Royal Academy of Cambodia
វិមានសន្តិភាព៖ នៅថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី មានរៀបចំពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ឥស្សរជន និងបញ្ញវន្តជាន់ខ្ពស់របស់ជាតិចំនួន៨រូប ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រទាននូវគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃ រាជបណ្ឌិត្យសភាកម្ពុជា។គោរមវន្តទទួលគោរមងារវិទ្យាសាស្ត្រ ចំនួន ៤រូប៖
១. ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទទួលបានគោរមងារវិទ្យាសាស្ត្រជាន់ខ្ពស់បំផុតនៃរាជបណ្ឌិត្យ សភាកម្ពុជា ជា «អគ្គបណ្ឌិតសភាចារ្យ»
២. បញ្ញវន្ត៣រូបផ្សេងទៀតទទួលបាន ការតែងតាំងជាសមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជាដែលមានគោរមងារជា «បណ្ឌិត្យសភាចារ្យ» មាន៖
- ឯកឧត្តមបណ្ឌិតសភាចារ្យ នេត បារ៉ុម
- ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប
- ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន
ក្រៅពីនេះនៅមាន ឥស្សរជនជាន់ខ្ពស់របស់ជាតិចំនួន៤រូបទៀតទទួលបានគោរមងារកត្តិយសនៃរាជបណ្ឌិតស្យសភា កម្ពុជា រួមមាន៖
១. ឯកឧត្តម គាត ឈន់ ត្រូវដំឡើងងារពី«កិត្តិសេដ្ឋាបណ្ឌិត» ទៅជា «កិត្តិបរិរក្សបណ្ឌិត»។
២. លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ទទួលងារជា «កិត្តិសង្គហបណ្ឌិត»
៣. ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ទទួលងារជា <<កិត្តិនីតិកោសលបណ្ឌិត>> និង
៤. ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ទទួលងារជា «កិតិ្តសេដ្ឋាបណ្ឌិត» ។
ឆ្លៀតឱកាសក្នុងពេលអានរបាយកាណ៍ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសនៃកម្ពុជា បានមានប្រសាសន៍ថា រាជបណ្ឌិត្យសភាកម្ពុជា នៅតែត្រៀមខ្លួនក្នុងការទទួលនិងរួមចំណែកប្រគល់ជូនគោរមងារដល់ឥស្សរជន និងបញ្ញវន្តឆ្នើមៗរបស់ជាតិផ្សេងទៀត ដើម្បីជំរុញវិស័យសិក្សាស្រាវជ្រាវ សម្រាប់ជាយន្តការក្នុងការរួមចំណែកអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើន។
ថ្លែងនៅក្នុងឱកាសដ៏នក្ខត្តឫក្សនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងមកថាតាមរយៈសុន្ទរកថារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច គោរមវន្តទទួលបានគោរមងារវិទ្យាសាស្ត្រ និងគោរងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជាទាំង៨រូបនេះ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ស័ក្តិសមនឹងទទួលបានគោរមងារនៃរាជបណ្ឌិត្យសភាកម្ពុជា។ នេះជាការរួមចំណែកយ៉ាង សំខាន់សម្រាប់ការងារសិក្សាស្រាវជ្រាវវិទ្យាសាស្ត្ររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងការផ្តល់នូវគំនិតថ្មីៗ ល្អៗសម្រាប់ជួយ ដល់វិស័យនានានិងផ្តល់នូវដំណោះស្រាយចំពោះបញ្ហាដែលកើតមានក្នុងការកសាងប្រទេសជាតិទាំងមូល។
RAC Media
មានអ្នកអាននិងអ្នកស្រាវជ្រាវ ជាច្រើនបានចោទសួរថា តើព្រះ ពុទ្ធសាសនាជា សាសនា ឬក៏ជា ទស្សនវិជ្ជា?ចំណោទនេះ ខ្ញុំសូមធ្វើការស្រាវ ជ្រាវ ហើយបកស្រាយដូចខាងក្រោម៖១- អំពីសាសនាសាសនាជាគ្រឿងតាំងនៅជា អចិន្ដ្រៃយ៍ដូចនយោប...
បុគ្គលម្នាក់ៗរស់នៅក្នុងសង្គមចាំបាច់ត្រូវមានអន្តរកម្មក្នុងងសង្គម ការរស់នៅរបស់យើងម្នាក់ក្នុងសង្គមត្រូវមានប្រាស្រ័យទាក់ទង និងទំនាក់ទំនងជាមួយអ្នកដទៃ។ ប្រសិនបើយើងមិនមានការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃទេ យើងា...
(ហៃណាន)៖ នៅថ្ងៃសុក្រ ៨ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំប្រតិភូរាជបណ្ឌិត្យសភាកម្ពុជ...
កម្ពុជានិងវៀតណាមជាប្រទេសជិតខាងគ្នា ដែលបានបង្កើតទំនាក់ទំនងការទូតផ្លូវការកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧។ ទំនងរវាងប្រទេសទាំងពីរចងភ្ជាប់ដោយចំណងភូមិសាស្ត្រ ប្រវត្តិសាស្ត្រ និងនយោបាយ។ មានព្រឹត្តិការណ៍ប្រវ...
កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ មជ្ឈមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវនៃ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំការប្រឡងបញ្ចប់ឆមាសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតក្រោមអធិបតីភា...
លិខិតបទដ្ឋានគតិយុត្ត គឺជាវិធានច្បាប់ ឬវិធានគតិយុត្តទាំងឡាយណាដែលចេញដោយស្ថាប័ន ឬអាជ្ញាធរមានសមត្ថកិច្ចតាមលំដាប់ថ្នាក់ដើម្បីដឹកនាំ គ្រប់គ្រងទំនាក់ទំនងរបស់មនុស្សក្នុងសង្គម គ្រប់វិស័យឱ្យមានរបៀបរៀបរយ សន្តិសុ...