ព័ត៌មាន

«ដំណើរទស្សនកិច្ចរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច នៅខេត្តជាំងស៊ី»

2018-12-04 04:35:52 ថ្ងៃអង្គារ, 04 ធ្នូ 2018 ម៉ោង 11:35 AM
អ្នកមើល 3655
post_detail

ក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន កាលពីព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញទៅកាន់សាកលវិទ្យាល័យជីវជាំង ស្ថិតនៅក្រុងជីវជាំង ខេត្តជាំងស៊ី និងបានជួបសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍កម្ពុជា ដែលកំពុងសិក្សានៅសាកលវិទ្យាល័យជីវជាំង។ សាកលវិទ្យាល័យជីវជាំង ជាដៃគូរបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បច្ចុប្បន្នមាននិស្សិតកម្ពុជាចំនួន២៧រូប ដែលកំពុងសិក្សានៅទីនោះ ភាគច្រើនជំនាញភាសាចិន ក្រៅពីនោះមាននិស្សិតរៀនឯកទេសពេទ្យចំនួន៥រូបផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានជំនួបពីរដាច់ដោយ ឡែកពីគ្នា គឺនៅពេលរសៀល មានជំនួបអាហារថ្ងៃត្រង់ ជាមួយអតីតអភិបាលរងក្រុង ជីវជាំង ដើម្បីពិភាក្សាអំពីបញ្ហាអភិវឌ្ឍភូមិ ឃុំ ក្នុងក្រុងនេះផ្ទាល់។ បន្ទាប់មកទៀតចាប់ពីរសៀលម៉ោង២ រហូតដល់ម៉ោង៦ល្ងាច ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានបានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរកសិកម្មក្រុងជីវជាំង ខេត្តជាំងស៊ី សាធារណរដ្ឋប្រជាមានិតចិន ស្តីអំពីការអភិវឌ្ឍវិស័យកសិកម្មនៅតាមទីជនបទ។ បើទោះជា អាកាសធាតុចុះត្រជាក់ខ្លាំងរហូតដល់កម្រិត ៦អង្សា ក៏ថ្នាក់ដឹកនាំ និងក្រុមការងារនៃរាជបណ្ឌិត្យសភាកម្ពុជា នៅបន្តបំពេញបេសកកម្មចុះទៅទស្សនកិច្ចត្រួតពិនិត្យដោយផ្ទាល់លើការអនុវត្តគម្រោងអភិវឌ្ឍភូមិ ឃុំ របស់ក្រុងជីវជាំង នៅភូមិមីងស៊ាង និងភូមិម៉ាហួយលីង។ ផលិតផលកសិកម្មសំខាន់ក្នុងភូមិទាំងពីរខាងលើគឺផ្លែយ៉ាងម៉ី (Yang mei ឬ Morella rubra) ផ្លែរបស់វាទុំនៅរដូវស្លឹកឈើជុ្រះ គឺមុនរដូវត្រជាក់។

គួររំឭកដែរថា ទីក្រុងជីវជាំងជាក្រុងស្ថិតនៅទិសពាយ័ព្យ និងជាក្រុងស្ថិតក្នុងលំដាប់ទី៦ក្នុងចំណោមក្រុងទាំង១១របស់ខេត្តជាំងស៊ី។ កាលពីឆ្នាំ២០០៧ ក្រុងជីវជាំង បានជាប់លំដាប់ថ្នាក់ក្នុងចំណោមទីក្រុង១០ដែលមានស្តង់ដារនៃការរស់នៅប្រសើរជាងគេរបស់ប្រទេសចិន។

RAC Media






អត្ថបទទាក់ទង

បទវិចារណកថា៖ ចិននៅក្នុងបរិបទសម្ព័ន្ធភាពត្រីភាគី AUKUS ដោយ៖ លោក ផាញ់ សារឿន, មន្ត្រីវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2022-02-23 14:41:40   ថ្ងៃពុធ, 23 កុម្ភៈ 2022 ម៉ោង 09:41 PM
អត្ថបទអ្នកនិពន្ធ នូ ហាច ដោយ៖លោក ឃិន យ៉ង់- នាយកដ្ឋានកិច្ចការទូទៅនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា- (២០-២-២០២២)

...

2022-02-20 05:42:43   ថ្ងៃអាទិត្យ, 20 កុម្ភៈ 2022 ម៉ោង 12:42 PM
អត្ថបទស្រាវជ្រាវ ស្ដីពី ផ្ទះប្រពៃណីរបស់ជនជាតិដើមភាគតិចព្នង ដោយ៖ ម៉ិល វាសនា មន្ត្រីស្រាវជ្រាវវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានវប្បធម៌និងវិចិត្រស...

2022-02-18 09:18:52   ថ្ងៃសុក្រ, 18 កុម្ភៈ 2022 ម៉ោង 04:18 PM
ប្រវត្តិស្ថាននាម បឹងទន្លេសាប និងទន្លេសាប ដោយ៖ បណ្ឌិត ជិន សុជាតិ មន្រ្តីស្រាវជ្រាវផ្នែកប្រវត្តិសាស្រ្ត នៃវិទ្យាស្ថានសិក្សាចិន

ប្រភព ៖ ផ្ទាំងគំនូរនៃអគារខេមរវិទូ(រាជបណ្ឌិត្យសភាកម្ពុជា)តាមការសិក្សាលើប្រវត្តិនៃកម្ពស់នីវូសមុទ្រ យើងអាចទាញការសន្និដ្ឋានថា ក្នុងកំលុង៥០០០ឆ្នាំមុន បច្ចុប្បន្ន តំបន់ទំនាបកណ្តាលនៃប្រទេសកម្ពុជា រួមទាំងបឹងទ...

2022-02-10 15:40:34   ថ្ងៃព្រហស្បតិ៍, 10 កុម្ភៈ 2022 ម៉ោង 10:40 PM
បច្ចុប្បន្នភាពនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅកម្ពុជា ដោយ៖ បណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្តនិងយេនឌ័រនៃវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ ...

2022-01-31 05:39:53   ថ្ងៃចន្ទ, 31 មករា 2022 ម៉ោង 12:39 PM
នរវិទ្យា៖ មូលដ្ឋានចំណេះដឹង និង ការប្រើប្រាស់ ដោយ៖ ឯកឧត្តមបណ្ឌិត អ៊ុំ ប៉ុម ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា

RAC M...

2022-01-30 07:44:37   ថ្ងៃអាទិត្យ, 30 មករា 2022 ម៉ោង 02:44 PM

សេចក្តីប្រកាស