ព័ត៌មាន

«អនុស្សរណៈយោគយល់ជាមួយសាកលវិទ្យាល័យយូណាន់ នៃសាធារណរដ្ឋប្រជាមានិតចិន»

2018-11-12 07:59:20 ថ្ងៃចន្ទ, 12 វិច្ឆិកា 2018 ម៉ោង 02:59 PM
អ្នកមើល 4853
post_detail

​ក្នុងគោលបំណងរឹតបណ្តឹងចំណងមិត្តភាពទៅវិញទៅមក លើការស្រាវជ្រាវនិងកិច្ចសហប្រតិបត្តិការអប់រំ រវាងសាកលវិទ្យាល័យយូណាន់ នៃសាធារណៈរដ្ឋប្រជាមានិតចិន និងរាជបណ្ឌិត្យសភាកម្ពុជា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត យង់​ ពៅ អគ្គលេខាធិការាជបណ្ឌិត្យសភាកម្ពុជា ដោយមានការអនុញ្ញាតអំពីឯកឧត្តមបណ្ឌិត សភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំគណប្រតិភូមកចុះអនុស្សណៈយោគយល់ជាមួយនឹងសាកលវិទ្យាល័យយូណាន់នៃសាធារណរដ្ឋប្រជាមានិតចិន។

ការចុះអនុស្សរណៈយោគយល់រវាងស្ថាប័នទាំងពីរនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី ១២ ខែ​ វិច្ឆិកា ឆ្នាំ ២០១៨ នៅក្នុងសាកលវិទ្យាល័យយូណាន់នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ស្ថាប័នទាំងពីរអាចនឹងអនុវត្តតាមសកម្មភាពដែលមានចែងដូចខាងក្រោម៖ (១) ការផ្លាស់ប្តូរសាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវ (២) ការផ្លាស់ប្តូរនិស្សិត និងការបើកកម្មវិធីបណ្តុះបណ្តាលរួមគ្នា(៣) រៀបចំគម្រោងស្រាវជ្រាវ សន្និសីទ និងកិច្ចប្រជុំរួមគ្នា(៤) ការផ្លាស់ប្តូរព័ត៌មាន និងការបោះពុម្ពផ្សាយ(៥) រួមគ្នាបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ចិន និងកម្ពុជា(៦) សកម្មភាពផ្សេងៗដែលបានព្រមព្រៀងគ្នាដោយស្ថាប័នទាំងពីរ។

សូមបញ្ជាក់ផងដែរថា ក្រៅអំពីការចុះអនុស្សរណៈយោគយល់ជាមួយនឹងសាកលវិទ្យាល័យយូណាន់ គណៈប្រតិភូរាជ បណ្ឌិត្យសភាកម្ពុជា ក៏នឹងមានជំនួបជាមួយនឹងសាកលវិទ្យាល័យគុនមីង​ ដែលស្ថិតនៅក្នុងទីក្រុងគុនមីង នៃសាធារ ណរដ្ឋប្រជាមានិតចិន ហើយបន្ទាប់មកគណៈប្រតិភូនឹងធ្វើមាតុភូមិនិវត្តទៅកាន់ប្រទេសកម្ពុជាវិញនៅថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៨។

RAC Media











អត្ថបទទាក់ទង

គោលនយោបាយការបរទេសចិន៖ ក្នុងជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-25 05:14:24   ថ្ងៃអង្គារ, 25 ឧសភា 2021 ម៉ោង 12:14 PM
តើអ៊ីស្រាអែលជាខ្លាក្នុងព្រៃឬជាខ្លាចូលភូមិ? ដោយ៖ បណ្ឌិត ខែក វីរៈ

...

2021-05-21 01:50:58   ថ្ងៃសុក្រ, 21 ឧសភា 2021 ម៉ោង 08:50 AM
នយោបាយការបរទេសចិនជាមួយថៃ ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-20 12:34:40   ថ្ងៃព្រហស្បតិ៍, 20 ឧសភា 2021 ម៉ោង 07:34 PM
ទន្លេមេគង្គ ៖ ទឹក និងក្តីស្រលាញ់ ដោយ៖ បណ្ឌិត ជិន សុជាតិ មន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

2021-05-18 05:32:53   ថ្ងៃអង្គារ, 18 ឧសភា 2021 ម៉ោង 12:32 PM
ទំនាក់ទំនងយោធា និងសន្តិសុខរវាងខ្មែរ និងចិន ក្នុងសម័យចក្រភពខ្មែរពីសតវត្សរ៍ទី៣ ដល់ សតវត្សរ៍ទី១៥ ដោយ៖ បណ្ឌិត ជិន សុជាតិមន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media ប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-18 05:20:58   ថ្ងៃអង្គារ, 18 ឧសភា 2021 ម៉ោង 12:20 PM
«ទិដ្ឋភាពទូទៅនៃទំនាក់ទំនងកម្ពុជា-រុស្ស៊ីរយៈពេល៦៥ឆ្នាំ» ដោយបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃនេះគឺជាខួបលើកទី៦៥ នៃទំនាក់ទំនងកម្ពុជា-រុស្ស៊ី។ បើក្រឡេកមកមើលកាលពី ៦៥ឆ្នាំមុន គឺនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៦ ប្រទេសកម្ពុជានិងសហភាពសូវៀតបានបង្កើតចំណងទំនាក់ទំនងការទូតជាផ្លូវការ។ ក្នុងរយៈពេល៦៥ឆ្នាំមកនេ...

2021-05-13 15:05:50   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 10:05 PM

សេចក្តីប្រកាស