ព័ត៌មាន

« ថ្នាក់ដឹកនាំ និងមន្ត្រីលេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ ទទួលបានគ្រឿងឥស្សរិយយសការងារ និងបណ្ណសរសើរ...»

2018-11-30 15:50:04 ថ្ងៃសុក្រ, 30 វិច្ឆិកា 2018, 03:50 PM
post_detail

នៅឆ្នាំ២០១៨នេះ ក្រោមការដឹកនាំរបស់ប្រធាន និងអនុប្រធាន លេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា​ សមិទ្ធផលសំខាន់ៗជាច្រើនបានរំលេចឡើងដូចជា៖ ការងារសេនាធិការរបស់ថ្នាក់ដឹកនាំរាជ បណ្ឌិត្យសភាកម្ពុជា ការងាររបស់ក្រុមបណ្ឌិតសភាចារ្យ ការងារជាផ្នែកមួយនៃក្រុមព័ត៌មានរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងសមិទ្ធផលស្រាវជ្រាវផ្សេងៗ។ល។

ឆ្លៀតនៅក្នុងឱកាស «សន្និបាតបូកសរុបការងារ ប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩» ប្រារព្ធឡើងរយៈពេល៣ថ្ងៃ គឺចាប់ពី ថ្ងៃចន្ទ ៤រោច ដល់ថ្ងៃពុធ ៦រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័កព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ដល់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅនេះ ក្រុមការងារខាងលេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ មានថ្នាក់ដឹកនាំ១រូប និងមន្ត្រីចំនួន៣រូប ក៏បានទទួលបានគ្រឿងឥស្សរិយយសការងារ និងបណ្ណសរសើរការងារ ប្រចាំឆ្នាំ២០១៨ ដែលបានប្រគល់ជូនដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យផងដែរ។

RAC Media 





អត្ថបទទាក់ទង

កម្ពុជានិងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២៖ ឱកាសនិងការត្រៀមលក្ខណៈ​ ក្នុងដំណើរការកសាងសហគមន៍នយោបាយ-សន្តិសុខអាស៊ាន* ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

RAC Media 

2021-05-13 05:07:47   Thu, 13,05,2021, 05:07 AM
សង្ខេបនយោបាយការបរទេសចិនជាមួយសិង្ហបុរី ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-12 04:29:10   Wed, 12,05,2021, 04:29 AM
How does China Involve in Myanmar’s Affairs?

By Seun Sam After the coup d'état committed by Myanmar’s military on February 1, 2021, countries all over the world were paying close attention to the situation in that country. The reactions of the...

2021-04-30 10:44:07   Fri, 30,04,2021, 10:44 AM
«កម្ពុជា រយៈពេល ២២ឆ្នាំក្នុងអាស៊ាន»

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៣៦ តាមរយៈប្រព័ន្ធវីដេអូ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០(អត្ថបទដ...

2021-04-30 09:59:56   Fri, 30,04,2021, 09:59 AM
"Myanmar's political crisis should be viewed in an objective and impartial way"

2021-04-30 09:22:33   Fri, 30,04,2021, 09:22 AM
«វិបត្តិនយោបាយនៅមីយ៉ាន់ម៉ាគួរត្រូវបានសម្លឹងមើលដោយលក្ខណៈសត្យានុម័តនិងមិនលម្អៀង» ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា

ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ក្នុងវិបត្តិនយោបាយដ៏ស្រួចស្រាវចាប់តាំងពីខែកុម្ភៈមក ដែលផ្តើមចេញពីការមិនសប្បាយចិត្តរបស់គណបក្សសហព័ន្ធសាមគ្គីភាពនិងការអភិវឌ្ឍដែលគាំទ្រដោយយោធាចំពោះលទ្ធផលនៃការបោះឆ្នោតកាលខែវិច្ឆិកា...

2021-04-30 09:10:30   Fri, 30,04,2021, 09:10 AM

សេចក្តីប្រកាស