ព័ត៌មាន

«សមិទ្ធផលសំខាន់ៗរបស់វិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម»

2018-11-29 14:45:57 ថ្ងៃព្រហស្បតិ៍, 29 វិច្ឆិកា 2018, 02:45 PM
post_detail

របាយការណ៍ដែលបានរៀបចំឡើងដោយ វិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុង «សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩» ប្រារពធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពី ថ្ងៃចន្ទ ៤រោច ដល់ថ្ងៃពុធ ទី៦រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័កព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ដល់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជា អនុប្រធានប្រចាំការនៃក្រុមប្រឹក្សាបណ្ឌិត្យសភាចារ្យ។វិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម មានបេសកកម្មសិក្សាស្រាវជ្រាវ ចងក្រងបណ្ដុះបណ្ដាល រៀប​ចំ​សន្និសីទ និងបោះពុម្ពផ្សាយ លើវិស័យមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម។

វិទ្យាស្ថាននេះ ដឹកនាំដោយអគ្គនាយកស្ដីទី១រូប អគ្គនាយករង១រូប និងមាននាយកដ្ឋានជំនាញចំនួន៨ និងនាយករដ្ឋបាលចំនួន១ ដែលមានការិយាល័យសរុបចំនួន ២៩ការិយាល័យ។ នាយកដ្ឋានចំណុះរួមមាន៖១-នាយកដ្ឋានទស្សនវិជ្ជានិងសង្គមវិទ្យា ២-នាយកដ្ឋានធម្មសាស្រ្តនិងចរិយាសាស្ត្រ៣-នាយកដ្ឋាននរវិទ្យានិងជាតិពន្ធុវិទ្យា  ៤-នាយកដ្ឋាននីតិសាស្ត្រ ៥-នាយកដ្ឋានប្រវត្តិវិទ្យានិងវិទ្យាសាស្ត្រនយោបាយ ៦-នាយកដ្ឋានភូមិវិទ្យានិងនគរូបនីយកម្ម ៧-នាយកដ្ឋានវិទ្យាសាស្រ្តសេដ្ឋកិច្ច ៨-នាយកដ្ឋានវិទ្យាសាស្ត្រអប់រំ។

សមិទ្ធផលឆ្នាំ២០១៨
- ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តប្រទេសកម្ពុជា ពីការកកើតរដ្ឋ​រហូត​​ដល់ឆ្នាំ២០០០
- សក្តានុពលនិងបញ្ហាប្រឈមនៃការវិនិយោគនៅកម្ពុជា- សន្ទានុក្រមទេសចរណ៍
- គម្រោងផលិតវីដេអូឯកសារ “ឧទ្យានរាជបណ្ឌិត្យសភាតេជោសែនឬស្សីត្រឹប“រាជបណ្ឌិត្យសភាកម្ពុជា”
-សិក្ខាសាលា បាន១លើកដោយមានកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជាសង្គតិភាពនៃព្រះពុទ្ធសាសនា ដើមី្បពង្រឹងនិងអភិវឌ្ឍ​វិស័យ ពុទ្ធចក្រនិងអាណាចក្រក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន៖ ការពង្រឹងសង្ឃវិន័យកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ (លោក មាឃ សារី )
- ការចូលរួមសិក្ខាសាលាជាតិនិងអន្តរជាតិ
ក- ជាវាគ្មិន
១)វេទិកាវិទ្យាសាស្រ្តខួបអនុស្សាវរីយ៍៦០ នៃទំនាក់ទំនងកម្ពុជា‑ចិន រៀបចំដោយវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជានៅភ្នំពេញ ថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០១៨។ (បណ្ឌិតសភាចារ្យ សោម សុមុនី)
២) សន្និសីទប្រចាំឆ្នាំរបស់ VASS-RAC-LASS នៅហាឡុង ប្រទេសវៀតណាម។ ប្រធានបទ៖ ការរឹតចំណងសាមគ្គីភាពដោយវៀតណាមជួយស្តារវិស័យឧត្តមសិក្សានៅ កម្ពុជាក្រោយឆ្នាំ១៩៧៩។
៣) បទបង្ហាញស្តីពីកូរ៉េខាងជើងត្រង់របត់ប្រវត្តិសាស្រ្ត “ការសង្កេតសេដ្ឋកិច្ចនិង​សង្គមកិច្ច” នៅរាជបណ្ឌិត្យសភាកម្ពុជា ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨។ (បណ្ឌិត ព្រុំ ទេវី)
៤)វេទិកាវិទ្យាសាស្រ្តខួបអនុស្សាវរីយ៍៦០ នៃទំនាក់ទំនងកម្ពុជា‑ចិន រៀបចំដោយវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជានៅភ្នំពេញ ថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០១៨។ ប្រធានបទ៖កម្ពុជានិងចិនក្នុងវិស័យសេដ្ឋកិច្ច។
៥) សន្និសីទប្រចាំឆ្នាំរបស់ VASS-RAC-LASS នៅហាឡុង ប្រទេសវៀតណាម។ ប្រធានបទ៖ មីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា កិច្ចសហប្រតិបត្តិការជាមួយវៀតណាម និងឡាវ។ (បណ្ឌិត ព្រំ ទេវី)
៦) សន្និសីទស្តីពីការផ្លាស់ប្តូរប្រជាសាស្រ្ត ចំណាកស្រុក និងការអភិវឌ្ឍន៍ប្រកប​ដោយ​ ចីរភាព រៀបចំដោយវិទ្យាស្ថានសង្គមវិទ្យានៃបណ្ឌិត្យសភាវិទ្យាសាស្រ្តសង្គមវៀតណាម នៅហាណូយ ប្រទេសវៀតណាម ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨។
៧-វេទិកាអន្តរជាតិស្ដីពី «ការសិក្សាប្រទេសនិងតំបន់»​ក្នុងឱកាសខួប១១ឆ្នាំនៃ​កិច្ចសហប្រតិបត្តិការ អប់រំចិន-អាស៊ាន នៅខេត្តគួយចូវ ប្រទេសចិន នាថ្ងៃទី ២៦-២៧ ខែកក្កដា ឆ្នាំ២០១៨។(បណ្ឌិត ជា វណ្ណី) ទំនាក់ទំនងកម្ពុជាចិន និងការផ្លាស់ប្តូរសន្និសីទអាសុីលើកទី៤ ស្តីពីភូមិវិទ្យា ការងើបឡើងនៃទ្វីបអាស៊ីនិងភូមិសាស្រ្តយើង​ នៅខេត្តគ័ងចូវ ប្រទេសចិន ពីថ្ងៃទី៦ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨។(លោក ហៃ សុគន្ធា)

