Royal Academy of Cambodia
វិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម ជាវិទ្យាស្ថានមួយក្នុងចំណោមវិទ្យាស្ថានទាំង០៦ នៃរាជបណ្ឌិត្យសភាកម្ពុជា មានបេសកកម្មស្រាវជ្រាវអំពីបរិស្ថាន និងធនធានធម្មជាតិ កសិកម្ម ធនធានទឹក ក៏ដូចជាវិស័យសុខាភិបាល ដើម្បីរកធាតុចូលជូនដល់រាជរដ្ឋាភិបាល។ វិទ្យាស្ថានក៏មានតួនាទីក្នុងការសហការជាមួយក្រសួងស្ថាប័នជាតិ អន្តរជាតិ ឬ ដៃគូរពាក់ព័ន្ធ ព្រមទាំងផ្សព្វផ្សាយរាល់ស្នាដៃស្រាវជ្រាវទាំងឡាយតាមរយៈការបោះពុម្ព និង ការរៀបចំសិក្ខាសាលាជាដើម។
វិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម មានលេខាធិការដ្ឋានដែលជាសេនាធិការ និង មាននាយកដ្ឋានចំណុះចំនួន០៤ ដែលនាយកដ្ឋានទាំង០៤នេះ មានភារកិច្ចក្នុងការសិក្សាស្រាវជ្រាវ សហប្រតិបត្តិការនិង ផ្សព្វផ្សាយរាល់ស្នាដៃទៅតាមជំ នាញរបស់ខ្លួន ក្នុងនោះមាន៖
១- នាយកដ្ឋានបរិស្ថាននិងធនធានធម្មជាតិ
២- នាយកដ្ឋានកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
៣- នាយកដ្ឋានវេជ្ជសាស្រ្ត ឱសថសាស្រ្ត និងទន្តសាស្រ្ត
៤- នាយកដ្ឋានធនធានទឹក។
ថ្លែងនៅក្នុងអង្គសន្និបាត បូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅការងារប្រចាំឆ្នាំ ២០១៩ កាលពីព្រឹកថ្ងៃចន្ទ ៤ រោច ខែកត្តិក ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម បានបង្ហាញពីរបាយការណ៍ សកម្មភាពការងារនានា និង សមិទ្ធិផលសំខាន់ៗ ក្នុងរយៈ០១ ឆ្នាំដែលវិទ្យាស្ថានសម្រេចបានក្នុងឆ្នាំ២០១៨ មានដូចជា៖
១- គម្រោងស្រាវជ្រាវថ្នាក់ជាតិ៖ វិទ្យាស្ថានបានចូលរួមគម្រោងស្រាវជ្រាវចំនួន គឺ៖
- ការចិញ្ចឹមគោទឹកដោះ នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សី ត្រឹប
- ការគាំទ្របច្ចេកវិទ្យាសម្រាប់ផលិត និង ប្រើប្រាស់ដើម្បីបង្កើនទិន្នផលកសិកម្ម នៅប្រទេសកម្ពុជា
២- បណ្តុះបណ្តាលថ្នាក់អន្តរជាតិ៖ មន្រ្តីរបស់វិទ្យាស្ថានបានបានបញ្ជូនចូលរួមវគ្គបណ្តុះបណ្តាលនៅប្រទេសថៃស្តីពីការចិញ្ចឹមគោ ទឹកដោះ។
៣-បេសកកម្មក្រៅប្រទេស៖ ថ្នាក់ដឹកនាំប្រធាន និងអនុប្រធានវិទ្យាស្ថាន បានធ្វើំដំណើរទៅចូលរួម អង្គសិក្ខាសាលា កិច្ចប្រជុំ និងបានអមដំណើរប្រធានរាជាបណ្ឌិត្យសភាកម្ពុជាចូលរួមចុះអនុស្សរណៈជាច្រើន មាននៅប្រទេស ចិន វៀតណាម សហរដ្ឋអាមេរិចជាដើម។
- នៅថ្ងៃទី៧-១៣ ខែមិថុនា ឆ្នាំ២០១៨៖ វិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រនិងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានរៀបចំបើកសិក្ខាសាលាអន្ដរជាតិមួយ ក្រោមជំនួយឧបត្ថម្ភរបស៉អាស៊ាន-ជប៉ុន JAIF ស្តីពី «ការប្រើប្រាស់ជីគីមី និង ថ្នាំកសិកម្មក្នុងវិស័យកសិកម្មនៅប្រទេសអាស៊ាន" នៅខេត្ត សៀមរាប។
៤- ការចូលរួមសកម្មភាពការងារជាមួយរាជបណ្ឌិត្យសភាកម្ពុជា៖ សិក្ខាសាលា និងសន្និសីទផ្សេងៗ នៅរាជបណ្ឌិត្យ សភាកម្ពុជា និងសកម្មភាពនានា របស់រាជបណ្ឌិត្យសភាកម្ពុជា ជាមួយនឹងក្រសួងពាក់ព័ន្ធ។
ដោយ៖ កែន ធារិទ្ធ មន្ត្រីវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្មនៃរាជបណ្ឌិត្យសភាកម្ពុជា។
RAC Media
(រាជបណ្ឌិត្យសភាកម្ពុជា)៖ «ការពិភាក្សាអំពីកិច្ចការអន្តរជាតិជារឿងចាំបាច់និងត្រូវរៀបចំឡើងប្រចាំ ហើយកម្ពុជាត្រូវពង្រឹងខ្លួន មិនត្រូវសម្ងំមើលការចាត់ចែងពីមហាអំណាចឡើយ» នេះជាការលើកឡើងរបស់ឯកឧត្ដមបណ្ឌិត យង់ ពៅ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃពុធ ២ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៩:០០ នាទីព្រឹក វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទកថាបើកសិក្ខាសាលា ស្ដីពី «ភាសាវិទ្យានិងភាសាខ្មែរនៅក្នុងយុគសម័យបញ្ញាសិប្បនិម្មិត លើកទី១» រៀបចំឡើងដោយវិទ្យាស្ថានភាសាជាតិ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០ រោច ខែស...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាអបអរសាទរសន្និសីទតាមប្រព័ន្ធអនឡាញ (Stockholm International Wa...
ដោយ៖ បណ្ឌិត គិន ភា តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) នៅតែក្តៅគគុកថ្វីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បានពន្យល់យ៉ាងក្បោះក្បាយនិងគ្រប់ជ្រុងជ្រោយជាច្រើនលើកច្រើនសា ហើយរាជបណ្ឌិត្យសភាកម្ពុជា...
ដោយ៖ បណ្ឌិត យង់ ពៅ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានប្រកាសបង្កើត “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” របស់កម្ពុជា ក្នុងគោលបំណងកៀងគរថវិកាបន្ថែម សម...