ព័ត៌មាន

«ការដាក់ឱ្យដំណើរការកម្មវិធីសិក្សាពីគោលនយោបាយបរិស្ថានតាមប្រព័ន្ធអនឡាញនៅកម្ពុជាឆ្នាំ២០១៨»

2018-11-14 04:32:38 ថ្ងៃពុធ, 14 វិច្ឆិកា 2018 ម៉ោង 11:32 AM
អ្នកមើល 290
post_detail

វិទ្យាស្ថានបរិស្ថានកូរ៉េ (KEI) បានផ្តួចផ្តើមកម្មវិធីសិក្សាគោលនយោបាយអនឡាញ​ដោយ​សហការ​ដំណើរ​ការ​ជាមួយ​រាជបណ្ឌិត្យសភាកម្ពុជា។ ការសិក្សាកម្មវិធីនយោបាយអនឡាញនេះ នឹងដំណើរការដោយពីរភាសាគឺមាន​វគ្គ​​ជា​​ភាសា​​ខ្មែរ (២វគ្គ) និងវគ្គជាភាសាអង់គ្លេស (៣វគ្គ) ហើយអ្នកសិក្សា អាចចុះឈ្មោះចូលរៀន​អន​ឡាញ និង​ត្រូវ​ឆ្លង​កាត់​​ការប្រឡងសាកល្បងសមត្ថភាពនៅពេលបញ្ចប់មេរៀននីមួយៗ។ អ្នកដែលទទួលបានលទ្ធផលល្អ នឹង​ទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់ការសិក្សាចេញដោយរាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានបរិស្ថានកូរ៉េ។

វគ្គសិក្សាពីគោលនយោបាយបរិស្ថានតាមប្រព័ន្ធអនឡាញ ជាភាសាខ្មែរ៖

១- វគ្គសិក្សា «គ្រោះធម្មជាតិ និងការវាយតម្លៃផលប៉ះពាល់បរិស្ថាន (Natural Disaster and Environmental Impact Assessment)»

២- វគ្គសិក្សា «ការគ្រប់គ្រងឧទ្យាន និងតំបន់ការពារ (National Park and Protected Area Management)»

