ព័ត៌មាន

«សមិទ្ធផលសំខាន់ៗរបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា...»

2018-11-28 08:19:31 ថ្ងៃពុធ, 28 វិច្ឆិកា 2018 ម៉ោង 03:19 PM
អ្នកមើល 232
post_detail

នៅព្រឹក ថ្ងៃ៦រោច ខែកត្តិក  ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៃសន្និបាត បូកសរុបការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៨ ក្រោមអធិបតីរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និង ជាអនុប្រធានប្រចាំការនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ។ ក្នុងឱកាសនៃការធ្វើបទបង្ហាញអំពីសមិទ្ធផលសំខានៗដែលសម្រេចបានក្នុងរយៈពេល១ឆ្នាំ នៅឆ្នាំ២០១៨ របស់វិទ្យាស្ថាននីមួយៗនៃរាជបណ្ឌិត្យសភាកម្ពុជា នាយិកាវិទ្យាស្ថានខុងជឺ កញ្ញា វុធ​ សុភក័្រណា បានបង្ហាញថា​៖

១- និស្សិតកម្ពុជា ៥០នាក់ ដែលបានទទួលអាហារូបរណ៍ពីវិទ្យាស្ថានខុងជឺ ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ដែលក្នុងការសិក្សានោះមានកម្រិតដូចជា៖
- វគ្គបំប៉នភាសាចិន រយៈពេលខ្លី មួយឆមាស
- វគ្គបំប៉នភាសាចិន រយៈពេល ១ ឆ្នាំ- ថ្នាក់បរិញ្ញាបត្រ
- និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។
២- នៅថ្ងៃទី២០ មករា ឆ្នាំ២០១៨ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំនូវការប្រឡងធ្វើតេស្តសមត្ថភាព (HSK) លើកទី១ ហើយលើកទី២នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ។
វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំនូវការប្រឡងធ្វើតេស្តសមត្ថភាព (HSK) ក្នុងការប្រឡងនេះបានបែងចែកជា ៦កម្រិត។ អ្នកដែលបានចូលរួមការប្រឡងរួមមានមកពីតាមបណ្តាវិទ្យាល័យ និងសាកលវិទ្យាល័យជាច្រើនផងដែរ ដោយក្នុងនោះមានអ្នកចូលរួមប្រឡងសរុបប្រមាណ ១២០នាក់។ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភា បានរៀបចំនូវការប្រឡង HSKចំនួនពីរដងក្នុងមួយឆ្នាំ។

RAC Media




អត្ថបទទាក់ទង

ជំនួបរវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈស្ថានទូតអាមេរិក

សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ច...

  ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:26 PM
សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

  ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស