ព័ត៌មាន

«សមិទ្ធផលសំខាន់ៗរបស់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប»

2018-11-27 11:04:53 ថ្ងៃអង្គារ, 27 វិច្ឆិកា 2018, 11:04 AM
post_detail

បើគិតចាប់តាំងពីក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ចាប់សម្រុក​ការងារ​ក្នុង​ឧទ្យានដែលមានទីតាំងនៅស្រុកឆែប ខេត្តព្រះវិហារនេះមក គឺមានរយៈពេលប្រមាណជាមួយឆ្នាំ​ប៉ុណ្ណោះដែលទទួលបានការកត់សំគាល់ពីសកម្មភាពសំខាន់ៗដោយសារទឹកចិត្តស្រឡាញ់និងចង់រក្សា អភិរក្ស ការពារធនធានដែលមានក្នុងឧទ្យាន។ ឯកឧត្តម សូត្រ សំណាង ប្រធានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បានបង្ហាញពីសមិទ្ធផលរបស់ក្រុមការងារដែលសម្រេច​បាន ក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ ដូចខាងក្រោម៖ 


  1. ការងារដោះស្រាយវិវាទដីធ្លី៖ ក្រុមការងារឧទ្យានបានចាប់ផ្តើមចុះធ្វើអត្តសញ្ញាណកម្មក្បាលដីរបស់ប្រជាពលរដ្ឋដែលតាំងទីលំនៅក្នុងឧទ្យានចាប់ពីខែតុលា ឆ្នាំ២០១៧ រហូតដល់ដើម្បីឆ្នាំ២០១៨ សរុបបានចំនួន ៣១៥ក្បាលដី ក្នុងនោះដីលំនៅដ្ឋានចំនួន ៣១ក្បាលដី ផ្ទះ២៣ខ្នង សរុប១៦,៦ហត ដីកសិកម្មមាន ២៨៤ក្បាលដី សរុប  ៤៩៩,៤ហត។
  2. ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ៖ ដើមឆ្នាំ២០១៨ ក្រុមការងារឧទ្យានបានសហការជាមួយមន្ទីរសាធារណការនិងដឹកជញ្ជួនខេត្តព្រះវិហារ និងកងវិស្វកម្មសម្តេចតេជោប្រចាំទិសព្រះវិហារ និងបានស្នើសុំទៅអង្គភាពកំចាត់មីនកម្ពុជា CMAC ដើម្បីសម្អាតមីនក្នុងបរិវេណឧទ្យានបាន៨ទីតាំង។ ក្រុមការងារឧទ្យាន បានរៀបចំបំពាក់ស្លាកសញ្ញាធំៗ ចំនួន៦ផ្ទាំង, រៀបចំស្លាកបន្ទប់អគារ, បោះបង្គោល BM, ស្លាកឈ្មោះតាមវិទ្យាស្ថាន សាកលវិទ្យាល័យចំនួន២៤ និងស្លាកតាមបន្ទប់ចំនួន១៣សន្លឹក។ 
  3. ការងារជីកស្រះនិងទំនប់បង្ហៀរ៖ ដោយមានកិច្ចសហការជាមួយក្រុមការងារជំនាញរបស់ក្រសួងធនធានទឹកនិងឧតុនិយម ស្រះធំៗចំនួន៦ ត្រូវស្តារនិងជីកបន្ថែម ដែលសុទ្ធសឹងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច ហ៊ុន សែន តាមរយៈឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម។
  4. ការបណ្តុះនិងដាំកូនឈើ៖ នៅដើមឆ្នាំ២០១៨ ក្រុមការងារឧទ្យានសម្រេចសាងសង់ថ្នាលបណ្តុះកូនឈើមួយរួចរាល់ទំហំ ៣០មX៥០ម ដែលអាចផ្ទុកកូនឈើបានចំនួន៧០.០០០ដើម​។ រាជបណ្ឌិត្យសភាកម្ពុជា បានស្នើសុំពីសប្បុរសជននានាទាំងក្នុងស្ថាប័នរដ្ឋ និងឯកជន សរុបចំនួន ៧៥.៤៧៥ដើម។
  5. គម្រោងចិញ្ចឹមគោទឹកដោះ៖ ឧទ្យានបាននិងកំពុងអភិវឌ្ឍគម្រោងចិញ្ចឹមគោយកទឹកដោះ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងការកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយរាជរដ្ឋភិបាលកម្ពុជា។
  6. ការចិញ្ចឹមសត្វព្រៃ៖ នៅឆ្នាំ២០១៨ ក្រុមការងារឧទ្យានបានសង់ទ្រុង ដោយប្រើ​របង​ព័ទ្ធដីទំហំ១ហត សម្រាប់សត្វប្រើសចំនួន៣ក្បាលរស់នៅ។ ក្រៅពីនេះ ក៏មានទ្រុងដោយឡែក​សម្រាប់​ជ្រូកព្រៃ ១០ក្បាល (ញី៦ក្បាល), សង់ទ្រុងសម្រាប់សត្វ​ក្ងោក២ក្បាល, សង់ទ្រុងសម្រាប់ចិញ្ចឹមសត្វ​ទោច១គូ។
  7. ការងារជួសជុលនិងសាងសង់អគារ៖ ឧទ្យានបានជួសជុលអគារការិយាល័យចំនួន៤ខ្នង មាន១៣បន្ទប់ និងបន្ទប់ទឹក៨។ សាងសង់អាស្រមថ្មីរបស់អ្នកតាត្រឹប, បុកអណ្ដូងចំនួន៣, សង់អាងស្ដុកទឹក២កន្លែង, តម្លើងត្រង់ស្វូអគ្គីសនី50KvA, ប្រព័ន្ធភ្លើងក្នុងឧទ្យាន, សង់ផ្ទះដើមចារ១ខ្នង, រោងត្រាក់ទ័រ១ខ្នង, និងបន្ទប់ទឹកថ្មីមាន៤បន្ទប់។
  8. ការងារផ្សព្វផ្សាយ៖ ក្រុមការងារឧទ្យានបានផ្សព្វផ្សាយអំពីគុណតម្លៃឧទ្យាន និងការចូលរួមចំណែកដាំកូនឈើដល់និស្សិតបានចំនួន៨សាកលវិទ្យាល័យ និងចុះ MOU ដើម្បីបោះជំរំនិងដាំកូនឈើប្រចាំឆ្នាំ។ការសិក្សាស្រាវជ្រាវនិងសិក្ខាសាលា៖ ថ្មីៗនេះ ឧទ្យានបានអនុវត្តគម្រោងធ្វើផែនទីព្រៃឈើ ដោយសហការជាមួយវិទ្យាស្ថានបរិស្ថានកូរ៉េ (KEI)។ 
  9. ការរុករកសន្លុងបុរាណ៖ ក្រុមការងារបានស្រាវជ្រាវរកឃើញតំបន់សន្លុងដែកបុរាណ១កន្លែងបន្ថែម ដែលមានទំហំ១ហត នៅតំបន់ភ្នំសំរឹទ្ធ។
  10. ការចងក្រងឯកសារនិងបោះពុម្ព៖ ក្រុមការងារឧទ្យានបានចងក្រងឯកសារស្រាវជ្រាវ គម្រោងនិងផែនការគ្រប់គ្រង ដូចមានបង្ហាញជូនខាងក្រោម៖ 

  • ឯកសារអត្តសញ្ញាណកម្មក្បាលដីរបស់ប្រជាពលរដ្ឋក្នុងឧទ្យាន
  • ឯកសារជំនួយស្មារតីសម្រាប់ពិធីដាំកូនឈើ(៤១ទំព័រ)
  • ផែនការគ្រប់គ្រងឧទ្យាន (ខ្មែរ២៣ទំព័រ, អង់គ្លេស១៩ទំព័រ)
  • ផែនការយុទ្ធសាស្ត្រ២០១៩-២០២៣ (១៧ទំព័រ)
  • របាយការណ៍បូកសរុបការងារឆរមាសទី១ ឆ្នាំ២០១៨ និងទិសដៅឆមាសទី៣(៦១ទំព័រ)
  • ការបណ្តុះនិងដាំកូនឈើនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប (២៦ទំព័រ)
  • Background information of Techo Sen Russey Treb Park of Royal Academy of Cambodia (18 pages)
  • របាយការណ៍ស្តីពីបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ (២០ទំព័រ)។

សូមបញ្ជាក់ថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ត្រូវបានបង្កើតឡើងនិងទទួលស្គាល់ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៤ ដែលមានទំហំផ្ទៃដី ១១ ៤៣៥ ហិកតា ដែលមានទីតាំងស្ថិតក្នុងឃុំឆែបមួយនិងឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ។ ក្រៅពីគោលដៅនៃការអភិរក្សធនធានធម្មជាតិដែលមានស្រាប់ ឧទ្យាននេះ នឹងក្លាយ​ជា​គោល​ដៅនៃការអភិរក្សនូវប្រភេទសត្វ និងរុក្ខជាតិកម្រ ឬកំពុងរងការគំរាមកំហែង ឬជិតផុតពូជ។ ហើយអ្វីដែលសំខាន់គឺឧទ្យាន នឹងផ្សារភ្ជាប់រវាងការសិក្សាស្រាវជ្រាវ និង​ការ​អនុវត្ត​ផ្ទាល់​​ក៏ដូចជាការ​រៀប​ចំ និងចង​ក្រង​ជាឯកសារស្រាវជ្រាវ សម្រាប់ផ្តល់ជូនស្ថាប័នពាក់ព័ន្ធ ក៏ដូចជាផ្តល់លទ្ធភាពជូន​ប្រជាកសិករតាមរយៈការងារកសិកម្មដែលបានដកពិសោធន៍ច្បាស់លាស់។ 


RAC Media​



អត្ថបទទាក់ទង

រាជបណ្ឌិត្យសភាកម្ពុជា រៀបចំបាឋកថាស្តីពី៖ «ប្រវត្តិសាស្ត្រប្រទេសកម្ពុជា៖ ពីអង្គរ ទៅអង្គការ (The History of Cambodia: From Angkor to Angkar)»

រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយនានា មេត្តាជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំបាឋកថាស្តីពី “ប្រវត្តិសាស្ត្រប្រទេសកម្ពុជា៖ ពីអង្គរ ទៅអង្គការ (The Histo...

2023-01-09 04:04:37   Mon, 09,01,2023, 04:04 AM
«ថ្ងៃ៧ មករា៖ សច្ចភាពប្រវត្តិសាស្ត្រនិងជាមេរៀនដែលត្រូវចងចាំ»

ថ្ងៃ៧ ខែមករា ឆ្នាំ២០២៣ ឆ្នាំនេះ គឺជាខួបអនុស្សាវរីយ៍លើកទី៤៤ឆ្នាំ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ក្នុងបរិបទដែលកម្ពុជាកំពុងធ្វើដំណើរលើគន្លងវិថីប្រជាធិបតេយ្យសេរីពហុបក្ស ពហុមតិទៅលើបញ្ហានានាក៏...

2023-01-06 10:20:11   Fri, 06,01,2023, 10:20 AM
៤៤ឆ្នាំនៃជ័យជំនះ ៧ មករា ១៩៧៩-២០២៣

អត្ថបទ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជាក្នុងរយៈពេល ៤៤ឆ្នាំ ចាប់តាំងពីថ្ងៃទី៧ ខែមករា ឆ...

2023-01-05 10:48:24   Thu, 05,01,2023, 10:48 AM
បណ្ឌិតសភាចារ្យ សុខ ទូច៖ «៣ឆ្នាំទៀត កម្ពុជានឹងមានគ្រូបង្រៀនភាសាចិនជាជនជាតិខ្មែរប្រកបដោយសមត្ថភាព និងចំណេះដឹងគរុកោសល្យច្បាស់លាស់»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីថ្លែងសុន្ទរកថាគន្លឹះនៅក្នុងវេទិកាវិទ្យាសាស្ត្រ ស្ដីពី «ទំនាក់ទំនងកម្ពុជា-ចិន និងរំឭកខួប១០០ព្រះវស្សារបស់ព្រះបរមរតនកោដ្ឋ» ដែលរៀបចំដោយវិទ្យាស្ថានខុងជឺ...

2022-12-22 08:16:31   Thu, 22,12,2022, 08:16 AM
រាជបណ្ឌិត្យសភាកម្ពុជារៀបចំវេទិកាវិទ្យាសាស្ត្រ ស្ដីពី «ទំនាក់ទំនងកម្ពុជា-ចិន និងរំឭកខួប១០០ព្រះវស្សារបស់ព្រះបរមរតនកោដ្ឋ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំវេទិកាវិទ្យាសាស្ត្រ ស្ដី...

2022-12-22 05:20:33   Thu, 22,12,2022, 05:20 AM
កម្មវិធីអាហាររូបករណ៍នៃសាធារណរដ្ឋកូរ៉េ International Scholar Exchange Fellowship (ISEF) សម្រាប់ឆ្នាំ ២០២៣-២០២៤

ក្រោមការឧបត្ថម្ភរបស់វិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់ (CIAS) នៃសាធារណរដ្ឋកូរ៉េ នៅចាប់តាំងពីឆ្នាំ២០០៤ រហូតដល់បច្ចុប្បន្ន មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា (RAC-RAC) សូមប្រកាស​កម្មវិ...

2022-12-21 09:17:23   Wed, 21,12,2022, 09:17 AM

សេចក្តីប្រកាស