ព័ត៌មាន

ឥស្សរជន និងបញ្ញវន្តជាន់ខ្ពស់របស់ជាតិចំនួន៨រូប ទទួលបានការតែងតាំង គោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា

2018-06-23 17:51:27 ថ្ងៃសៅរ៍, 23 មិថុនា 2018 ម៉ោង 12:51 AM
អ្នកមើល 7333
post_detail

វិមានសន្តិភាព៖ នៅថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី មានរៀបចំពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ឥស្សរជន និងបញ្ញវន្តជាន់ខ្ពស់របស់ជាតិចំនួន៨រូប ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រទាននូវគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃ រាជបណ្ឌិត្យសភាកម្ពុជា។គោរមវន្តទទួលគោរមងារវិទ្យាសាស្ត្រ ចំនួន ៤រូប៖ 

១. ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទទួលបានគោរមងារវិទ្យាសាស្ត្រជាន់ខ្ពស់បំផុតនៃរាជបណ្ឌិត្យ សភាកម្ពុជា ជា «អគ្គបណ្ឌិតសភាចារ្យ» 

២. បញ្ញវន្ត៣រូបផ្សេងទៀតទទួលបាន ការតែងតាំងជាសមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជាដែលមានគោរមងារជា «បណ្ឌិត្យសភាចារ្យ» មាន៖ 

- ឯកឧត្តមបណ្ឌិតសភាចារ្យ នេត បារ៉ុម 

- ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប 

- ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន

ក្រៅពីនេះនៅមាន ឥស្សរជនជាន់ខ្ពស់របស់ជាតិចំនួន៤រូបទៀតទទួលបានគោរមងារកត្តិយសនៃរាជបណ្ឌិតស្យសភា កម្ពុជា រួមមាន៖ 

១. ឯកឧត្តម គាត ឈន់ ត្រូវដំឡើងងារពី«កិត្តិសេដ្ឋាបណ្ឌិត» ទៅជា «កិត្តិបរិរក្សបណ្ឌិត»។

២. លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ទទួលងារជា «កិត្តិសង្គហបណ្ឌិត»

៣. ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ទទួលងារជា <<កិត្តិនីតិកោសលបណ្ឌិត>> និង

៤. ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ទទួលងារជា «កិតិ្តសេដ្ឋាបណ្ឌិត» ។

ឆ្លៀតឱកាសក្នុងពេលអានរបាយកាណ៍ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសនៃកម្ពុជា បានមានប្រសាសន៍ថា រាជបណ្ឌិត្យសភាកម្ពុជា នៅតែត្រៀមខ្លួនក្នុងការទទួលនិងរួមចំណែកប្រគល់ជូនគោរមងារដល់ឥស្សរជន និងបញ្ញវន្តឆ្នើមៗរបស់ជាតិផ្សេងទៀត ដើម្បីជំរុញវិស័យសិក្សាស្រាវជ្រាវ សម្រាប់ជាយន្តការក្នុងការរួមចំណែកអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើន។

ថ្លែងនៅក្នុងឱកាសដ៏នក្ខត្តឫក្សនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងមកថាតាមរយៈសុន្ទរកថារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច គោរមវន្តទទួលបានគោរមងារវិទ្យាសាស្ត្រ និងគោរងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជាទាំង៨រូបនេះ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ស័ក្តិសមនឹងទទួលបានគោរមងារនៃរាជបណ្ឌិត្យសភាកម្ពុជា។ នេះជាការរួមចំណែកយ៉ាង សំខាន់សម្រាប់ការងារសិក្សាស្រាវជ្រាវវិទ្យាសាស្ត្ររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងការផ្តល់នូវគំនិតថ្មីៗ ល្អៗសម្រាប់ជួយ ដល់វិស័យនានានិងផ្តល់នូវដំណោះស្រាយចំពោះបញ្ហាដែលកើតមានក្នុងការកសាងប្រទេសជាតិទាំងមូល។

RAC Media


អត្ថបទទាក់ទង

ជំនួបពិភាក្សាការងារ

នៅរសៀលថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យសុខ ទូចប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអនុញ្ញាតឱ្យលោក ZENG YU FENG សាស្ត្រាចារ្យសាកលវិទ្យា...

2018-03-14 06:36:13   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:36 PM
ចនានុក្រមអក្ខរាវិរុទ្ធ

កាលពីព្រឹកថ្ងៃទី ២០កុម្ភៈ ឆ្នាំ ២០១៨ វិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើពិធីប្រកាសផ្សាយ « វចនានុក្រមអក្ខរាវិរុទ្ធ» ដែលជាការបោះពុម្ពលើកទីពីរ ដែលមានចំនួនជាង ៤ម៉ឺនពាក្យ រួមទាំងមេពាក្យ និងក...

2018-03-14 06:32:21   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:32 PM
ជំនួបរវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈស្ថានទូតអាមេរិក

សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ច...

2018-03-14 06:26:23   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:26 PM
សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស