Royal Academy of Cambodia
របាយការណ៍ដែលបានរៀបចំឡើងដោយ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុង «សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩» ប្រារពធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពី ថ្ងៃចន្ទ ៤រោច ដល់ថ្ងៃពុធ ទី៦រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័កព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជា អនុប្រធានប្រចាំការនៃក្រុមប្រឹក្សាបណ្ឌិត្យសភាចារ្យ។
ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា បានបង្ហាញអំពី រូបសញ្ញា របស់វិទ្យាស្ថានដែលទើបធ្វើការកែសម្រួលថ្មី, ចក្ខុវិស័យ, គោលបំណង, បេសកកម្ម, ភារកិច្ច និងរចនាសម្ព័ន្ធ វិទ្យាស្ថាន យ៉ាងក្បោះក្បាយជួនអង្គសន្និបាតទាំងមូល។
ឯកឧត្តមបណ្ឌិត ប្រធានវិទ្យាស្ថាន បានបញ្ជាក់ថា វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភា កម្ពុជា ត្រូវបានសម្ពោធដំណើរការផ្លូវការនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០០៦ ដោយព្រះរាជក្រឹត្យលេខ នស/ រកត/ ០៣០៥ /១១១ ចុះថ្ងៃទី ០៤ ខែ មីនាឆ្នាំ២០០៥ និងព្រះរាជក្រឹត្យលេខ នស/រកត/០៧១៧/៥៨៦ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧។
វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា មានមន្ត្រីសរុបចំនួន២១ ស្រី៣ និងមន្ត្រីស្ម័គ្រចិត្តចំនួន ២នាក់ មាននាយកដ្ឋានចំនួន៧ ជាសេនាធិការ បច្ចេកទេសរួមមាន៖
១. នាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ,
២. នាយកដ្ឋាននយោបាយ និងសន្តិសុខអន្តរជាតិ,
៣. នាយកដ្ឋានច្បាប់អន្តរជាតិ និងការទូត,
៤. នាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិ,
៥. នាយកដ្ឋានសិក្សាអាស៊ី និងអាហ្វ្រិក,
៦. នាយកដ្ឋានសិក្សាអឺរ៉ុប និងរុស្ស៊ី,
៧. នាយកដ្ឋានសិក្សាអាម៉េរិក អាម៉េរិកឡាទីន និងអូសេអានី និង៣១ការិយាល័យ។
សមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០១៨
រួមមាន៖
កិច្ចជំនួបពិភាក្សារវាងវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា និងវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិសហសម័យចិន
ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានជួបជាមួយ លោកសាស្ត្រាចារ្យបណ្ឌិត Rafal Smoczynski មកពីបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមប៉ូឡូញ។
កិច្ចជំនួបពិភាក្សារវាងវិទ្យាស្ថានជាមួយមូលនិធិខុនរ៉ាដ អាដិនណៅអ៊ែរ
៥. ការរៀបចំកិច្ចពិភាក្សាតុមូល
ទិសដៅការងារ ឆ្នាំ២០១៩ផ្អែកតាមផែនការយុទ្ធសាស្ត្ររយៈពេលប្រាំឆ្នាំ ២០១៩-២០២៣វិទ្យាស្ថាននឹងធ្វើ៖
១. ការងារស្រាវជ្រាវ
២. សន្និសីទអន្តរជាតិ វេទិកាអន្តរជាតិ - សន្និសីទអន្តរជាតិ ស្តីពី« កម្ពុជា និងតំបន់ភាវូបនីយកម្មអាស៊ានក្នុងបរិបទឥណ្ឌូ-ប៉ាស៊ីហ្វិក»
៣. វេទិកាកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ប្រចាំឆ្នាំ
៥. កិច្ចពិភាក្សាតុមូលស្តីពីព្រឹតិ្តការណ៍នយោបាយជាតិ និងអន្តរជាតិសម្រាប់ឆ្នាំ២០១៩
៦. ការបោះពុម្ពផ្សាយ
ដោយ៖ អ៊ុច លាង មន្ត្រីវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា។
RAC Media
ខេត្តព្រះវិហារ៖ ថ្ងៃទី៦-៧ ខែកុម្ភៈ ឆ្នាំ២០១៩ និស្សិតឆ្នាំទី៣ និងទី៤ ចំនួន១៧៤នាក់ រួមជាមួយនឹងសាស្ត្រាចារ្យ ចំនួន១០នាក់ នៃដេប៉ាតឺម៉ង់ភូមិវិទ្យា និងរៀបចំដែនដី បានចាប់អារម្មណ៍ទីតាំងឧទ្យានរាជបណ្ឌិត្យសភាកម្...
ផ្លូវនឹងខ្សែក្រវាត់ជាច្រកសេដ្ឋកិច្ចមួយ សំដៅលើប្រព័ន្ធនៃការដឹកជញ្ជូនទំនិញឬសេវាឆ្លងដែន ជាពិសេសសម្រាប់ប្រទេសដែលគ្មានផ្លូវសមុទ្រ។ ច្រកសេដ្ឋកិច្ចនេះ អាចធ្វើឡើងតាមរយៈផ្លូវជាតិ ឬតាមរយៈផ្លូវដែក ដែលអាចជំរុញកំណ...
Pensonic Holdings Bhd គឺជាក្រុមហ៊ុនដែលផលិតសម្ភារប្រើប្រាស់របស់ម៉ាឡេស៊ី ហើយក្រុមហ៊ុននេះមានគោលបំណងពង្រីកសាខានៅក្នុងប្រទេសកម្ពុជា ដោយបច្ចុប្បន្នក្រុមហ៊ុន Pensonic កំពុងសម្លឹងមើល ខេត្តបាត់ដំបង ខេត្តសៀមរាប...
ភ្នំពេញ៖ នាវាចំនួន ២ គ្រឿងរបស់កងកម្លាំងស្វ័យការពារជើងទឹកជប៉ុនដែលមានឈ្មោះថា “សេតូយុគិ” និង“ស៊ីម៉ាយុគិ” ដឹកនាំដោយវរនាវីឯក យ៉ូស៊ីយូគី ណាកាហ្គាម៉ា មេបញ្ជាការកងពលធំហ្វឹកហ្វឺនលេខ១ នៃកងកម្លាំងស្វ័យការពារជើងទ...
ភ្នំពេញ៖ វត្តមានប្រជាជនចិននៅកម្ពុជា មានចាប់តាំងពីចុងសតវត្សរ៍ទី១៣ រហូតមកដល់បច្ចុប្បន្ន។ អន្ដោប្រវេសន៍ជនជាតិចិនដែលមកដល់កម្ពុជាដំបូងៗ ភាគច្រើនបំផុតជាបុរស ហើយពួកគេបានយកស្ត្រីខ្មែរធ្វើជា...