Royal Academy of Cambodia
វិទ្យាស្ថានបរិស្ថានកូរ៉េ (KEI) បានផ្តួចផ្តើមកម្មវិធីសិក្សាគោលនយោបាយអនឡាញដោយសហការដំណើរការជាមួយរាជបណ្ឌិត្យសភាកម្ពុជា។ ការសិក្សាកម្មវិធីនយោបាយអនឡាញនេះ នឹងដំណើរការដោយពីរភាសាគឺមានវគ្គជាភាសាខ្មែរ (២វគ្គ) និងវគ្គជាភាសាអង់គ្លេស (៣វគ្គ) ហើយអ្នកសិក្សា អាចចុះឈ្មោះចូលរៀនអនឡាញ និងត្រូវឆ្លងកាត់ការប្រឡងសាកល្បងសមត្ថភាពនៅពេលបញ្ចប់មេរៀននីមួយៗ។ អ្នកដែលទទួលបានលទ្ធផលល្អ នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាចេញដោយរាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានបរិស្ថានកូរ៉េ។
វគ្គសិក្សាពីគោលនយោបាយបរិស្ថានតាមប្រព័ន្ធអនឡាញ ជាភាសាខ្មែរ៖
១- វគ្គសិក្សា «គ្រោះធម្មជាតិ និងការវាយតម្លៃផលប៉ះពាល់បរិស្ថាន (Natural Disaster and Environmental Impact Assessment)»
២- វគ្គសិក្សា «ការគ្រប់គ្រងឧទ្យាន និងតំបន់ការពារ (National Park and Protected Area Management)»
វគ្គសិក្សាជាភាសាអង់គ្លេស មានចំនួន៣វគ្គ៖
១- Case studies on Environmental Management Policies
២- Wastewater Management in Urban and Industrial Areas
៣- Planning for Adaptation to Climate Change in Developing Countries
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ ការបង្កើតវគ្គសិក្សា ពីគោលនយោបាយបរិស្ថានតាមប្រព័ន្ធអនឡាញនៅកម្ពុជានេះ ត្រូវនឹងស្ថានការណ៍ជាក់ស្តែងរបស់ជាតិ និងពិភពលោក។ បញ្ហាបរិស្ថាន មានសារៈសំខាន់នៃសម្រាប់ការរស់នៅរបស់មនុស្សជាតិ សត្វ រុក្ខជាតិនានានៅលើពិភពលោកទាំងមូល។ វិទ្យាសាស្ត្រ បាននាំមនុស្សទៅដល់ភពផ្សេងៗក្នុងប្រព័ន្ធសូឡា ហើយអ្វីដែលគួរកត់សំគាល់គឺភពដែលមានពណ៌បៃតង និងអាចរស់នៅបានគឺមានតែផែនដីមួយនេះ ដូច្នេះការគិតគូរបរិស្ថានផែនដី ជារឿងចាំបាច់។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់បន្ថែមថា រាជបណ្ឌិត្យសភាកម្ពុជា កំពុងយកចិត្តទុកដាក់ខ្លាំងក្នុងការរួមចំណែកថែរក្សានូវសម្បត្តិធម្មជាតិ ពិសេសនៅក្នុងតំបន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹបដែលកំពុងស្ថិតដំណាក់កាលរៀបចំ រក្សាការពារ និងគ្រប់គ្រងផ្ទាល់ដោយរាជបណ្ឌិត្យសភាកម្ពុជាផ្ទាល់។ សម្រាប់ថ្ងៃអនាគត រាជបណ្ឌិត្យសភាកម្ពុជា នឹងប្រែក្លាយតំបន់ឧទ្យានជាតំបន់សិក្សាស្រាវជ្រាវសម្រាប់អ្នកស្រឡាញ់បរិស្ថាន តំបន់អភិរក្សសត្វព្រៃ និងសត្វដែលកំពុងរងគ្រោះ និងជិតផុតពូជ។ តំបន់នេះឫស្សីត្រឹបនេះ មានសក្តានុពលសម្រាប់ភ្ញៀវទេសចរណ៍ ដូចនេះឧទ្យានឫស្សីត្រឹប នឹងរៀបចំទៅជាតំបន់ទេសចរណ៍ធម្មជាតិ តំបន់ទេសចរណ៍វប្បធម៌ ទេសចរណ៍សិប្បនិមិត្ត និងទេសចរណ៍ផលិតផល។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ បានផ្តាំផ្ញើទៅអាជ្ញាធរ ប្រជាពលរដ្ឋ និងស្ថាប័នពាក់ព័ន្ធនៅខេត្តព្រះវិហារ ពិសេសស្រុកឆែប សូមជួយការពារសម្បត្តិធម្មជាតិដែលមាននៅក្នុងតំបន់នេះស្រាប់។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានបង្ហាញភាពសោកស្តាយដែលព្រៃឈើជាច្រើនហិកតា ត្រូវកាប់បំផ្លាញ។ ដើមឈើដែលមានទំហំធំមនុស្ស៤-៥នាក់ឱបជុំនៅក្នុងឧទ្យានឫស្សីត្រឹប ទើបនឹងត្រូវលួចកាប់រំលំ កាលពីជិតមួយខែមុននេះ។ កន្លងមក ប្រជាពលរដ្ឋមួយចំនួន ត្រូវចាញ់បោកបញ្ឆោតរបស់គេឱ្យទៅកាប់រានព្រៃក្នុងឧទ្យាន ជាថ្នូរនឹងគោលការណ៍ដោះស្រាយ។ការរក្សាបាននូវសម្បត្តិធម្មជាតិ និងសត្វព្រៃ នឹងជួយបង្កើនការទាក់ទាញភ្ញៀវទេសចរទៅទស្សនា ហើយប្រាក់ចំណូលពីទេសចរណ៍នេះ មួយចំណែកនឹងបានទៅដល់ប្រជាពលរដ្ឋដែលចូលរួមក្នុងការបម្រើការក្នុងសេវាកម្មផ្សេងៗដែលមានក្នុងឧទ្យាន។ កាប់ឈើមួយដើម មានតម្លៃបានត្រឹមអុសដុត ឬជាបន្ទះក្តារសម្រាប់ធ្វើសម្ភារៈផ្សេងៗ តែការរក្សាទុកដើមឈើ នឹងជួយទាក់ទាញចំណាប់អារម្មណ៍អ្នកស្រឡាញ់ធម្មជាតិឱ្យមក។ ប្រភពចំណូលពីទេសចរណ៍នេះ នឹងមានបន្សល់ទុកតកូនចៅ
សូមបញ្ជាក់ថា កម្មវិធីសិក្សាពីគោលនយោបាយបរិស្ថានតាមប្រព័ន្ធអនឡាញនេះ ជាកម្មវិធីសហការគ្នារវាងរាជបណ្ឌិត្យសភាកម្ពុជា ជាមួយនឹងវិទ្យាស្ថានបរិស្ថានកូរ៉េ ហើយកម្មវិធីនេះ នឹងចាប់ដំណើរការក្នុងគោលបំណងផ្តល់នូវការអប់រំ ជំនាញវិជ្ជាជីវៈបរិស្ថាន ដល់អ្នកបង្កើតគោលនយោបាយ សិស្ស និស្សិត អ្នកស្រាវជ្រាវ និងប្រតិបត្តិក្នុងវិស័យបរិស្ថាន។
ការចុះឈ្មោះ៖ ក្នុងគេហទំព័រ edu.kei.re.kr ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកានេះតទៅ រយៈពេលដំណើរការកម្មវិធី៖ ផ្តើមពីថ្ងៃទី១៩ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨។
ព័ត៌មានបន្ថែម៖ លោកអ្នកអាច «Like» Page: «EPEP in Cabodia» ដើម្បីទទួលព័ត៌មានអំពីកម្មវិធីសិក្សា ឬទាក់ទងតាម លេខទូរសព្ទ 093 785 609។
RAC Media
កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ ៥កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៩:៣០នាទី ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា តំណាងឯកឧត្ដមបណ្ឌិត...
Cambodia and China have expanded strategic cooperation and upgraded relations to a “diamond cooperation framework” in six priority areas: political cooperation, production capacity and quality, agricu...
A country's national income often has a massive impact on its level of human development and the overall quality of life its residents enjoy. The World Bank, examines the GNI (Gross National Income) p...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថា ក្នុងវេទិកាវិទ្យាសាស្ត្រ ស្ដីពី «ទំនាក់ទំនងកម្ពុជា-ចិន៖ ខួប៦៥ឆ្នាំនៃចំណងការទូតរវាងកម្ពុជា-ចិន» នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្ដមបណ្ឌិតស...
ព្រះសិទ្ធត្ថកុមារ ដែលក្រោយមកមនុស្សជាច្រើនស្គាល់ថា ព្រះពុទ្ធ គឺជាបុត្រានៃមហាក្សត្រនៃប្រទេសឥណ្ឌាបុរាណ ដែលត្រូវស្នងរាជ្យសម្បត្តិបន្តពីព្រះវរបិតា។ ទោះបី បិតាខំប្រឹងប្រើប្រាស់មធ្យោបាយគ្រប់បែបយ៉ាងដើម្បីរៀប...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃអង្គារ ៤ កើត ខែជេស្ឋ ឆ្នាំថោះ ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម Justin Whyatt ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជាអញ្ជើញទស្សនកិច្ចនៅរា...