ព័ត៌មាន

រដុ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍៖ ការ​ឡើងថ្លៃ​ផ្ទះសំណាក់ និងសណ្ឋាគារ ដោយសារតែ​សណ្ឋាគារ​នៅ​ក្នុង​ខេត្ត​នេះ មាន​ចំនួន​តិច

2018-11-29 15:46:10 ថ្ងៃព្រហស្បតិ៍, 29 វិច្ឆិកា 2018 ម៉ោង 10:46 PM
អ្នកមើល 3702
post_detail

«ការ​ឡើងថ្លៃ​ផ្ទះសំណាក់ និងសណ្ឋាគារ ដោយសារតែ​សណ្ឋាគារ​នៅ​ក្នុង​ខេត្ត​នេះ មាន​ចំនួន​តិច» នេះគឺជាប្រសាសន៍របស់ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងឡើង​ក្រោយ​បញ្ចប់​សិក្ខាសាលា បូក​សរុប​ការងារ​ប្រឡង​ប្រណាំង រមណីយដ្ឋាន​ទេសចរណ៍​គំរូ​លើកទី២ និង​ការ​ប្រឡង​ប្រណាំង​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​គំរូ​លើក​ទី១ ឆ្នាំ​២០១៨ នៅ​ថ្ងៃទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។

ឯកឧត្ដម ថោង ខុន បាន​ថ្លែង​ថា ជា​ធម្មតា​អ្វី​ដែល​មិនអាច​ឆ្លើយតប​ទៅនឹង​តម្រូវការ​បាន ឬ​សំណូមពរបាន​នោះ គឺមាន​តម្លៃ​ថ្លៃ​ហើយ។ នៅ​ឆ្នាំ២០១៩​ខាងមុខ សណ្ឋាគារ​ និង​ផ្ទះសំណាក់​ថ្មីៗ ប្រមាណ ២ពាន់​បន្ទប់ នឹងត្រូវ​សាងសង់​ឡើង​បន្ថែម​ទៀត ដើម្បី​បំពេញ​តម្រូវការ​ភ្ញៀវ។

តែទោះជាយ៉ាងណា រដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះបានថ្លែង​បញ្ជាក់​​ថា៖ «ប៉ុន្តែ​យើង​គិតឃើញថា អ្វីៗ​កំពុងតែ​ដំណើរការ​ទៅមុខ ពេលខាង​មុខហ្នឹង​គឺ​វាមិនថ្លៃ​ពេកទេ ព្រោះ​ឥឡូវ​ហ្នឹង ដូចដែល​ខ្ញុំបាន​ប្រាប់ យើងបាត់​១៤០០​បន្ទប់ គឺដោយសារតែ​គេប្លុក​អាហ្នឹង យកទៅ​ជួល​ភ្ញៀវ​របស់គេ​ដាច់ដោយ​ឡែក (ភាគច្រើន​ជាភ្ញៀវចិន)។ អ៊ីចឹង​យើង​ខិតខំ​ធ្វើ​សណ្ឋាគារ ឱ្យបាន​ច្រើន​ថែមទៀត នៅពេល​ដែល​មាន​សណ្ឋាគារ​ច្រើន ទៅ​តម្លៃ​វាអត់​សូវ​មាន​បញ្ហា ដូចនៅ​សៀមរាប មិនដែល​ចោទជា​បញ្ហា​ទេ ដោយសារ​អី ដោយសារសណ្ឋាគារ​នៅសៀមរាប​មាន​ច្រើន»។

