Royal Academy of Cambodia
ក្នុងគោលបំណងរឹតបណ្តឹងចំណងមិត្តភាពទៅវិញទៅមក លើការស្រាវជ្រាវនិងកិច្ចសហប្រតិបត្តិការអប់រំ រវាងសាកលវិទ្យាល័យយូណាន់ នៃសាធារណៈរដ្ឋប្រជាមានិតចិន និងរាជបណ្ឌិត្យសភាកម្ពុជា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការាជបណ្ឌិត្យសភាកម្ពុជា ដោយមានការអនុញ្ញាតអំពីឯកឧត្តមបណ្ឌិត សភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំគណប្រតិភូមកចុះអនុស្សណៈយោគយល់ជាមួយនឹងសាកលវិទ្យាល័យយូណាន់នៃសាធារណរដ្ឋប្រជាមានិតចិន។
ការចុះអនុស្សរណៈយោគយល់រវាងស្ថាប័នទាំងពីរនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅក្នុងសាកលវិទ្យាល័យយូណាន់នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ស្ថាប័នទាំងពីរអាចនឹងអនុវត្តតាមសកម្មភាពដែលមានចែងដូចខាងក្រោម៖ (១) ការផ្លាស់ប្តូរសាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវ (២) ការផ្លាស់ប្តូរនិស្សិត និងការបើកកម្មវិធីបណ្តុះបណ្តាលរួមគ្នា(៣) រៀបចំគម្រោងស្រាវជ្រាវ សន្និសីទ និងកិច្ចប្រជុំរួមគ្នា(៤) ការផ្លាស់ប្តូរព័ត៌មាន និងការបោះពុម្ពផ្សាយ(៥) រួមគ្នាបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ចិន និងកម្ពុជា(៦) សកម្មភាពផ្សេងៗដែលបានព្រមព្រៀងគ្នាដោយស្ថាប័នទាំងពីរ។
សូមបញ្ជាក់ផងដែរថា ក្រៅអំពីការចុះអនុស្សរណៈយោគយល់ជាមួយនឹងសាកលវិទ្យាល័យយូណាន់ គណៈប្រតិភូរាជ បណ្ឌិត្យសភាកម្ពុជា ក៏នឹងមានជំនួបជាមួយនឹងសាកលវិទ្យាល័យគុនមីង ដែលស្ថិតនៅក្នុងទីក្រុងគុនមីង នៃសាធារ ណរដ្ឋប្រជាមានិតចិន ហើយបន្ទាប់មកគណៈប្រតិភូនឹងធ្វើមាតុភូមិនិវត្តទៅកាន់ប្រទេសកម្ពុជាវិញនៅថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៨។
RAC Media
«បង្សុកូល៖ អតីតកាលជាមេរៀនសម្រាប់បច្ចុប្បន្ន បច្ចុប្បន្នដើម្បីអនាគត» គឺជាស្នាដៃនិពន្ធថ្មីស្រឡាងមួយដែលកើតចេញពីគំនិត និងការច្នៃ ប្រឌិតខ្ពស់របស់កូនខ្មែរដោយរួមបញ្ចូលការនិពន្ធបទភ្លេងថ្មី ចម្រៀង...
បន្ទាប់ពីការងារចុះស្រាវជ្រាវយ៉ាងមមាញឹកអំពីការចិញ្ចឹមគោយកទឹកដោះនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែន ឫស្សីត្រឹបកន្លងទៅ។ នៅព្រឹកថ្ងៃចន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខ...
បើគិតចាប់ពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ ដល់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ គឺមានរយៈពេលមួយឆ្នាំគត់ដែលថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា បានចូលរួមក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលា សាង...