ថ្នាក់ដឹកនាំវិទ្យាស្ថានក៏បាននិពន្ធសៀវភៅ និងអត្ថបទដូចជា៖
ក- មូលដ្ឋានគ្រឹះសេដ្ឋកិច្ច  - ទស្សនវិជ្ជា នយោបាយ និងសេដ្ឋកិច្ច- សេដ្ឋកិច្ចក្រៅប្រព័ន្ធ - យុវជននិងការផ្សព្វផ្សាយគ្រឿងស្រវឹង- អក្សរសិល្ប៍អណ្តែតអណ្តូងនិយមនិងតថនិយម -ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជាតាមកាល ប្បវត្តិ(ពីការកើតអរិយធម៌រហូតដល់ ឆ្នាំ២០០០)-ប្រវត្តិសាស្រ្តប្រទេសកម្ពុជាក្រោយសម័យអង្គរ-ការផ្តល់ជំនួយសហរដ្ឋអាម៉េរិកមកឱ្យប្រទេស​ កម្ពុជាពីឆ្នាំ១៩៥០ដល់ឆ្នាំ១៩៦៣-វប្បធម៌ប្រពៃណីជនជាតិចារ៉ាយ- Anthropology of Religion - Hinduism-ភូមិវិទ្យាអាស៊ីអាគ្នេយ៍-មនុស្សចាស់នៅកម្ពុជា៖ បញ្ហាប្រឈម មូលហេតុ ផលប៉ះ​ពាល់ និងដំណោះស្រាយ- ប្រព័ន្ធអប់រំនៅក្នុងប្រទេសកម្ពុជា-សក្ដានុពលធនធានរ៉ែនៃខេត្តព្រះវិហារ - បរិស្ថានអប់រំអនុវិទ្យាល័យទីក្រុងសៀមរាប-ទឹកភ្លៀង-ស្ថានភាពទូទៅរបស់ខេត្តកំពត- រដ្ឋបាលសាធារណៈកម្ពុជា- ស្ថាប័ននយោបាយកម្ពុជា- អរិយធម៌ខ្មែរ
ខ- អក្សរសិល្ប៍តន្តីបទសម្ភាសន៍ ៖ការរៀបចំគម្រោងស្រាវជ្រាវស្តីពីទេសចរណ៍ ដោយ៖ បណ្ឌិត ព្រុំ ទេវី( Rac Media)ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដោយ៖បណ្ឌិត ជា វណ្ណី(ទូរទស្សន៍ជាតិកម្ពុជា)ល្បែងប្រជាប្រិយខ្មែរ ដោយ៖បណ្ឌិត ជា វណ្ណី ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដោយ៖បណ្ឌិត ជា វណ្ណីល្បែងប្រជាប្រិយខ្មែរ ដោយ៖បណ្ឌិត ជា វណ្ណីស្ថានភាពប្រទេសកូរ៉េខាងជើង ប៊ីធីវី ដោយ៖បណ្ឌិត ព្រុំ ទេវីសហគ្រាសធុនតូចនិងមធ្យម ដោយ៖បណ្ឌិត ព្រុំ ទេវីផលប៉ះពាល់នៃសង្រ្គាមពាណិជ្ជកម្ម ដោយ៖ បណ្ឌិត ព្រុំ ទេវីពិធីបុណ្យភ្ជុំបិណ្ឌ ដោយ៖បណ្ឌិត ជា វណ្ណី កថិនទាន ដោយ ឃិន យ៉ង់ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងទូក ង វែងជាងគេ ដោយ ៖បណ្ឌិត ជា វណ្ណីបទវិភាគ ៖ គ្រប់មុខទំនិញលើកលែងសព្វាវុធអត្ថបទវិទ្យាសាស្រ្ត៖ មីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងកិច្ចសហ​ប្រតិបត្តិការ​ជាមួយវៀតណាមនិងឡាវ (ដោយ បណ្ឌិត ព្រុំ ទេវី)។


ប្រភព៖ វិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្ត​សង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា។
RAC Media




អត្ថបទទាក់ទង

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច៖ ក្រោយពីសង្គ្រាមបានបញ្ចប់ កម្ពុជា ខុសពីកូរ៉េ

ថ្លែងនៅក្នុងអង្គសិក្ខាសាលា ស្តីពីដៃគូអភិវឌ្ឍន៍សាធារណរដ្ឋកូរ៉េ-កម្ពុជា៖ កម្ពុជាការស្វែងរកយន្តការដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនាពេលអនាគតនាព្រឹកថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣នៅរាជបណ្ឌិត្យសភាកម្ពុជា...

2023-09-15 04:38:36   Fri, 15,09,2023, 04:38 AM
"Significance of ROK’s Indo-Pacific Strategy and KASI for ASEAN and Cambodia" By Dr. Seun Sam

In the last few years, to increase its involvement and cooperation with nations in the region, the Republic of Korea (ROK) has been vigorously pursuing its Indo-Pacific Strategy and other initiatives....

2023-09-15 03:50:57   Fri, 15,09,2023, 03:50 AM
"ROK’s Indo-Pacific Strategy and Korea-ASEAN Solidarity Initiative are Key Factors for Regional Freedom, Peace, Prosperity and Inclusivity" By Mr. Thun Chhay Piseth

Indo-Pacific is a geopolitical term that is much debated by politicians, political analysts and strategists. The Indo-Pacific accounts for almost 62% of global GDP, equivalent to two-thirds of global...

2023-09-15 03:46:16   Fri, 15,09,2023, 03:46 AM
រាជបណ្ឌិត្យសភាកម្ពុជា រៀបចំសិក្ខាសាលា ស្តីពីដៃគូអភិវឌ្ឍន៍សាធារណរដ្ឋកូរ៉េ-កម្ពុជា៖ ការស្វែងរកយន្តការដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនាពេលអនាគត (Cambodia-Korea Development Partnership: Navigating the Path for Future Cooperation)

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ រាជបណ្ឌិត្យសភាកម្ពុជា រៀបចំសិក្ខាសាលា ស្តីពីដៃគូអភិវឌ្ឍន៍សាធារណរដ្ឋកូរ៉េ-កម្ពុជា៖ ការស្វែងរកយន្តការដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនាពេលអនាគត ដែលរៀបចំឡើង ដើម្បីជាការរ...

2023-09-15 03:41:29   Fri, 15,09,2023, 03:41 AM
"Korea-ASEAN Solidarity Initiative and Its Implications for Cambodia and ASEAN" By Dr. Khek Vireak

The new foreign policy approach of the Republic of Korea (ROK) toward the Indo-Pacific region was introduced by President Yoon at the 2022 ASEAN-Korea Summit in Phnom Penh, Cambodia. In his initiative...

2023-09-15 02:40:43   Fri, 15,09,2023, 02:40 AM
បណ្ឌិត តាំង សុខងី ប្រគល់សៀវភៅជូនបណ្ណាល័យរាជបណ្ឌិត្យសភាកម្ពុជា សម្រាប់ជាប្រយោជន៍ដល់អ្នកសិក្សាស្រាវជ្រាវ

កាលពីព្រឹកថ្ងៃពុធ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣ លោកបណ្ឌិត តាំង សុខងី បានប្រគល់សៀវភៅ «គោលនយោបាយចិនតែមួយ» ជូនដល់រាជបណ្ឌិត្យសភាកម្ពុជា តាមរយៈឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា សម្រាប់តម្ក...

2023-09-06 07:13:45   Wed, 06,09,2023, 07:13 AM

សេចក្តីប្រកាស