ឯកឧត្ដមបន្ត​ថា៖ «ដូច្នេះ​នៅក្រុង​កំពង់សោម មានភ្ញៀវ​កាន់តែ​ច្រើន ទើប​សណ្ឋាគារ​រត់​មិនទាន់ ហើយ​ការផ្គត់ផ្គង់ និង​តម្រូវការ​មិនមាន​ការស៊ីសង្វាក់​គ្នា ក៏អាច​ទៅដល់​ការឡើង​ថ្លៃបាន​ដែរ»។ក្រសួង​ទេសចរណ៍ ​ធ្លាប់បាន​បង្ហាញ​ការ​ព្យាករ​ថា នៅ​ឆ្នាំ២០៣០ កម្ពុជា នឹង​ទទួលបាន​ទេសចរ​អន្តរជាតិ​ប្រមាណ ១៥លាន​នាក់ និង​ទេសចរជាតិ​ប្រមាណ​១៣​លាន​នាក់ ជាហេតុនាំឱ្យតម្រូវការសណ្ឋាគារ​មានប្រមាណ​ជាង ១០ម៉ឺន​បន្ទប់ នៅ​ទូទាំង​ប្រទេស។ ក្នុងនោះ ខេត្ត​ព្រះសីហនុ គឺ​ត្រូវការ​បន្ទប់​សណ្ឋាគារ​ជាង ៣ម៉ឺន​បន្ទប់​បន្ថែម​ទៀត។ទោះជាយ៉ាងនេះក្ដី វត្តមានជនជាតិចិននៅកម្ពុជាដែលមានទាំងអ្នកទេសចរ និងអ្នកវិនិយោគផងនោះ ត្រូវទទួលបានការសាទរផង និងការព្រួយបារម្ជាបន្តបន្ទាប់។ ហើយក្នុងនោះ ការព្រួយបារម្ភ ក៏ព្រោះតែដោយសារមានសារព័ត៌មាននានាបានចុះផ្សាយអំពីបាតុភាពអវិជ្ជមានផ្សេងៗដែលបង្កឡើងដោយជនជាតិចិននៅកម្ពុជា ប៉ុន្តែកន្លងមកនេះ ក្រសួងមហាផ្ទៃក៏បានចាត់តាំងមន្ត្រីជំនាញចុះធ្វើការសិក្សាស្រាវជ្រាវ និងផ្ដល់យោបល់ដល់អាជ្ញាធរមូលដ្ឋានអំពីការរៀបចំនិងគ្រប់គ្រង ក៏ដូចជាបង្កានិងដោះស្រាយបាតុភាពទាំងឡាយណាដែលអាចកើតមានជាយថាហេតុផងដែរ។ ជាមួយគ្នានេះដែរ ដើម្បីផ្ដល់ភាពកក់ក្ដៅ និងលុបបំបាត់ការព្រួយបារម្ភរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ រាជរដ្ឋាភិបាលបានចេញសេចក្ដីថ្លែងការណ៍ពាក់ព័ន្ធទៅនឹងករណីកំណើននៃវត្តមានរបស់ទេសចរចនជាតិចិននៅកម្ពុជាផងដែរ ហើយកងកម្លាំងនិងអាជ្ញាធរមានសមត្ថកិច្ច ក៏បានអនុវត្តច្បាប់ និងចាត់វិធានការផ្លូវច្បាប់ដែលមានជាធរមានរបស់កម្ពុជា ចំពោះជនជាតិចិនមួយចំនួនតូចដែលបានប្រព្រឹត្តខុសច្បាប់នោះផងដែរ៕

RAC Media | លឹម សុវណ្ណរិទ្ធ






អត្ថបទទាក់ទង

រាជបណ្ឌិត្យសភាកម្ពុជាចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុនឱកាសរីគ្រូតម៉ិន & ត្រេនិងស្គូល

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅវេលាម៉ោង១០:០០នាទីព្រឹកថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ នេះ រាជបណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុនឱកាសរីគ្រូតម៉ិន & ត្រេនិងស...

2020-12-25 04:15:45   ថ្ងៃសុក្រ, 25 ធ្នូ 2020 ម៉ោង 11:15 AM
សង្ខេបទំនាក់ទំនងផ្នែកនយោបាយរវាងចិននិងអូស្ត្រាលី ដោយ៖ ផាញ់ សារឿន មន្ត្រីវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

2020-12-24 05:40:55   ថ្ងៃព្រហស្បតិ៍, 24 ធ្នូ 2020 ម៉ោង 12:40 PM
កម្មវិធីសន្និសីទអនឡាញលើកទី១ ស្តីពី៖ ការអប់រំ ប្រឹក្សាគរុកោសល្យ បានបិទបញ្ចប់ដោយជោគជ័យ

នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានចូលរួមជាអធិបតីបិទកម្មវិធីសន្និសីទអនឡាញលើកទី១ ស្តីពី៖ ការអប់រំ ប្រឹក្សាគរុកោសល្យ ក្រោមប្រធានបទ "ប្រឹក្សាគរុកោសល្យ និងអភិវឌ្ឍន៍ជំនាញ...

2020-12-23 12:56:17   ថ្ងៃពុធ, 23 ធ្នូ 2020 ម៉ោង 07:56 PM
សហគមន៍អ៊ិស្លាមក្រុមកនអ៊ីមុំាសាន់កម្ពុជា នៅភូមិស្រែប្រិយ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពត់ឆ្នាំង ដោយ ម៉ិល វាសនា, ធន ឆាយពិសិដ្ឋ, ប្រែង ពិសិដ្ឋ

...

2020-12-22 09:32:28   ថ្ងៃអង្គារ, 22 ធ្នូ 2020 ម៉ោង 04:32 PM
លោកស្រី ឡាយ ហ៊ុនគី ហៅអ្នកស្រី ត្រឹង ងា ទទួលសញ្ញាបត្រនិងឯកសណ្ឋានកិត្តិបណ្ឌិត នៃរាជបណ្ឌិត្យសភាកម្ពុជា

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានអញ្ជើញដឹកនាំប្រតិភូបណ្ឌិតសភាចារ្យ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការន...

2020-12-22 08:52:36   ថ្ងៃអង្គារ, 22 ធ្នូ 2020 ម៉ោង 03:52 PM
មូលហេតុនៃបញ្ហាចិននិងអូស្រ្តាលី ដោយ៖ ផាញ់ សារឿន មន្ត្រីវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

2020-12-22 07:47:25   ថ្ងៃអង្គារ, 22 ធ្នូ 2020 ម៉ោង 02:47 PM

សេចក្តីប្រកាស