Royal Academy of Cambodia
ឆ្នាំ២០១៨នេះ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ក្រោមការដឹកនាំរបស់ ឯកឧត្តម បណ្ឌិត គិន ភា សម្រេច បានសមិទ្ធផលសំខាន់ៗជាច្រើន លើការងារស្រាវជ្រាវ, ការរៀបចំសន្និសីទអន្តរជាតិ, ការរៀបចំបាឋកថា, ការរៀបចំកិច្ចពិភាក្សាតុមូល, ការបោះពុម្ពផ្សាយ។ល។
ជាការឆ្លើយតប នូវគុណបំណាច់ នៃការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ កម្ពុជា ដែលមានស្នាដៃឆ្នើមក្នុងការបំពេញការងារជូនស្ថាប័ន នៅក្នុងឱកាស «សន្និបាតបូកសរុបការងារ ប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩» ប្រារពធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពី ថ្ងៃចន្ទ ៤រោច ដល់ថ្ងៃពុធ ទី៦រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័កព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ដល់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការនៃក្រុមប្រឹក្សា បណ្ឌិតសភាចារ្យ បានបំពាក់គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់អស្សប្ញទ្ធិ, មេដាយការងារ, បណ្ណសរសើរ, និងលិខិតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីវិទ្យាស្ថានចំនួន៧រូប រួមមាន៖
- ឯកឧត្តម បណ្ឌិត គិន ភា ទទួលបានគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់អស្សប្ញទ្ធិ
- លោក ធន់ ឆាយពិសិដ្ឋ ទទួលបានមេដាយប្រាក់
- លោកបណ្ឌិត តឹក មេង ទទួលបានបណ្ណសរសើរ
- លោកបណ្ឌិត ឈត ប៊ុនថង ទទួលបានបណ្ណសរសើរ
- លោក អ៊ុច លាង ទទួលបានបណ្ណសរសើរ
- លោក ដា ដូចបំណង ទទួលបានលិខិតសរសើរ
- លោក ឡុង ម៉េងហៀង ទទួលបានលិខិតសរសើរ។
ដោយ៖ អ៊ុច លាង មន្ត្រីវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា។
ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងវៀតណាម ត្រូវបានលើកកម្ពស់ និងពង្រឹងឥត ឈប់ឈរ តាមរយៈថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ ក្រោមបាវចនានៃ “ភាពជា អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រ...
កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ កន្លងទៅ ឥស្សរជនខ្មែរ ចំនួន៤រូប បានទទួលកិត្តិយសដ៏ប្រពៃ ដោយព្រះមហាក្សត្រ ទ្រង់បានឈ្វេងយល់ និង ប្រោសប្រទាននូវគោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា តាមការក្រាបបង្គំទូលស្នើ...
នៅថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំការប្រជុំលើកទី២ ជាមួយម្ចាស់ក្រុមហ៊ុន ជីអូ អិន...