ព័ត៌មាន

«សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩»

2018-11-26 14:04:49 ថ្ងៃចន្ទ, 26 វិច្ឆិកា 2018 ម៉ោង 09:04 PM
អ្នកមើល 4235
post_detail

ជារៀងរាល់ឆ្នាំ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកម្មវិធីបូកសរុបការងារប្រចាំឆ្នាំ និងលើកទិសដៅការងារសម្រាប់ឆ្នាំបន្ទាប់។ នៅឆ្នាំនេះ ជាឆ្នាំដែលត្រូវការកែទម្រង់ការងារច្រើនរបស់ស្ថាប័នស្រាវជ្រាវជាតិនេះ ហើយក៏ជាឆ្នាំដែលប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានតាំងចិត្តនឹងជួយជំរុញប្រសិទ្ធភាពការងារក្នុងស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជា ឱ្យក្លាយជាស្ថាប័នធនាគារខួរក្បាល សិក្សាស្រាវជ្រាវរកធាតុចូលជូនរាជរដ្ឋាភិបាល និងប្រទេសជាតិ។

ឆ្នាំនេះ «សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩» បានប្រព្រឹត្តធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃចន្ទ ៤រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័កព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា នេះតទៅ។

ការរៀបចំសន្និបាតប្រចាំឆ្នាំនេះ រៀបចំឡើងក្រោមអធិបតីភាពផ្ទាល់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការនៃក្រុមប្រឹក្សាបណ្ឌិត្យសភាចារ្យ ជាមួយវត្តមានរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង អតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជាទី១ ឯកឧត្តមបណ្ឌិតសភាចារ្យ សមាជិកបម្រុងដែលជាសមាជិកបណ្ឌិតសភានៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត ឯកឧត្តម លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិកានៃវិទ្យាស្ថាននិងស្ថាប័នឧបសម្ព័ន្ធទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជាប្រមាណ ២០០នាក់។

ថ្លែងក្នុងសុន្ទរកថាចាប់អារម្មណ៍ក្នុងពិធីបើកសន្និបាត ឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង បានមានប្រសាន៍ថា រហូតមកទល់ពេលនេះ រាជបណ្ឌិត្យសភាកម្ពុជា មានអាយុកាល២០ឆ្នាំហើយគិតពីឆ្នាំ១៩៩៩ ហើយឯកឧត្តមបណ្ឌិត សភាចារ្យ បានកត់សំគាល់ពីការវិវឌ្ឍន៍ជាវិជ្ជមាន ជាពិសេសពីសមិទ្ធផលធំៗដែលរាជបណ្ឌិត្យសភាកម្ពុជា ទទួលបានក្នុងអាណត្តិរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ជាប្រធាន។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកឡើងថា សកម្មភាពការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា បច្ចុប្បន្ន គឺជាសកម្មភាពការងារដែលមានលក្ខណៈបន្តវេន ដែលកំពុងដើរលើផ្លូវមួយដែលត្រឹមត្រូវសម្រាប់រួមចំណែកអភិវឌ្ឍស្ថាប័ន និងល្អសម្រាប់ជាតិ។ឯកឧត្តមបណ្ឌិត សភាចារ្យ សុខ ទូច បានស្វាគមន៍ចំពោះវត្តមានរបស់អតីតថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់ក្នុងកម្មវិធីសន្និបាត។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ពីដំណាក់នៃកំណែទម្រង់រដ្ឋបាលផ្ទៃក្នុង ក៏ដូចជាសកម្មភាពការងារនៅតាមវិទ្យាស្ថាន និងស្ថាប័នឧបសម្ព័ន្ធនៃរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ ព្រោះថា រាជបណ្ឌិត្យសភាកម្ពុជា ជាស្ថាប័នធនាគារខួរក្បាល ដូច្នេះថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលជាអ្នកស្រាវជ្រាវ ត្រូវបំ ពេញកាតព្វកិច្ចខ្លួន ចៀសវាងដាច់ខាត ការយកម៉ោងការងាររដ្ឋទៅធ្វើកិច្ចការផ្សេង ឬមកតែចុះវត្តមានហើយត្រឡប់ទៅវិញ ហើយបើកប្រាក់ខែដោយគ្មានលទ្ធផលការងារ។ ក្នុងនាមជាមន្ត្រីស្រាវជ្រាវ ត្រូវស្រាវជ្រាវរកធាតុចូលឱ្យ ស្ថាប័នសម្រាប់ដាក់ជូនទៅរាជរដ្ឋាភិបាល។

