Royal Academy of Cambodia
នៅរសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នាសាលប្រជុំនៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត នូ ចាន់សុភី ប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ មានការចូលរួមពីថ្នាក់ដឹកនាំ ជាអនុប្រធានវិទ្យាស្ថាន លេខាអចិន្រ្តៃ ព្រមទាំងប្រធានផ្នែកនីមួយៗរបស់វិទ្យាស្ថាន បានបើកកិច្ចប្រជុំវិសាមញ្ញមួយដែលរបៀបវារៈបាន ផ្តោតការពិភាក្សាលើចំនុនសំខាន់ស្តីពី៖
១.ពិភាក្សាលំអិតលើរបាយការណ៏ស្តីពី «លទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩»។ ចំនុចនៃការពិភាក្សាបានផ្តោតទៅលើ៖ការងាររដ្ឋបាល និងបុគ្គលិក លទ្ធផលស្រាវជ្រាវប្រចាំឆ្នាំ ការផ្សព្វផ្សាយព័ត៌មានតាមប្រព័ន្ធនានា ព័តមានរាជបណ្ឌិត្យសភាកម្ពុជា (RAC Media)ជាដើម។ ក្រៅពីនោះថ្នាក់ដឹកនាំវិទ្យាស្ថានក៏បានលើយកមកពិភាក្សាទាក់ទងនឹងកិច្ចសហការជាមួយដៃគូរនានា សមិទ្ធផលដែលសម្រេចបាន បញ្ហាប្រឈម និងដំណោះស្រាយ ព្រមទាំងការលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៩។
២.ពិភាក្សាស្វែងរកវិធីសាស្ត្រ ក៏ដូចជាលទ្ធភាពផ្សេងៗដើម្បីសិក្សាគម្រោងស្រាវជ្រាវនាឆ្នាំ២០១៩ឱ្យទទួលបានជោគជ័យ។
ប្រភព៖ វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា។
RAC Media
«បង្សុកូល៖ អតីតកាលជាមេរៀនសម្រាប់បច្ចុប្បន្ន បច្ចុប្បន្នដើម្បីអនាគត» គឺជាស្នាដៃនិពន្ធថ្មីស្រឡាងមួយដែលកើតចេញពីគំនិត និងការច្នៃ ប្រឌិតខ្ពស់របស់កូនខ្មែរដោយរួមបញ្ចូលការនិពន្ធបទភ្លេងថ្មី ចម្រៀង...
បន្ទាប់ពីការងារចុះស្រាវជ្រាវយ៉ាងមមាញឹកអំពីការចិញ្ចឹមគោយកទឹកដោះនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែន ឫស្សីត្រឹបកន្លងទៅ។ នៅព្រឹកថ្ងៃចន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខ...
បើគិតចាប់ពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ ដល់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ គឺមានរយៈពេលមួយឆ្នាំគត់ដែលថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា បានចូលរួមក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលា សាង...