ព័ត៌មាន

«សមិទ្ធផលសំខាន់ៗរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ.)...»

2018-11-28 03:19:46 ថ្ងៃពុធ, 28 វិច្ឆិកា 2018 ម៉ោង 10:19 AM
អ្នកមើល 247
post_detail

ថ្ងៃ៦រោច ខែកត្តិក  ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៃសន្និបាត បូកសរុបការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៨ ក្រោមអធិបតីរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និង ជាអនុប្រធានប្រចាំការនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ។ ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ​នៃរាជបណ្ឌិត្យសភាកម្ពុជា​ បានបង្ហាញរបាយការណ៍សមិទ្ធផលសំខាន់ៗជាច្រើនដែល​ក្រុមប្រឹក្សាភាសាជាតិភាសាខ្មែរបានអនុវត្តន៍កន្លងមក ក្នុងនោះមាន៖

២- ក្រុមទី២ ថ្ងៃពុធ
- គណៈកម្មការសុខាភិបាល  អនុម័តបានចំនួន១៣៩ពាក្យ
- គណៈកម្មការសេដ្ឋកិច្ច  អនុម័តបានចំនួន១២៣ពាក្យ
- គណៈកម្មការគីមីវិទ្យានិងរូបវិទ្យា  អនុម័តបានចំនួន៤៧ពាក្យ

- ការប្រជុំអនុម័តពាក្យដែលស្នើដោយស្ថាប័នក្រៅ
១- ពិនិត្យនិងអនុម័តពាក្យ ស្នើដោយចលនា GOGO Cambodia បានចំនួន១ពាក្យគឺ «សហស្សវិចិត្រវាយនា»។
២- ពិនិត្យនិងអនុម័តសំណើរបស់រាជបណ្ឌិត្យសភាកម្ពុជាស្ដីពីការបកប្រែជាភាសាអង់គ្លេស ឬភាសា បារាំង ឬកំណត់សូរជាអក្សរឡាតាំងនៃបច្ចេកសព្ទគោរមងារនៃរាជបណ្ឌិត្យសភាកម្ពុជាចំនួន១២ពាក្យ។

​​- ការប្រជុំអនុម័តពាក្យរបស់គណៈកម្មការបច្ចេកទេសទាំង១៧១
១ - គណៈកម្មការកសិកម្ម  អនុម័តបានចំនួន១៥៩ពាក្យ
២- គណៈកម្មការគណិតវិទ្យា  អនុម័តបានចំនួន១៣២ពាក្យ
៣- គណៈកម្មការគីមីវិទ្យានិងរូបវិទ្យា  អនុម័តបានចំនួន១៣២ពាក្យ
៤- គណៈកម្មការទស្សនវិជ្ជា  អនុម័តបានចំនួន៧១ពាក្យ និងពិនិត្យឈ្មោះទស្សនវិទូចំនួន១១៣នាក់
៥- គណៈកម្មការប្រវត្តិវិទ្យា  អនុម័តបានចំនួន៩៨ពាក្យ
៦- គណៈកម្មការព័ត៌មានវិទ្យា  អនុម័តបានចំនួន១៧៦ពាក្យ
៧- គណៈកម្មការភាសាវិទ្យា  អនុម័តបានចំនួន៩៧ពាក្យ
៨- គណៈកម្មការភូមិវិទ្យា  អនុម័តបានចំនួន១៤២ពាក្យ
៩- គណៈកម្មការវប្បធម៌និងវិចិត្រសិល្បៈ  អនុម័តបានចំនួន១៧៨ពាក្យ
១០- គណៈកម្មការវិទ្យាសាស្ត្រនយោបាយ  អនុម័តបានចំនួន៨៨ពាក្យ
១១- គណៈកម្មការវិទ្យាសាស្ត្រសេដ្ឋកិច្ច  អនុម័តបានចំនួន១៣២ពាក្យ
១២- គណៈកម្មការវិទ្យាសាស្ត្រអប់រំ  អនុម័តបានចំនួន៥៨ពាក្យ
១៣- គណៈកម្មការសុខាភិបាល  អនុម័តបានចំនួន១៥៩ពាក្យ
១៤- គណៈកម្មការស្ថាបត្យកម្មនិងសំណង់  អនុម័តបានចំនួន២៥២ពាក្យ
១៥- គណៈកម្មការអក្សរសិល្ប៍  អនុម័តបានចំនួន៩១ពាក្យ
១៦- គណៈកម្មការបង្កើតពាក្យនិងកម្ចីពាក្យ  ពិនិត្យ កែសម្រួល និងសរសេរឈ្មោះភូមិឃុំជាអក្សរឡាតាំង បានចំនួន២ ៣៨៩ភូមិឃុំ
១៧- គណៈកម្មការអក្ខរាវិរុទ្ធនិងអំណាន  ពិនិត្យគោលការណ៍អក្ខរាវិរុទ្ធបានចំនួន៣គោលការណ៍៖
- ពាក្យផ្សំដែលមានយុគលពិន្ទុនៅចន្លោះ និង កំណត់សូរអាន
- ពាក្យទោលមានយុគលពិន្ទុនៅខាងចុងនិងសូរអាន
- កំណត់គោលការណ៍ពាក្យមាន «ករ» នៅខាងចុង

RAC Media






អត្ថបទទាក់ទង

ជំនួបរវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈស្ថានទូតអាមេរិក

សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ច...

  ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:26 PM
សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

  ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស