ព័ត៌មាន

«ថ្នាក់ដឹកនាំ និងមន្ត្រីវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា៧រូប ទទួលបានគ្រឿងឥស្សរិយយស, មេដាយការងារ, បណ្ណសរសើរ និងលិខិតសរសើរ»

2018-11-29 16:03:52 ថ្ងៃព្រហស្បតិ៍, 29 វិច្ឆិកា 2018 ម៉ោង 11:03 PM
អ្នកមើល 166
post_detail

ឆ្នាំ២០១៨នេះ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ក្រោមការដឹកនាំរបស់ ឯកឧត្តម បណ្ឌិត គិន ភា  សម្រេច បានសមិទ្ធផលសំខាន់ៗជាច្រើន លើការងារស្រាវជ្រាវ, ការរៀបចំសន្និសីទអន្តរជាតិ,  ការរៀបចំបាឋកថា, ការរៀបចំកិច្ចពិភាក្សាតុមូល, ការបោះពុម្ពផ្សាយ។ល។

ជាការឆ្លើយតប នូវគុណបំណាច់ នៃការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ កម្ពុជា ដែលមានស្នាដៃឆ្នើមក្នុងការបំពេញការងារជូនស្ថាប័ន នៅក្នុងឱកាស «សន្និបាតបូកសរុបការងារ ប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩» ប្រារពធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពី ថ្ងៃចន្ទ ៤រោច ដល់ថ្ងៃពុធ ទី៦រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័កព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ដល់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅនេះ  ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការនៃក្រុមប្រឹក្សា បណ្ឌិតសភាចារ្យ បានបំពាក់គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់អស្សប្ញទ្ធិ, មេដាយការងារ, បណ្ណសរសើរ, និងលិខិតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីវិទ្យាស្ថានចំនួន៧រូប រួមមាន៖

- ឯកឧត្តម បណ្ឌិត គិន ភា ទទួលបានគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់អស្សប្ញទ្ធិ 
- លោក ធន់ ឆាយពិសិដ្ឋ ទទួលបានមេដាយប្រាក់
- លោកបណ្ឌិត តឹក មេង ទទួលបានបណ្ណសរសើរ
- លោកបណ្ឌិត ឈត ប៊ុនថង ទទួលបានបណ្ណសរសើរ
- លោក អ៊ុច លាង ទទួលបានបណ្ណសរសើរ
- លោក ដា ដូចបំណង ទទួលបានលិខិតសរសើរ
- លោក ឡុង ម៉េងហៀង ទទួលបានលិខិតសរសើរ។ 

ដោយ៖ អ៊ុច លាង មន្ត្រីវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា។




អត្ថបទទាក់ទង

ជំនួបរវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈស្ថានទូតអាមេរិក

សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ច...

  ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:26 PM
សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

  ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស