ព័ត៌មាន

«សមិទ្ធផលសំខាន់ៗរបស់វិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម...»

2018-11-27 11:58:42 ថ្ងៃអង្គារ, 27 វិច្ឆិកា 2018 ម៉ោង 06:58 PM
អ្នកមើល 5970
post_detail

វិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម ជាវិទ្យាស្ថានមួយក្នុងចំណោមវិទ្យាស្ថានទាំង០៦ នៃរាជបណ្ឌិត្យសភាកម្ពុជា មានបេសកកម្មស្រាវជ្រាវអំពីបរិស្ថាន និងធនធានធម្មជាតិ កសិកម្ម ធនធានទឹក ក៏ដូចជាវិស័យសុខាភិបាល ដើម្បីរកធាតុចូលជូនដល់រាជរដ្ឋាភិបាល។ វិទ្យាស្ថានក៏មានតួនាទីក្នុងការសហការជាមួយក្រសួងស្ថាប័នជាតិ អន្តរជាតិ ឬ ដៃគូរពាក់ព័ន្ធ ព្រមទាំងផ្សព្វផ្សាយរាល់ស្នាដៃស្រាវជ្រាវទាំងឡាយតាមរយៈការបោះពុម្ព និង ការរៀបចំសិក្ខាសាលា​​ជាដើម។
វិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម មានលេខាធិការដ្ឋានដែលជាសេនាធិការ និង មាននាយកដ្ឋានចំណុះចំនួន០៤ ដែលនាយកដ្ឋានទាំង០៤នេះ មានភារកិច្ចក្នុងការសិក្សាស្រាវជ្រាវ សហប្រតិបត្តិការនិង ផ្សព្វផ្សាយរាល់​ស្នាដៃ​ទៅតាមជំ នាញរបស់ខ្លួន ក្នុងនោះមាន៖
១- នាយកដ្ឋានបរិស្ថាននិងធនធានធម្មជាតិ
២- នាយក​​​ដ្ឋានកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
៣- នាយកដ្ឋានវេជ្ជសាស្រ្ត ឱសថសាស្រ្ត និងទន្តសាស្រ្ត
៤- នាយកដ្ឋានធនធានទឹក។

ថ្លែងនៅក្នុងអង្គសន្និបាត បូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅការងារប្រចាំឆ្នាំ ២០១៩ កាលពីព្រឹកថ្ងៃចន្ទ ៤ រោច ខែកត្តិក ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម បានបង្ហាញពីរបាយការណ៍ សកម្មភាពការងារនានា និង សមិទ្ធិផលសំខាន់ៗ ក្នុងរយៈ០១ ឆ្នាំដែលវិទ្យាស្ថានសម្រេចបានក្នុងឆ្នាំ២០១៨ មានដូចជា៖
១- គម្រោងស្រាវជ្រាវថ្នាក់ជាតិ៖ វិទ្យាស្ថានបានចូលរួមគម្រោងស្រាវជ្រាវចំនួន គឺ៖
-  ការចិញ្ចឹមគោទឹកដោះ នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សី ត្រឹប
- ការគាំទ្របច្ចេក​វិទ្យាសម្រាប់ផលិត និង ប្រើប្រាស់ដើម្បីបង្កើន​ទិន្នផល​​កសិកម្ម នៅប្រទេសកម្ពុជា
២- បណ្តុះបណ្តាលថ្នាក់អន្តរជាតិ៖ មន្រ្តីរបស់វិទ្យាស្ថានបានបានបញ្ជូនចូលរួម​វគ្គបណ្តុះ​បណ្តាលនៅប្រទេសថៃស្តីពីការចិញ្ចឹមគោ ទឹកដោះ។
៣-បេសកកម្មក្រៅប្រទេស៖ ថ្នាក់ដឹកនាំប្រធាន និងអនុប្រធានវិទ្យាស្ថាន បានធ្វើំដំណើរទៅចូលរួម អង្គសិក្ខាសាលា កិច្ចប្រជុំ និងបានអមដំណើរប្រធានរាជាបណ្ឌិត្យសភាកម្ពុជាចូលរួមចុះអនុស្សរណៈជាច្រើន មាននៅប្រទេស ចិន វៀតណាម សហរដ្ឋអាមេរិចជាដើម។
- នៅថ្ងៃទី៧-១៣ ខែមិថុនា ឆ្នាំ២០១៨៖ វិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រនិងកសិកម្ម នៃ​រាជបណ្ឌិត្យសភាកម្ពុជា ក៏បានរៀបចំបើកសិក្ខាសាលាអន្ដរជាតិមួយ ក្រោមជំនួយ​ឧបត្ថម្ភរបស៉​អាស៊ាន-ជប៉ុន JAIF ស្តីពី «ការប្រើប្រាស់ជីគីមី និង ថ្នាំកសិកម្មក្នុងវិស័យកសិកម្មនៅប្រទេសអាស៊ាន" នៅខេត្ត សៀមរាប។
៤- ការចូលរួមសកម្មភាពការងារជាមួយរាជបណ្ឌិត្យសភាកម្ពុជា៖ សិក្ខាសាលា និងសន្និសីទផ្សេងៗ នៅរាជបណ្ឌិត្យ សភាកម្ពុជា និងសកម្មភាពនានា របស់រាជបណ្ឌិត្យសភាកម្ពុជា ជាមួយនឹងក្រសួងពាក់ព័ន្ធ។

ដោយ៖ កែន ធារិទ្ធ មន្ត្រីវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្មនៃរាជបណ្ឌិត្យសភាកម្ពុជា។  

RAC Media


 






អត្ថបទទាក់ទង

រាជបណ្ឌិត្យសភាកម្ពុជារៀបចំវេទិកាពិភាក្សា ស្ដីពី «ប្រវត្តិសាស្ត្រប្រទេសកម្ពុជា»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នាព្រឹកថ្ងៃសុក្រ ៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំវេទិកាពិភាក្សា ស្ដីពី «ដំណើរការសរសេរប្រវត្តិសាស្ត្រប្...

2020-12-18 05:18:52   ថ្ងៃសុក្រ, 18 ធ្នូ 2020 ម៉ោង 12:18 PM
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាប្រចាំឆ្នាំ២០២០

នាព្រឹកថ្ងៃពុធ ២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុ...

2020-12-16 08:37:02   ថ្ងៃពុធ, 16 ធ្នូ 2020 ម៉ោង 03:37 PM
តម្លៃអច្ចន្តបរមាក្នុងសំណុំទិន្នន័យមួយអថេរ Outliers in Univariate Data ដោយ៖ បណ្ឌិត ម៉ុង ម៉ារ៉ា វិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា, រាជបណ្ឌិត្យសភាកម្ពុជា

2020-12-15 04:56:19   ថ្ងៃអង្គារ, 15 ធ្នូ 2020 ម៉ោង 11:56 AM
ប្រព័ន្ធធារាសាស្ត្រនៅតំបន់ភាគខាងកើតបន្ទាយលង្វែក ក្នុងឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ដោយ៖ ផុន កសិកា, ឡេង វិទូ, តាកេត ស័កដា និង សួ ប៉ុណ្ណារ៉ាត់

RAC Media

2020-12-12 04:10:09   ថ្ងៃសៅរ៍, 12 ធ្នូ 2020 ម៉ោង 11:10 AM
បឹងពិតត្រង់ និង កំណាត់ដើមឈើរយឆ្នាំ ដោយ៖ អ្នកស្រី ម៉ិល វាសនា មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ រាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ

2020-12-09 07:22:36   ថ្ងៃពុធ, 09 ធ្នូ 2020 ម៉ោង 02:22 PM
ព្រះលោកេសូរប្រែកាយជាព្រះនរាយណ៍ ដោយ៖ បណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម

RAC Mediaប្រភព៖ វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

2020-12-02 04:01:39   ថ្ងៃពុធ, 02 ធ្នូ 2020 ម៉ោង 11:01 AM

សេចក្តីប្រកាស