប្រចាំសប្តាហ...
ប្រទេសកម្ពុជា គឺជាប្រទេសមួយស្ថិតនៅផ្នែកខាងត្បូងកោះឥណ្ឌូចិនក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសនេះមានព្រំប្រទល់ជាប់ប្រទេសថៃនៅទិសខាងបស្ចិម និងពាយ័ព្យ ជាប់ប្រទេសឡាវនៅទិសឧត្តរ ប្រទេសវៀតណាមនៅទិសបូព៌ា និងឈូងសមុទ្...
ថ្វីបើសហរដ្ឋអាម៉េរិក បានបង្កើតការិយាល័យកុងស៊ុល នៅប្រទេសវៀតណាម ដែលជាប្រទេសជិតខាងរបស់កម្ពុជា នៅចុងទសវត្សរ៍ ឆ្នាំ១៨០០ ក្ដី តែសហរដ្ឋអាម៉េរិក មិនទាន់មានវត្ដមានរបស់ខ្លួនជាផ្លូវការនៅភ្នំពេញ រហូតដល់ឆ្នាំ១៩៥០...
នៅរសៀលថ្ងៃសៅរ៍ ១៤កើត ខែបុស្ស ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលស្វាគមន៍គណៈប្រតិភូ នៃសាកលវិទ្យាល័យ Northwest...