Royal Academy of Cambodia
ឯកឧត្តមបណ្ឌិត នូ ចាន់សុភី ប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកបង្ហាញអំពីបច្ចុប្បន្នភាពរបស់វិទ្យាស្ថាន រចនាសម័ន្ធ ចក្ខុវិស័យ និងបេសកម្មរបស់វិទ្យាស្ថាន និងសមិទ្ធផលផ្សេងៗ របស់វិទ្យាស្ថាន នៅក្នុងសន្និបាតប្រចាំឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ របស់រាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃ ៤រោច ខែកត្តិក ឆ្នាំច ព.ស.២៥៦២ ត្រូវនឹងថ្ងៃចន្ទ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
ឯកឧត្តមបានបញ្ជាក់ថា វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា បែងចែងជា៥ផ្នែក ជាសេនាធិការបច្ចេកទេសគឺ ផ្នែកវប្បធម៌វិទ្យា ផ្នែកបុរាណវត្ថុវិទ្យា ផ្នែកសិល្បៈទស្សនីយភាព ផ្នែកសិល្បៈនិងឥស្សរិយយស និងផ្នែកស្ថាបត្យកម្ម និងមានលេខាធិការដ្ឋានមួយជាសេនាធិការរដ្ឋបាល។
សមិទ្ធផលសំខាន់ៗដែលសម្រេចបាន នៅក្នុងឆ្នាំ២០១៨ វិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ បានទទួលគោលការណ៍អនុវត្តគម្រោងស្រាវជ្រាវ ស្តីពី «សម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងមរតកវប្បធម៌អរូបីនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោ សែនឫស្សីត្រឹប» និងការសិក្សាអង្កេត«មរតកវប្បធម៌អរូបីដូចគ្នានៅខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ» ដោយប្រើធនធានមនុស្សរួមរបស់វិទ្យាស្ថាន ហើយបានចុះផ្សាយអត្ថបទវិទ្យាសាស្រ្តចំនួន២គឺ៖
១- ស្ថានីយឡស្លដែកនៃឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ដែលបានបង្ហាញពីវត្តមានមនុស្សរស់នៅតាំងពីយុគថ្មរំលីង ២០០០ឆ្នាំមុនគ្រិស្តសករាជ ដែលជាអត្ថបទស្រាវជ្រាវរបស់ផ្នែកបុរាណវត្ថុវិទ្យា។
២- រចនាសម្ព័ន្ធឡកុលាលភាជន៍ និងផលិតផលកុលាលភាជន៍សម័យមុនអង្គរ និងអង្គរ នៅស្ថានីយជើងឯក ដែលជាអត្ថបទស្រាវជ្រាវរបស់លោកបណ្ឌិត ផុន កសិកា និងវីដេអូខ្លី ពីលទ្ធផលស្រាវជ្រាវចំនួន១ ស្តីពី មរតកវប្បធម៌អរូបី៖ ល្បែងវាយខែលរបស់ជនជាតិកួយនៅខេត្តកំពង់ធំ និង ព័ត៌មានសកម្មភាពមួយចំនួន ក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់រាជបណ្ឌិត្យសភាកម្ពុជា (RAC Media)។
ក្រៅអំពីសមិទ្ធផលសំខាន់ទាំងឡាយ ថ្នាក់ដឹកនាំ និងមន្ត្រីរបស់វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានចូលរួម កម្មវិធី បាឋកថា សិក្ខាសាលាថ្នាក់ជាតិ និងអន្តរជាតិដែលបានគាំទ្រដោយរាជបណ្ឌិត្យសភាកម្ពុជា និងបានចូលរួមកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងស្ថានប័នពាក់ព័ន្ធនានាផងដែរ។
នៅក្នុង ឆ្នាំ២០១៨នេះដែរ មន្ត្រីរបស់វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជាចំនួន ៣(បី)រូបក៏បានទទួលការតែងតាំងតាមរយៈអនុក្រឹត្យ តាមការស្នើរបស់វិទ្យាស្ថាន ក្នុងនោះមាន៖
១. លោកបណ្ឌិត ផុន កសិកា ត្រូវតែងតាំងជាអនុប្រធានវិទ្យាស្ថាន, ២. លោក ប្រែង ពិសិដ្ឋ ត្រូវតែងតាំងជាលេខាធិការអចិន្ត្រៃយ៍, និង ៣. លោក ហឿង សុធារស់ ត្រូវតែងតាំងជាប្រធានផ្នែកបុរាណវិទ្យា ជំនួសលោកបណ្ឌិត ផុន កសិកាផងដែរ៕
RAC Media | ស៊ាង រ៉ូហ្សាត
ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ត្រូវបានបង្កើតនិងទទួលស្គាល់ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៤ មានទំហំ ផ្ទៃដី១១ ៤៣៥ហិកតា មានទីតាំងស្ថិតក្នុងឃុំឆែបមួយ និង ឃ...
ដោយ ៖ លោក ធន ឆាយពិសិដ្ឋ អនុប្រធានពិសិដ្ឋអនុប្រធាននាយកដ្ឋាននយោបាយនិងច្បាប់អន្តរជាតិ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជាគិតមកដល់មកដល់ពេលនេះ សង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែនបានចូលឆ្នាំទីបីដោយគ្មានតម...
Mr. Peou Sedara, Official of the Department of International Law and Diplomacy, International Relations Institute of Cambodia (IRIC)The Association of Southeast Asian Nations (ASEAN) has been a corner...
រាជរដ្ឋាភិបាលកម្ពុជាមានមហិច្ឆតាក្នុងការផ្លាស់ប្ដូរពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ ហើយបន្តក្លាយជាប្រទេសអភិវឌ្ឍនូវកំណើនសេដ្ឋកិច្ច និងការប្រកួតប្រជែង...
ទស្សនវិទូក្រុមនេះបានប្រើប្រាស់គោលវិធីសិក្សាស្រាវជ្រាវតាមបែបចម្រុះតែប៉ុណ្ណោះ ក្នុងការសិក្សាស្វែងរកចម្លើយ ឬដោះស្រាយបញ្ហាទាំងឡាយណាដែលបានកើតមានឡើងចេញពីសកម្មភាពណាមួយដែលត្រូវបានគេអនុវត្ត ឬប្រព្រឹត្តនៅក្នុងស...