ព័ត៌មាន

«សមិទ្ធផលសំខាន់ៗរបស់មជ្ឈមណ្ឌលសិក្សាចិន...»

2018-11-28 04:41:57 ថ្ងៃពុធ, 28 វិច្ឆិកា 2018, 04:41 AM
post_detail

យោងតាមរបាយការណ៍សមិទ្ធផលរបស់មជ្ឍមណ្ឌលសិក្សាចិន ដែលបានបង្ហាញ​ នៅព្រឹក ថ្ងៃ៦រោច ខែកត្តិក  ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៃសន្និបាត បូកសរុបការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៨ ក្រោមអធិបតីរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និង ជាអនុប្រធានប្រចាំការនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន​នៃរាជបណ្ឌិត្យសភាកម្ពុជា​ បានបង្ហាញរបាយការណ៍សមិទ្ធផល ក្នុងនោះមានសមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០១៨៖

១- ដើម្បីឆ្លើយតបទៅនឹងទិសដៅឆ្នាំ២០១៨ មជ្ឈមណ្ឌលសិក្សាចិន បានខិតខំអនុវត្ត គម្រោងស្រាវជ្រាវ ឯកសារ ជាច្រើន និង បានចូលរួមកម្មវិធីសិក្ខាសាលា សន្និសីទជាតិ និងអន្តរជាតិ ដែលមានដូចខាងក្រោមនេះ៖
- ថ្នាក់ដឹកនាំ និង មន្រ្តីមជ្ឈមណ្ឌល បានចូលរួមស្តាប់ បាឋកថាស្ដីពី «ការកាត់បន្ថយភាពក្រីក្រតាមរយៈ ការដាំដំណាំមន និង ចិញ្ចឹមដង្កូវនាង» ដោយសាស្ដ្រាចារ្យបណ្ឌិត Ji Ping Liu ប្រធានស្ដីទីមជ្ឈមណ្ឌលហ្វឹកហ្វឺន ចិញ្ចឹមសត្វ យកសូត្រប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨។
- ថ្នាក់ដឹកនាំ និង មន្រ្តីមជ្ឈមណ្ឌលបានចូលរួមកម្មវិធីសន្និសីទសារព័ត៌មានស្តីពីសមិទ្ធផល១ឆ្នាំ និង ទិសដៅការងារក្រោម ការដឹកនាំរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨។
- ថ្នាក់ដឹកនាំ និង មន្រ្តីមជ្ឈមណ្ឌលបានចូលរួម កម្មវិធីបាឋកថាស្តីពី គោលនយោបាយការបរទេស សហរដ្ឋអាម៉េរិកក្រោមរដ្ឋបាល របស់លោក Donald Trump និង អត្ថន័យចំពោះអាស៊ី ថ្ងៃទី២៣ សីហា ឆ្នាំ ២០១៨។
- ថ្នាក់ដឹកនាំ និង មន្រ្តីមជ្ឈមណ្ឌល ចូលរួមស្តាប់បាឋកថាស្តីពី «ស្នាដៃតន្រីបង្សុកូល៖ អតីតកាល ជាមេរៀនសម្រាប់បច្ចុប្បន្ន បច្ចុប្បន្នដើម្បីអនាគត» ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨។
-លោកបណ្ឌិត គី សេរីវឌ្ឍន៍ ចូលរួមសិក្ខាសាលាអន្តរជាតិស្តីពី «ខួប៥០ឆ្នាំនៃទិវាសន្តិភាពពិភពលោក» នៅប្រទេសចិនក្នុងខែកញ្ញា ឆ្នាំ២០១៨។
- ថ្នាក់ដឹកនាំ និង មន្រ្តីមជ្ឈមណ្ឌល បានចូលរួម សន្និសីទលើកទី៩ ស្តីពី «គីមី និង ជីវិត» រៀបចំដោយ សមាគមន៍គីមីសហការជាមួយ រាជបណ្ឌិត្យ សភាកម្ពុជា ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨។
- ថ្នាក់ដឹកនាំ និង មន្រ្តីមជ្ឈមណ្ឌល ចូលរួមសិក្ខាសាលាស្តីពី ការបង្ហាញសៀវភៅ «ភាសាខ្មែរ» រៀបចំ ដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨។
- លោកបណ្ឌិត គី សេរីវឌ្ឍន៍ អមដំណើរជាមួយឯកឧត្តម បណ្ឌិត អគ្គលេខាធិការ យង់ ពៅ ចូលរួម សិក្ខាសាលាអន្តរជាតិស្តីពី «កំណែទម្រង់ប្រទេសចិននិងការបើកចំហទៅកាន់ពិភពលោក» នៅខេត្តហៃណាន ប្រទេសចិន ក្នុងខែតុលា ឆ្នាំ២០១៨។
- លោកបណ្ឌិត គី សេរីវឌ្ឍន៍ ចូលរួម ជាវាគ្មិន ក្នុងសិក្ខាសាលាប្រចាំឆ្នាំ RAC LASS VASS នៅទីក្រុង ហាឡុង ប្រទេសវៀតណាម ក្នុងខែតុលា ឆ្នាំ ២០១៨។
- ថ្នាក់ដឹកនាំ និង មន្រ្តីមជ្ឈមណ្ឌល ចូលរួមសិក្ខាសាលាជាតិស្តីពី «សង្គតិភាពព្រះពុទ្ធសាសនាដើម្បី ពង្រឹង និង អភិវឌ្ឍន៍វិស័យពុទ្ធចក្រ និង អាណាចក្រក្នុងសង្គម កម្ពុជា បច្ចុប្បន្ន៖ ការពង្រឹងវិន័យសង្ឈ» ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨។
- លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានចូលរួមជាវគ្មិន ព្រមទាំងថ្នាក់ដឹកនាំ និង មន្រ្តីមជ្ឈមណ្ឌលចូលរួម សន្និសីទអន្តរជាតិ ស្តីពី «៤០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការអាស៊ាន-អ៉ឺរ៉ុប៖ សមិទ្ធផល និង មាគ៌ាឆ្ពោះទៅមុខ» ដែលរៀបចំឡើងដោយ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០១៨។
- ថ្នាក់ដឹកនាំ និង មន្រ្តីវិទ្យាស្ថានបានចូលរួមសិក្ខាសាលា បង្ហាញលទ្ធផលស្រាវជ្រាវ ស្តីពី «កម្មវិធី អូស៊ីអខ្មែរ និង អក្សរខ្មែរបុរាណក្នុងបច្ចេកវិទ្យាព័ត៌មាន» រៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

២- បេសកកម្មក្រៅប្រទេស-ថ្ងៃទី១២-២០ ខែកញ្ញា ឆ្នាំ២០១៨៖
- បណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលបានបំពេញបេសកម្ម ទៅប្រទេសចិន ដើម្បីចូលរួមសិក្ខាសាលាអន្តរជាតិ ស្តីពីខួប ៥០ឆ្នាំនៃទិវាសន្តិភាពពិភពលោក។
-ថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨៖ បណ្ឌិត គី សេរីវឌ្ឍន៍ និង លោក ចាន់ វណ្ឌី បានបំពេញ បេសកកម្មទៅប្រទេសវៀតណាម ដើម្បីចូលរួមសិក្ខាសាលាប្រចាំឆ្នាំ កម្ពុជា វៀតណាម ឡាវ កូរ៉េ ស្តីពី«Green Transformation For Energy and Water Resource Security in the Mekong Sub-Region» និង «Vietnam-Cambodia-Laos Cooperation in the New Context»។
-ថ្ងៃទី២៧ ដល់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨៖ បណ្ឌិត គី សេរីវឌ្ឍន៍ បានបំពេញបេសកកម្មទៅប្រទេស ចិន ដើម្បីចូលរួមសន្និសីទអន្តរជាតិ ស្តីអំពី «កំណែទម្រង់សេដ្ឋកិច្ចប្រទេសចិន និង ការបើកចំហទៅកាន់ពិភព- លោក»។

៣- បានរៀបចំបោះពុម្ពសៀវភៅ៖
- គំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងវិថី
- មេគង្គ ឡានឆាងជាអ្វី?
- យុទ្ធសាស្រ្តថ្មីនៃគោលនយោបាយថ្នាក់ដឹកនាំចិនជំនាន់ទី៥
- ព្រឹត្តិប័ត្រស្រាវជ្រាវសិក្សាចិន
- ផែនការយុទ្ធសាស្ត្រ ២០១៩-២០២៣