វគ្គសិក្សាជាភាសាអង់គ្លេស មានចំនួន៣វគ្គ៖

១- Case studies on Environmental Management Policies

២- Wastewater Management in Urban and Industrial Areas

៣- Planning for Adaptation to Climate Change in Developing Countries


ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ ការបង្កើតវគ្គសិក្សា ពីគោល​នយោបាយ​បរិស្ថាន​តាម​ប្រព័ន្ធ​​អនឡាញនៅកម្ពុជានេះ ត្រូវនឹងស្ថានការណ៍ជាក់ស្តែងរបស់ជាតិ និងពិភពលោក។ បញ្ហាបរិស្ថាន មានសារៈសំខាន់​នៃសម្រាប់​ការ​រស់នៅរបស់មនុស្សជាតិ សត្វ រុក្ខជាតិនានានៅលើពិភពលោក​ទាំង​មូល​។ វិទ្យាសាស្ត្រ បាននាំមនុស្ស​ទៅដល់ភពផ្សេងៗក្នុងប្រព័ន្ធសូឡា ហើយអ្វីដែលគួរកត់សំគាល់​គឺភព​ដែល​មាន​ពណ៌​បៃតង និងអាចរស់នៅបាន​គឺមានតែផែនដីមួយនេះ ដូច្នេះការគិតគូរបរិស្ថានផែនដី ជារឿងចាំបាច់។ ឯកឧត្តម​បណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់បន្ថែមថា រាជបណ្ឌិត្យសភាកម្ពុជា កំពុងយកចិត្តទុកដាក់ខ្លាំងក្នុង​ការ​រួម​ចំណែក​​ថែ​រក្សា​នូវសម្បត្តិ​ធម្មជាតិ ពិសេស​នៅក្នុងតំបន់ឧទ្យាន​​រាជបណ្ឌិត្យសភាកម្ពុជា​តេជោសែន​ឫស្សីត្រឹប​ដែល​កំពុង​ស្ថិតដំណាក់កាល​រៀបចំ រក្សាការពារ និងគ្រប់គ្រង​ផ្ទាល់ដោយរាជបណ្ឌិត្យសភាកម្ពុជាផ្ទាល់។ សម្រាប់​ថ្ងៃ​អនាគត រាជបណ្ឌិត្យសភា​កម្ពុជា នឹងប្រែក្លាយតំបន់​ឧទ្យានជាតំបន់សិក្សាស្រាវជ្រាវសម្រាប់អ្នកស្រឡាញ់បរិស្ថាន តំបន់អភិរក្ស​សត្វព្រៃ និង​សត្វ​ដែលកំពុង​រង​គ្រោះ និងជិតផុតពូជ។ តំបន់នេះ​ឫស្សីត្រឹបនេះ មានសក្តានុពល​សម្រាប់​ភ្ញៀវ​ទេសចរណ៍ ដូចនេះឧទ្យានឫស្សីត្រឹប នឹងរៀបចំទៅ​ជា​តំបន់ទេសចរណ៍ធម្មជាតិ តំបន់ទេសចរណ៍វប្បធម៌ ទេសចរណ៍សិប្បនិមិត្ត និងទេសចរណ៍ផលិតផល។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ បានផ្តាំផ្ញើទៅអាជ្ញាធរ ប្រជាពលរដ្ឋ និងស្ថាប័នពាក់ព័ន្ធនៅខេត្ត​ព្រះវិហារ ពិសេសស្រុកឆែប សូមជួយការពារសម្បត្តិធម្មជាតិដែលមាននៅក្នុងតំបន់នេះស្រាប់។ ឯកឧត្តមបណ្ឌិត​សភាចារ្យ បានបង្ហាញភាពសោកស្តាយដែលព្រៃឈើជាច្រើនហិកតា ត្រូវកាប់បំផ្លាញ។ ដើម​ឈើដែលមានទំហំធំ​មនុស្ស​៤-៥នាក់ឱបជុំនៅក្នុងឧទ្យានឫស្សីត្រឹប ទើបនឹងត្រូវលួចកាប់រំលំ កាលពីជិតមួយខែមុននេះ។ កន្លងមក ប្រជា​ពលរដ្ឋ​មួយចំនួន ត្រូវចាញ់បោកបញ្ឆោតរបស់គេឱ្យទៅកាប់រានព្រៃក្នុងឧទ្យាន ជាថ្នូរនឹងគោលការណ៍​ដោះ​ស្រាយ​។ការរក្សាបាននូវសម្បត្តិធម្មជាតិ និងសត្វព្រៃ នឹងជួយបង្កើនការទាក់ទាញភ្ញៀវទេសចរទៅទស្សនា ហើយប្រាក់​ចំណូល​ពីទេសចរណ៍នេះ មួយចំណែក​នឹងបានទៅដល់ប្រជាពលរដ្ឋ​ដែលចូលរួម​ក្នុងការ​បម្រើការ​ក្នុង​សេវាកម្ម​ផ្សេងៗ​ដែលមានក្នុងឧទ្យាន។ កាប់ឈើមួយដើម មានតម្លៃបានត្រឹមអុសដុត ឬជាបន្ទះក្តារសម្រាប់ធ្វើសម្ភារៈផ្សេងៗ​ តែការរក្សាទុកដើមឈើ នឹងជួយទាក់ទាញចំណាប់អារម្មណ៍អ្នកស្រឡាញ់ធម្មជាតិឱ្យមក។ ប្រភពចំណូល​ពី​ទេសចរណ៍​នេះ នឹងមានបន្សល់ទុកតកូនចៅ 

សូមបញ្ជាក់ថា កម្មវិធីសិក្សាពីគោលនយោបាយបរិស្ថានតាមប្រព័ន្ធអនឡាញនេះ ជាកម្មវិធីសហការគ្នារវាង​រាជ​បណ្ឌិត្យ​សភាកម្ពុជា ជាមួយនឹងវិទ្យាស្ថានបរិស្ថានកូរ៉េ ហើយកម្មវិធីនេះ នឹងចាប់ដំណើរការក្នុងគោលបំណង​ផ្តល់​នូវ​ការ​អប់រំ ជំនាញវិជ្ជាជីវៈបរិស្ថាន ដល់អ្នកបង្កើតគោលនយោបាយ សិស្ស និស្សិត អ្នកស្រាវជ្រាវ និង​ប្រតិបត្តិ​ក្នុង​វិស័យបរិស្ថាន។

ការចុះឈ្មោះ៖ ក្នុងគេហទំព័រ edu.kei.re.kr ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកានេះតទៅ រយៈពេលដំណើរការកម្មវិធី៖ ផ្តើមពីថ្ងៃទី១៩ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨។

ព័ត៌មានបន្ថែម៖ លោកអ្នកអាច «Like» Page: «EPEP in Cabodia» ដើម្បីទទួលព័ត៌មានអំពីកម្មវិធីសិក្សា ឬទាក់ទងតាម លេខទូរសព្ទ 093 785 609។

RAC Media


អត្ថបទទាក់ទង

ថ្នាក់ដឹកនាំ និងមន្រ្តីរាជបណ្ឌិត្យសភាកម្ពុជាចូលរួមកាន់បិណ្ឌទី១០ នៅវត្តពោធិ៍រុន ក្នុងឃុំត្រពាំងធំខាងជើង

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងថា្នក់ដឹកនាំ និងមន្រ្តីរាជការ​នៃ​រាជ​បណ្ឌិត្យ​​សភា​កម្ពុជា ប្រមាណ៤០នាក់ ​បាននាំយកទេយ្យទានទៅចូលរួមកាន់បិណ្ឌទី១០ នៅវត្តពោធិ៍រុន ស្ថិត​...

  ថ្ងៃព្រហស្បតិ៍, 04 តុលា 2018 ម៉ោង 05:18 PM
«សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យសាលារាជធានីភ្នំពេញបញ្ចេញរថយន្តក្រុង២១៥គ្រឿង ដើម្បីដឹកជញ្ជូនពលរដ្ឋមិនគិតថ្លៃ អំឡុងឱកាសបុណ្យភ្ជុំបិណ្ឌ»

ថ្ងៃពុធ ទី៣ ខែតុលា ឆ្នាំ២០១៨(ភ្នំពេញ)៖ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅខេត្តនានា ក៏ដូចជាត្រឡប់មក​ពី​ខេត្តនានាមកកាន់រាជធានីភ្នំពេញវិញឱ្យមានលក្ខណៈល្អប្រសើរនោះ នៅក្នុងឱកាសបុណ្...

  ថ្ងៃពុធ, 03 តុលា 2018 ម៉ោង 08:34 PM
«បច្ចេកសព្ទគណៈកម្មការវិទ្យាសាស្រ្តសេដ្ឋកិច្ចចំនួន៥ ត្រូវបានអនុម័ត...»

ជារៀងរាល់សប្តាហ៍ នៅថ្ងៃអង្គារ និងថ្ងៃពុធ ក្រុមប្រឹក្សាជាតិភាសាខ្មែរ នឹងរៀបចំប្រជុំគណៈកម្មការទាំងអស់​ដើម្បីពិនិត្យនិងវាយតម្លៃលើបច្ចេកសព្ទតាមជំនាញនីមួយៗ។ នៅសប្តាហ៍នេះ គឺត្រូវនឹងថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្ន...

  ថ្ងៃពុធ, 03 តុលា 2018 ម៉ោង 08:06 PM
«កម្ពុជា នឹងក្លាយជាទីតាំងឧស្សាហកម្មកែច្នៃ និងផ្គត់ផ្គង់ដំឡូងមីសម្រាប់ទីផ្សារពិភពលោក»

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានបង្ហាញជំនឿថា កម្ពុជានឹងក្លាយជាទីតាំងឧស្សាហកម្មកែច្នៃ និងផ្គត់ផ្គង់ដំឡូងមី ដែលអាចជឿទុកចិត្តបាន សម្រាប់ទីផ្សារពិភពលោកនាពេលខាងមុខនេះ តាម​រយៈ​គោ...

  ថ្ងៃពុធ, 03 តុលា 2018 ម៉ោង 04:47 PM
«កម្ពុជា តាមរយៈរាជបណ្ឌិត្យសភាកម្ពុជានឹងមានដៃគូបើកវេទិកាសិក្សាភាសាចិនតាមបច្ចេកវិទ្យា អនឡាញ(Online) និងសិក្សាទីផ្សារភាគហ៊ុននានា...»

ថ្ងៃពុធ ទី៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១១ព្រឹក នៅសាលប្រជុំស្លឹករឹតមានជំនួបពិភាក្សាមួយស្ដីពី ការសិក្សាតាមប្រព័ន្ធអនឡានរវាងរាជបណ្ឌិត្យសភាកម្...

  ថ្ងៃពុធ, 03 តុលា 2018 ម៉ោង 04:21 PM
«ការផ្ញើសារផ្តល់កម្ចីឥណទានតាមប្រព័ន្ធទូរស័ព្ទ»

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះយើងបានសង្កេតឃើញថា មានការជជែកគ្នាស្តីអំពីការទទួលសេវាប្រាក់កម្ចីតាមរយៈការទទួលបានសារចូលនៅក្នុងទូរស័ព្ទដៃ។​ ការផ្តល់ប្រាក់កម្ចីនេះ មិនមានតម្រូវការនៅក្នុងការរបស់បញ្ចាំមានលក្...

  ថ្ងៃពុធ, 03 តុលា 2018 ម៉ោង 03:29 PM

សេចក្តីប្រកាស