Royal Academy of Cambodia
«ការឡើងថ្លៃផ្ទះសំណាក់ និងសណ្ឋាគារ ដោយសារតែសណ្ឋាគារនៅក្នុងខេត្តនេះ មានចំនួនតិច» នេះគឺជាប្រសាសន៍របស់ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងឡើងក្រោយបញ្ចប់សិក្ខាសាលា បូកសរុបការងារប្រឡងប្រណាំង រមណីយដ្ឋានទេសចរណ៍គំរូលើកទី២ និងការប្រឡងប្រណាំងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍គំរូលើកទី១ ឆ្នាំ២០១៨ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
ឯកឧត្ដម ថោង ខុន បានថ្លែងថា ជាធម្មតាអ្វីដែលមិនអាចឆ្លើយតបទៅនឹងតម្រូវការបាន ឬសំណូមពរបាននោះ គឺមានតម្លៃថ្លៃហើយ។ នៅឆ្នាំ២០១៩ខាងមុខ សណ្ឋាគារ និងផ្ទះសំណាក់ថ្មីៗ ប្រមាណ ២ពាន់បន្ទប់ នឹងត្រូវសាងសង់ឡើងបន្ថែមទៀត ដើម្បីបំពេញតម្រូវការភ្ញៀវ។
តែទោះជាយ៉ាងណា រដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះបានថ្លែងបញ្ជាក់ថា៖ «ប៉ុន្តែយើងគិតឃើញថា អ្វីៗកំពុងតែដំណើរការទៅមុខ ពេលខាងមុខហ្នឹងគឺវាមិនថ្លៃពេកទេ ព្រោះឥឡូវហ្នឹង ដូចដែលខ្ញុំបានប្រាប់ យើងបាត់១៤០០បន្ទប់ គឺដោយសារតែគេប្លុកអាហ្នឹង យកទៅជួលភ្ញៀវរបស់គេដាច់ដោយឡែក (ភាគច្រើនជាភ្ញៀវចិន)។ អ៊ីចឹងយើងខិតខំធ្វើសណ្ឋាគារ ឱ្យបានច្រើនថែមទៀត នៅពេលដែលមានសណ្ឋាគារច្រើន ទៅតម្លៃវាអត់សូវមានបញ្ហា ដូចនៅសៀមរាប មិនដែលចោទជាបញ្ហាទេ ដោយសារអី ដោយសារសណ្ឋាគារនៅសៀមរាបមានច្រើន»។
ឯកឧត្ដមបន្តថា៖ «ដូច្នេះនៅក្រុងកំពង់សោម មានភ្ញៀវកាន់តែច្រើន ទើបសណ្ឋាគាររត់មិនទាន់ ហើយការផ្គត់ផ្គង់ និងតម្រូវការមិនមានការស៊ីសង្វាក់គ្នា ក៏អាចទៅដល់ការឡើងថ្លៃបានដែរ»។ក្រសួងទេសចរណ៍ ធ្លាប់បានបង្ហាញការព្យាករថា នៅឆ្នាំ២០៣០ កម្ពុជា នឹងទទួលបានទេសចរអន្តរជាតិប្រមាណ ១៥លាននាក់ និងទេសចរជាតិប្រមាណ១៣លាននាក់ ជាហេតុនាំឱ្យតម្រូវការសណ្ឋាគារមានប្រមាណជាង ១០ម៉ឺនបន្ទប់ នៅទូទាំងប្រទេស។ ក្នុងនោះ ខេត្តព្រះសីហនុ គឺត្រូវការបន្ទប់សណ្ឋាគារជាង ៣ម៉ឺនបន្ទប់បន្ថែមទៀត។ទោះជាយ៉ាងនេះក្ដី វត្តមានជនជាតិចិននៅកម្ពុជាដែលមានទាំងអ្នកទេសចរ និងអ្នកវិនិយោគផងនោះ ត្រូវទទួលបានការសាទរផង និងការព្រួយបារម្ជាបន្តបន្ទាប់។ ហើយក្នុងនោះ ការព្រួយបារម្ភ ក៏ព្រោះតែដោយសារមានសារព័ត៌មាននានាបានចុះផ្សាយអំពីបាតុភាពអវិជ្ជមានផ្សេងៗដែលបង្កឡើងដោយជនជាតិចិននៅកម្ពុជា ប៉ុន្តែកន្លងមកនេះ ក្រសួងមហាផ្ទៃក៏បានចាត់តាំងមន្ត្រីជំនាញចុះធ្វើការសិក្សាស្រាវជ្រាវ និងផ្ដល់យោបល់ដល់អាជ្ញាធរមូលដ្ឋានអំពីការរៀបចំនិងគ្រប់គ្រង ក៏ដូចជាបង្កានិងដោះស្រាយបាតុភាពទាំងឡាយណាដែលអាចកើតមានជាយថាហេតុផងដែរ។ ជាមួយគ្នានេះដែរ ដើម្បីផ្ដល់ភាពកក់ក្ដៅ និងលុបបំបាត់ការព្រួយបារម្ភរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ រាជរដ្ឋាភិបាលបានចេញសេចក្ដីថ្លែងការណ៍ពាក់ព័ន្ធទៅនឹងករណីកំណើននៃវត្តមានរបស់ទេសចរចនជាតិចិននៅកម្ពុជាផងដែរ ហើយកងកម្លាំងនិងអាជ្ញាធរមានសមត្ថកិច្ច ក៏បានអនុវត្តច្បាប់ និងចាត់វិធានការផ្លូវច្បាប់ដែលមានជាធរមានរបស់កម្ពុជា ចំពោះជនជាតិចិនមួយចំនួនតូចដែលបានប្រព្រឹត្តខុសច្បាប់នោះផងដែរ៕
RAC Media | លឹម សុវណ្ណរិទ្ធ
កាលពីរសៀលថ្ងៃពុធ ៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និ...
កាលពីថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០២០ ឯកឧត្តម ឡូយ សុផាត ដឹកនាំប្រតិភូគណៈកម្មការទី៣នៃរដ្ឋសភា រួមទាំងថ្នាក់ដឹកនាំនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងបរិស្ថាន, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងធនធានទឹក, ស...
កាលពីរសៀលថ្ងៃអង្គារ ៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិ...
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់ថាកម្ពុជា ត្រូវការរៀបចំ និងដោះស្រាយ បញ្ហា ៥ គឺ៖ ១. ការដឹកជញ្ជូន, ២. ការិយាល័យធិបតេយ្យ, ៣. បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវ:, ៤. តម្លៃអគ្គិសនី។បើថ្លៃដើមផលិតថ្លៃ ការដឹក...
ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា ដោយយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៧២០/៧៥៧ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ស្ដីពីការផ្ដល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ព្...