ព័ត៌មាន

«ការសិក្សាប្លង់មេអភិវឌ្ឍឧទ្យានឫស្សីត្រឹប»

2018-07-02 16:16:56 ថ្ងៃចន្ទ, 02 កក្កដា 2018 ម៉ោង 11:16 PM
អ្នកមើល 5197
post_detail

ដោយមានកិច្ចសហការរវាងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប នៃរាជបណ្ឌិត្យសភាកម្ពុជា ជាមួយនឹងវិទ្យាស្ថានបរិស្ថានកូរ៉េ (KEI) សិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការសិក្សាបឋមដើម្បីរៀបចំផែនការមេក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប» បានរៀបចំឡើងនៅសណ្ឋាគារ Green Palace កាលពីព្រឹកម៉ិញនេះ។ 



ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានលើកឡើងពីការបង្កើតឧទ្យាន គុណតម្លៃធម្មជាតិ មរតកវប្បធម៌ និងជាតិពិន្ធុសាសន៍ និងបានរំលឹកឡើងពីសមិទ្ធផលមួយចំនួនដែលឧទ្យានសម្រេចបាន កន្លងមកនេះ រួមមាន៖
- ការបញ្ចប់ទាំងស្រុងនូវការឈូសឆាយដីដាំអំពៅចំនួន ៨៥៥ហិតា ពីក្រុមហ៊ុនចិនបានរំលោភយកទៅធ្វើអាជីវកម្មផ្ទាល់ខ្លួន និងយកមកដាក់ក្រោមការគ្រប់គ្រងរបស់ឧទ្យានឡើងវិញ។
- ការធ្វើអត្តសញ្ញាណកម្មក្បាលដីប្រជាពលរដ្ឋដែលមកតាំងទីលំនៅក្នុងឧទ្យាន ចំនួន ៣១ក្បាលដី និងដីអាស្រ័យផលចំនួន ២៨៤​ក្បាល​ដី​។
- ការកំណត់ព្រំសីមា និងបោះបង្គោលព្រំឧទ្យានបន្ថែមចំនួន៥០បង្គោល។
- ការជីកនិងស្តារត្រពាំងធំៗចំនួន ៦កន្លែងក្នុងបរិវេណឧទ្យានសម្រាប់ផ្តល់ជាទីអាស្រ័យរបស់សត្វព្រៃទាំងឡាយ។ 
- ការធ្វើផែនការដាំកូនឈើ១លានដើម ជាទិសដៅដែលរាជបណ្ឌិត្យសភាកម្ពុជា បានដាក់ចេញ ហើយខាងឧទ្យានបានសង់ថ្នាលបណ្តុះកូនឈើ ៣០×៥០ម. និងដាំបានកូនឈើចំនួន ១២.៥០០ដើមរួចមកហើយ។ 
- ក្រៅពីនោះយើងបានដាំស្មៅ សំណង់រោងគោដើម្បីត្រៀមចិញ្ចឹមគោសាច់ និងគោទឹកដោះនៅក្នុងឧទ្យានដែលជាចំណែកមួយនៃយុទ្ធសាស្ត្របង្កើតការងារជូនដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញឧទ្យាន។



ឯកឧត្តមបណ្ដិតសភាចារ្យក៏បានគូសបញ្ជាក់ពីចក្ខុវិស័យរបស់ឧទ្យានចំនួន៦ចំណុច៖  
១- ប្រែក្លាយឧទ្យានទៅជាកន្លែងសិក្សាស្រាវជ្រាវ ដោយផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្តែង។ 
២- ស្តារនិងបង្កើតគម្របព្រៃឈើឡើងវិញក្នុងផែនការរយៈពេល៦ឆ្នាំដោយដាំកូនឈើឱ្យបាន ១លានដើម។ 
៣- ប្រែក្លាយតំបន់ឧទ្យានទៅជាតំបន់ទេសចរណ៍បរិស្ថាន វប្បធម៌ និងសិប្បនិម្មិត។ 
៤- ប្រែក្លាយតំបន់នេះជាតំបន់កសាង និងផលិតឯកសារ។
៥- ប្រែក្លាយឧទ្យានឱ្យទៅជាសួនច្បារសម្រាប់យើងទាំងអស់គ្នា។
៦- កន្លែងផ្តល់ការងារជូនប្រជាជន និងអ្នកស្រាវជ្រាវ។

សូមបញ្ជាក់ថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប មានទីតាំងនៅស្រុកឆែប នៃខេត្តព្រះវិហារ ជាតំបន់ដែលសំបូរដោយជីវចម្រុះជាច្រើនប្រភេទ ដែលត្រូវការរក្សាការពារ ពីការកាប់បំផ្លាញនិងការប្រម៉ាញ់សត្វព្រៃគ្រប់ប្រភេទ៕

ដោយលោក ស្រី សីហា | RAC Media


ការពិភាក្សាកំណត់ព្រំដីបន្ទាន់ពីវាស់វែងរួច

សកម្មភាពជីកស្រះក្នុងតំបន់ឧទ្យានសកម្មភាពចូលរួមដាំដើមឈើរបស់និស្សិតសាកលវិទ្យាល័យខេមរៈ និងវិទ្យាស្ថានខុងជឺ នៅឧទ្យានឫស្សីត្រឹប។

អត្ថបទទាក់ទង

បទវិចារណកថា៖ ចិននៅក្នុងបរិបទសម្ព័ន្ធភាពត្រីភាគី AUKUS ដោយ៖ លោក ផាញ់ សារឿន, មន្ត្រីវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2022-02-23 14:41:40   ថ្ងៃពុធ, 23 កុម្ភៈ 2022 ម៉ោង 09:41 PM
អត្ថបទអ្នកនិពន្ធ នូ ហាច ដោយ៖លោក ឃិន យ៉ង់- នាយកដ្ឋានកិច្ចការទូទៅនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា- (២០-២-២០២២)

...

2022-02-20 05:42:43   ថ្ងៃអាទិត្យ, 20 កុម្ភៈ 2022 ម៉ោង 12:42 PM
អត្ថបទស្រាវជ្រាវ ស្ដីពី ផ្ទះប្រពៃណីរបស់ជនជាតិដើមភាគតិចព្នង ដោយ៖ ម៉ិល វាសនា មន្ត្រីស្រាវជ្រាវវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានវប្បធម៌និងវិចិត្រស...

2022-02-18 09:18:52   ថ្ងៃសុក្រ, 18 កុម្ភៈ 2022 ម៉ោង 04:18 PM
ប្រវត្តិស្ថាននាម បឹងទន្លេសាប និងទន្លេសាប ដោយ៖ បណ្ឌិត ជិន សុជាតិ មន្រ្តីស្រាវជ្រាវផ្នែកប្រវត្តិសាស្រ្ត នៃវិទ្យាស្ថានសិក្សាចិន

ប្រភព ៖ ផ្ទាំងគំនូរនៃអគារខេមរវិទូ(រាជបណ្ឌិត្យសភាកម្ពុជា)តាមការសិក្សាលើប្រវត្តិនៃកម្ពស់នីវូសមុទ្រ យើងអាចទាញការសន្និដ្ឋានថា ក្នុងកំលុង៥០០០ឆ្នាំមុន បច្ចុប្បន្ន តំបន់ទំនាបកណ្តាលនៃប្រទេសកម្ពុជា រួមទាំងបឹងទ...

2022-02-10 15:40:34   ថ្ងៃព្រហស្បតិ៍, 10 កុម្ភៈ 2022 ម៉ោង 10:40 PM
បច្ចុប្បន្នភាពនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅកម្ពុជា ដោយ៖ បណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្តនិងយេនឌ័រនៃវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ ...

2022-01-31 05:39:53   ថ្ងៃចន្ទ, 31 មករា 2022 ម៉ោង 12:39 PM
នរវិទ្យា៖ មូលដ្ឋានចំណេះដឹង និង ការប្រើប្រាស់ ដោយ៖ ឯកឧត្តមបណ្ឌិត អ៊ុំ ប៉ុម ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា

RAC M...

2022-01-30 07:44:37   ថ្ងៃអាទិត្យ, 30 មករា 2022 ម៉ោង 02:44 PM

សេចក្តីប្រកាស