សូមរំលឹកដែរថា រាជបណ្ឌិត្យសភាកម្ពុជា មានវិទ្យាស្ថាន និងស្ថាប័នចំណុះជំនាញដែលមានគម្រោងសិក្សាស្រាវជ្រាវតាមជំនាញរបស់ខ្លួន មានដូចជា៖ (១) វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ, (២) វិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម, (៣) វិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម, (៤) វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, (៥) វិទ្យាស្ថានភាសាជាតិ, (៦) វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា, (៧) ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប, (៨) ក្រុមប្រឹក្សាជាតិភាសាខ្មែរ, (៩) មជ្ឈមណ្ឌលសិក្សាចិន, (១០) វិទ្យាស្ថានខុងជឺ សម្រាប់ការបណ្តុះបណ្តាលភាសាចិន, (១១) លេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ ជាសេនាធិការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ។ ការប្រព្រឹត្តទៅរបស់ស្ថាប័នជំនាញទាំងអស់ ដំណើរការដោយមានកិច្ចសម្របសម្រួលការងាររបស់អគ្គលេខាធិការដ្ឋាននៃរាជបណ្ឌិត្យសភាកម្ពុជា។ ក្រៅអំពីនេះ រាជបណ្ឌិត្យសភាកម្ពុជា ក៏មានកម្មវិធីសម្រាប់ការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតតាមជំនាញផ្សេងៗ ហើយថ្នាក់បរិញ្ញាបត្រភាសាចិននឹងដំណើរការក្នុងពេលអនាគតដ៏ខ្លីក្រោមកិច្ចសហការ និងគាំទ្រពីប្រទេសចិនផងដែរ។
RAC Media









អត្ថបទទាក់ទង

«បញ្ហា និងចំណុចសំខាន់ៗ ដែលលោកដូណាល់ ត្រាំថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ UN...»

ថ្លែងក្នុង​វេទិកា​មហាសន្និបាត​អង្គការសហប្រជាជាតិប្រមាណជាង៣០នាទីនាថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ២០១៨ របស់ប្រធានាធិបតី​អាម៉េរិក លោក ដូ​ណា​ល់ ត្រាំ មានចំណុចសំខាន់ៗជាច្រើនត្រូវបានលើកឡើង ក្នុងនោះមាន៖អ៊ីរ៉ង់៖លោក​ត...

2018-09-26 14:03:08   ថ្ងៃពុធ, 26 កញ្ញា 2018 ម៉ោង 09:03 PM
«ប្រទេសបីប្រកាសអំពីការកាន់ទុក្ខ ក្រោយមរណភាពរបស់ប្រធានាធិបតីវៀតណាម...»

ចុះផ្សាយថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ - ម៉ោង៖៥:១៥នាទីក្រោយពីមរណភាពរបស់ប្រធានាធិបតីវៀតណាម លោក Tran Dai Quang កាលពីព្រឹក ថ្ងៃសុក្រ ទី២១ខែកញ្ញា នាំ២០១៨ ក្នុងជន្មាយុ ៦២ ឆ្នាំ ប្រទេសជាមិត្តរបស់វៀតណាមចំនួន ៣ ប...

2018-09-26 10:25:34   ថ្ងៃពុធ, 26 កញ្ញា 2018 ម៉ោង 05:25 PM
សារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងឱកាសអបអរសាទរនៃទិវាទេសចរណ៍ពិភពលោក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមប្រធានបទស្តីពី« វិស័យទេចរណ៍ និងនិន្នាការផ្លាស់ប្តូរទៅរកប្រព័ន្ធឌីជីថល-Tourism and the Digital Transformation»

2018-09-26 10:09:08   ថ្ងៃពុធ, 26 កញ្ញា 2018 ម៉ោង 05:09 PM
«គណៈប្រតិភូនៃរាជបណ្ឌិត្យសភាកម្ពុជាអញ្ជើញចូលរួម វេទិកាបញ្ញាជន ឡានឆាង-មេគង្គ លើកទី២...!»

វេទិកានេះ បានអញ្ជើញ អ្នកស្រាវជ្រាវទាំងរដ្ឋនិងឯកជនជួបគ្នានៅសាកលវិទ្យាល័យយូណាន ពីថ្ងៃ២៥-២៨ ខែកញ្ញា។ កម្មវិធីនេះ ធ្វើឡើងក្នុងឱកាសខួបលើកទី១៥ នៃទំនាក់ដៃគូជាយុទ្ធសាស្ត្ររវាង ចិន-អាស៊ាន និងជាឆ្នាំសំខាន់សម្រា...

2018-09-25 02:39:55   ថ្ងៃអង្គារ, 25 កញ្ញា 2018 ម៉ោង 09:39 AM
«២៤ កញ្ញា ឆ្នាំ២០១៨ ខួបទី២៥ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា»

ថ្ងៃចន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នេះ គឺជាខួប ២៥ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា សម័យរាជាណាចក្រទី២។ មកដល់បច្ចុប្បន្ននេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ មានអាយុ...

2018-09-22 14:24:27   ថ្ងៃសៅរ៍, 22 កញ្ញា 2018 ម៉ោង 09:24 PM
«ជំនួបជាមួយលោកបណ្ឌិត Brad Glosserman»

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ បានទទួលជួបជាមួយលោកបណ្ឌិត Brad Glosserman នាយករង និងជាសាស្ត្រាចារ្យដែលកំពុងផ្លាស់ប...

2018-09-19 09:29:20   ថ្ងៃពុធ, 19 កញ្ញា 2018 ម៉ោង 04:29 PM

សេចក្តីប្រកាស