RAC Media






អត្ថបទទាក់ទង

អត្តពលិកឆ្នើម ឈុន ប៊ុនថន ដណ្ដើមយកមេដាយមាសលើវិញ្ញាសាកីឡារត់ប្រណាំង ៨០០ម៉ែត្រ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកីឡារត់ប្រណាំងដល់កម្ពុជា

(គំនូរនេះគូរឡើងដោយ និស្សិតវិចិត្រកម្ម ព្រហ្ម ពុធវិសាល នៅរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីចូលរួមអបអរសាទរ និងកោតសរសើរ ដល់អត្តពលិកឆ្នើម ឈុន ប៊ុនថន ចំពោះការខិតខំប្រឹងប្រែងដណ្តើមកិត្តិយសជូនជាតិ)អត្តពលិកឆ្នើម ឈុ...

2023-05-16 08:58:55   Tue, 16,05,2023, 08:58 AM
«គំនូរលោក Keisuke Honda ជាមួយឯកឧត្តមនាយឧត្ដមសេនីយ៍ សៅ សុខា »

កាលពីពេលថ្មីៗនេះ លោកគ្រូ ហេង មុនីផល ដែលបង្រៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើមុខជំនាញវិចិត្រកម្មនៅរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ចេញស្នាដៃគូរគំនូររបស់លោក Keisuke Honda អតីតអ្នកចាត់ការទូទៅបាលទាត់ជម្រើសជាតិក...

2023-05-16 08:43:55   Tue, 16,05,2023, 08:43 AM
ការវិនិយោគរបស់ម៉ាឡេស៊ី

ដោយ៖ ហៃ សាវង្ស វិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា អាជ្ញាធរអភិវឌ្ឍន៍ការវិនិយោគម៉ាឡេស៊ី (Malaysian Investment Development Authority ឬ MIDA) គឺជាទីភ្នាក់ងារជំរុញនិងអភិវឌ្ឍន៍ការវិនិយោគចម្បង...

2023-05-15 03:38:22   Mon, 15,05,2023, 03:38 AM
ឥទ្ធិពលព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរ

ដោយ៖ បណ្ឌិត ហែម ឡាច មន្ត្រីនាយកដ្ឋាននីតិសាស្ត្រ នៃវិទ្យាស្ថានមនុសាស្ត្រនិងវិទ្យាសង្គម រាជបណ្ឌិត្យសភាកម្ពុជាប្រជាជាតិខ្មែរជាជាតិសាសន៍មួយមានគ្រឹះ មានមូលដ្ឋានជាតិនិងលក្ខណៈជាតិច្បាស់លាស់ រឹងមាំជាងជាតិនានា...

2023-05-15 02:20:37   Mon, 15,05,2023, 02:20 AM
អត្ថបទស្រាវជ្រាវ៖ «អេលីត និងទ្រឹស្តីអេលីត (Elite and Theories of Elite)» ដោយ៖ អ៊ុំ ប៉ុម

(បណ្ឌិត អ៊ុំ ប៉ុម ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា)សេចក្តីផ្តើម នៅក្នុងសង្គមបច្ចុប្បន្ន មិនថាឡើយសង្គមនោះស្ថិតក្នុងលំហភូមិសាស្រ្តនៃប្រទេស ណាមួយនោះ ទេ ពួកអេលីតត្រូវបានគេទទួលស្គាល់ថាជាអ្នកដែលមានតួនាទី និងកា...

2023-05-11 11:18:20   Thu, 11,05,2023, 11:18 AM
អត្ថបទស្រាវជ្រាវ៖ «ទស្សនៈនិងជំនឿតូតឹមនិយមរបស់ជនជាតិខ្មែរ (ទស្សនៈ និងជំនឿលើសត្វ)» ដោយ៖ ប៉ាន់ វុត្ថា

(បណ្ឌិត ប៉ាន់ វុត្ថា មន្រ្តីស្រាវជ្រាវនាយកដ្ឋានទស្សនវិជ្ជានិងសង្គមវិជ្ជា នៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម រាជបណ្ឌិត្យសភាកម្ពុជា)សេចក្តីផ្តើមជំនឿតូតឹម គឺជាជំនឿលើសត្វ និងជំនឿលើដើមឈើ តែក្ន...

2023-05-11 11:07:46   Thu, 11,05,2023, 11:07 AM

សេចក្តីប្រកាស