ព័ត៌មាន

«សមិទ្ធផលសំខាន់ៗរបស់វិទ្យាស្ថាន វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា»

2018-11-27 03:29:34 ថ្ងៃអង្គារ, 27 វិច្ឆិកា 2018, 03:29 AM
post_detail

ថ្ងៃអង្គារ ៥រោច ខែកត្តិក ឆ្នាំច ព.ស ២៥៦២​ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នាថ្ងៃទី២ នៃសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩។


ឯកឧត្តមបណ្ឌិត អ៊ាប បុណ្ណា (រូបកណ្តាល) ​ប្រធានវិទ្យាស្ថាន វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា បានបង្ហាញអំពីសមិទ្ធផល​សំខាន់ៗក្នុងរយៈពេលមួយឆ្នាំមានដូចខាងក្រោម៖

១- លទ្ធផលនៃកិច្ចសហការការរៀបចំសន្និសីទអន្តរជាតិរបស់វិទ្យាស្ថានវិទ្យាសាស្រ្ត​ និងបច្ចេកវិទ្យានៃរាជ បណ្ឌិត្យ​សភា​កម្ពុជាជាមួយសហគមគីមីកម្ពុជា និងវិទ្យាស្ថានគីមីម៉ាឡេស៊ី ស្ដីអំពី «វិទ្យាសាស្រ្តគីមីនិងគីមីអនុវត្តន៍ (ICPAC2018) គីមីដើម្បីគោលដៅអភិវឌ្ឍដោយចីរភាព២០៣០» នៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាបនៅថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨។

២- លទ្ធផលនៃកិច្ចសហការរៀបចំសិក្ខាសាលារបស់វិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ជាមួយសមាគមគីមីកម្ពុជា និងសមាគមគីមីប្រទេសថៃ ស្ដីពី«ការបណ្ដុះបណ្ដាលពីពិសោធន៍ខ្នាតតូចសម្រាប់គ្រូគីមីមធ្យមសិក្សាទុតិយភូមិនៅរាជធានីភ្នំពេញ» នៅវិទ្យាស្ថានជាតិអប់រំ ថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨។

៣- លទ្ធផលនៃកិច្ចសហការការរៀបចំសន្នីសីទលើកទី៩ របស់វិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃរាជ បណ្ឌិត្យ​សភាកម្ពុជា ជាមួយសមាគមគីមីកម្ពុជា ស្ដីពី «គីមីនិងជីវិត» រយៈពេលពីរថ្ងៃនៅវិទ្យាស្ថានជាតិអប់រំថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨។

៤- រៀបរៀងនិងបោះពុម្ពសៀវភៅ «វចនានុក្រមគណិតវិទ្យានិងស្ថិតិ» ទាំងបីភាគឡើងវិញ ជាអង់គ្លេស-ខ្មែរ ដែលមានកម្រាស់ ៣៣២ទំព័រ។

៥- លទ្ធផលនៃបេសកកម្មសិក្សាស្រាវជ្រាវ និងប្រមូលទិន្នន័យស្ដីពី «ថាមពលវារីអគ្គីសនី» នៅខេត្តមណ្ឌលគីរី រតនគីរី និងស្ទឹងត្រែង។

៦- លទ្ធផលនៃបេសកកម្មសិក្សាស្រាវជ្រាវ និងប្រមូលទិន្នន័យស្ដីពី «ការប្រើប្រាស់បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានវិទ្យា» នៅខេត្តព្រះវិហារ។

៧.ការបញ្ជូនមន្រ្ដីចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី «ការចិញ្ចឹមគោយកទឹកដោះនៅសហគមន៍វ៉ាងណាំយិន» នៅខេត្តស្រះកែវ ប្រទេសថៃ។

៨- លទ្ធផល ៨៥ភាគរយ នៃការសរសេរកម្មវិធីអូស៊ីអខ្មែរ និងអក្សរខ្មែរបុរាណ ក្នុងបច្ចេកវិទ្យាព័ត៌មានរបស់ផ្នែកព័ត៌មានវិទ្យាសហការជាមួយវិទ្យាស្ថានភាសាជាតិខ្មែរ (Khmer intelligent OCR program and Ancient Khmer Script in IT)។

៩- បានរៀបរៀង និងចងក្រងសៀវភៅស្ដីពី «ទំនាក់ទំនងរវាងពីជគណិត និងតូប៉ូវិទ្យាទូទៅ» ដោយលោក យឹម អាយុវឌ្ឍនៈវិជ្ជា ប្រធានផ្នែកគណិតវិទ្យា និងស្ថិតិ។

១០- បានរៀបរៀង និងចងក្រងសៀវភៅស្ដីពី «មូលដ្ឋានគ្រឹះបំណែងចែកប្រូបាប៊ីលីតេ» ដោយលោកបណ្ឌិត ម៉ុង ម៉ារ៉ា មន្រ្តីស្រាវជ្រាវ។

១១- បានរៀបរៀង និងចងក្រងសៀវភៅស្ដីពី «គណិតវិទ្យាតាមបែបទស្សនវិជ្ជា» ដោយលោក ភួង តារារិន្ទ មន្រ្តីស្រាវជ្រាវ។

១២- បានរៀបរៀង និងចងក្រងសៀវភៅស្ដីពី «គណិតរូបិយវត្ថុ» ភាគទី១ ដោយលោក និត លក្ស្មី មន្រ្តីគ្រប់គ្រងរដ្ឋបាល។

១៣- បានរៀបរៀង និងចងក្រងសៀវភៅស្ដីពី «ការប្រើប្រាស់បម្លែងឡាប្លាសក្នុងដំណោះស្រាយសមីការឌីផេរ៉ង់ ស្សែល» ដោយលោក លាវ ផារុន មន្រ្តីស្រាវជ្រាវ។

១៤- បានរៀបរៀងនិងចងក្រងសៀវភៅស្ដីពី «មូលដ្ឋានគ្រឹះនៃវិភាគលេខ» ដោយលោក កៅ មុយសាន មន្រ្តីស្រាវជ្រាវ។

RAC Media



អត្ថបទទាក់ទង

សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃ(លើកទី២)ការផ្តត់ផ្គង់សម្ភារៈអេឡិចត្រូនិចសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

2021-12-01 05:43:18   Wed, 01,12,2021, 05:43 AM
សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃ(លើកទី២)ការផ្តត់ផ្គង់គ្រឿងសង្ហារឹមសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

2021-12-01 05:40:15   Wed, 01,12,2021, 05:40 AM
ពិធីប្រគល់-ទទួលសៀវភៅស្តីអំពីប្រទេសចិនជាខេមរភាសារបស់គ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ីជូនវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា

នាព្រឹកថ្ងៃចន្ទ ១០ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និងគ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ី បានរៀបចំពិធីប្រ...

2021-11-29 13:57:02   Mon, 29,11,2021, 01:57 PM
សិក្ខាសាលាផ្សព្វផ្សាយស្តីពីអាហារូបករណ៍ទៅសិក្សានៅប្រទេសចិនតាមរយៈការប្រឡង HSK នៅកម្ពុជាប្រចាំឆ្នាំ២០២១

RAC Media 

2021-11-26 03:34:31   Fri, 26,11,2021, 03:34 AM
កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) ប្រធានបទ៖«ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួម»

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣(ASEM13)ហើយកិច្ចប្រជុំកំពូលនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី២៥ ដល់ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ (ត្រូវរៀបចំឆ្នាំ២០២០ ប៉ុន្តែលើកពេលដោយសារជំងឺកូវីដ-១៩)...

2021-11-23 12:01:55   Tue, 23,11,2021, 12:01 PM
អ្នកនយោបាយកម្ពុជាត្រូវដឹងពីប្រវត្តិសាស្ត្រ កុំជាន់អ្វីដែលជាដានចាស់ ការប្រកួតប្រជែងរបស់មហាអំណាច គឺជាភាពគ្រោះថ្នាក់របស់ប្រទេសតូចតាច

(រាជបណ្ឌិត្យសភាកម្ពុជា)៖ «អ្នកនយោបាយកម្ពុជាត្រូវដឹងពីប្រវត្តិសាស្ត្រ កុំជាន់អ្វីដែលជាដានចាស់ ការប្រកួតប្រជែងរបស់មហាអំណាច គឺជាភាពគ្រោះថ្នាក់របស់ប្រទេសតូចតាច» នេះជាប្រសាសន៍គូសបញ្ជាក់របស់ឯកឧត្ដមបណ្ឌិត សភ...

2021-11-15 12:09:10   Mon, 15,11,2021, 12:09 PM

សេចក្តីប្រកាស