ព័ត៌មាន

«ជំនួបស្វាគមន៍រវាងថ្នាក់ដឹកនាំ និងមន្ត្រីនៃវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា ជាមួយប្រធានសមាគមគ្រូគណិតវិទ្យាអាម៉េរិក...»

2018-11-08 13:59:31 ថ្ងៃព្រហស្បតិ៍, 08 វិច្ឆិកា 2018, 01:59 PM
post_detail

ភ្នំពេញ៖ នាព្រឹក ថ្ងៃព្រហស្បតិ៍ ១កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលប្រជុំវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំស្វាគមន៍ដំណើេរទស្សនៈកិច្ចរបស់ លោកសាស្ត្រាចារ្យបណ្ឌិត ម៉ាយឃើល ដោហ្វ(Michael Dorff) ជាគណៈប្រតិភូដែលបានអញ្ជើញមកពីសាកលវិទ្យាល័យ BRIGHAM YOUNG UNIVERSITY សហរដ្ឋអាម៉េរិក ហើយលោកជាប្រធានសមាគមគ្រូគណិតវិទ្យាសហរដ្ឋអាម៉េរិក។​ 

វត្តមាននៃជំនួបស្វាគមន៍នោះ​ ក៏មានការអញ្ជើញចូលរួមជាកិត្តិយស របស់ លោកបណ្ឌិត​ ច័ន្ទ រ័ត្ន ប្រធានសមាគមអ្នកគណិតវិទ្យាកម្ពុជា មានថ្នាក់ដឹកនាំវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត អ៊ាប ​ប៉ុណ្ណា លោកយឹម អាយុវឌ្ឍនៈវិជ្ជា ប្រធានផ្នែកគណិតវិទ្យា និងស្ថិតិរួមទាំងមន្ត្រីជំនាញ និងស្រាវជ្រាវខាងផ្នែកគណិតវិទ្យាជាច្រើនរូបរបស់វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា។

ស្ថិតនៅក្នុងបរិយាកាសនៃជំនួបនោះ លោកសាស្ត្រាចារ្យ​បណ្ឌិត ម៉ាយឃើល ដោហ្វ (Michael Dorff) ក៏បានធ្វើបទបង្ហាញការងារស្រាវជ្រាវរបស់លោកជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរបស់វិទ្យាស្ថានដើម្បីបានចែករំលែកបទពិសោធន៍ខ្លះៗ រួមទាំងកិច្ចការស្រាវជ្រាវផ្ទាល់ខ្លួនរបស់លោកជាច្រើនបន្ថែមនៅក្នុងវិស័យវិទ្យាសាស្ត្រ រួមទាំងលទ្ធផលបានមកពីបណ្តាអ្នកស្រាវជ្រាវរកឃើញបញ្ហាថ្មីៗនៅសហរដ្ឋអាម៉េរិក ក៏ដូចអ្នកប្រាជ្ញតាមសាកលវិទ្យាល័យធំៗនានាកំពុងតែបន្តធ្វើ។

ការធ្វើបទបទបង្ហាញនោះ មានវិស័យធំៗចំនួន៣ ដែលអាចជួយដល់អ្នកសិក្សាស្រាវជ្រាវខាងផ្នែកវិទ្យាសាស្ត្រមិនអាចរំលងបានរួមមាន៖ ១- ផ្នែកស្ថិតិ ២- ផ្នែកគណិតវិទ្យា​និង ៣-ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ។ លោកសាស្ត្រាចារ្យ បណ្ឌិតបានលើកថា «ផ្នែកទាំងបីនេះគឺត្រូវដើរទន្ទឹមគ្នាដើម្បីស្វែងរកភាពជោគជ័យខាងផ្នែកវិទ្យាសាស្ត្រ ហើយវាបានស៊ីជម្រៅដល់ការវិភាគ​ផ្នែកទិន្ន័យផ្សេងៗដែលកំពុងមានប្រជាប្រិយភាពនៅសហរដ្ឋអាម៉េរិកនាពេលបច្ចុប្បន្ន ពី ព្រោះ ផ្នែកវិភាគទិន្នន័យ វាបានជួយដល់ជម្រើសការងារមនុស្សជាច្រើន គឺមានលទ្ធភាពបានធ្វើការងារលើគ្រប់វិស័យ បើទោះជាការងារផ្នែកនយោបាយ តុលាការ បទស៊ើបអង្កេត ឬបទឧក្រិដកម្មផ្សេង។ល។

បន្ទាប់ពីបទបង្ហាញបានបញ្ចប់ លោកសាស្ត្រាចារ្យបណ្ឌិត បានធ្វើការសិក្សាលើវិស័យមួយចំនួនដែលខាងវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជាបាននឹងកំពុងតែស្រាវជ្រាវ ជាពិសេសផ្នែកវិទ្យាសាស្ត្រផ្ទាល់។ លោក ឃឹម អាយុវឌ្ឃនៈវិជ្ជា ប្រធានផ្នែកគណិតវិទ្យា និងស្ថិតិ នៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកបង្ហាញ ពីរចនា សម្ព័ន្ធការងារនៅក្នុងវិទ្យាស្ថាន ដោយលោកបានបញ្ជាប់ប្រាប់ថា គណិតវិទ្យានិងស្ថិតិ ជាផ្នែកមួយរបស់វិទ្យាស្ថាន មានមន្ត្រីទាំងអស់ចំនួន៨ រូប សុទ្ធតែមានជំនាញខាងគណិតវិទ្យា ទាំងបណ្ឌិតនិងបេក្ខជនបណ្ឌិត។

បច្ចុប្បន្នផ្នែកនេះមានចំនួនប្រាំ(៥)ការិយាល័យ ក្នុងនោះមាន ​១-ការិយាល័យគណិតវិទ្យាទ្រឹស្តី ២- ការិយាល័យស្ថិតិវិទ្យា និងការវិភាគទិន្នន័យ ៣- ការិយាល័យគណិតវិទ្យាអនុវត្តន៍ ៤- ការិយាល័យគណិតវិទ្យាអប់រំ និង ៥-ការិយា ល័យកម្មវិធីកុំព្យូទ័រសម្រាប់គណិតវិទ្យា។ កិច្ចការកន្លងមក ផ្នែកគណិត វិទ្យា និងស្ថិតិបានធ្វើការស្រាវជ្រាវ បណ្តុះបណ្តាល និងបានចងក្រងស្នាដដៃបោះពុម្ភផ្សាយជាច្រើនទាក់ទងនិងផ្នែកគណិតវិទ្យាផ្ទាល់រួមទាំងកម្មវិធីកុំព្យូទ័រ និងបានធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជាតិ និងអន្តរជាតិផងដែរ។

ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាប ប៉ុណ្ណា ប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចកវិទ្យានៃរាជបណ្ឌិត្យ សភាកម្ពុជាបានសម្តែងការគាំទ្រ និងកោតសរសើរចំពោះស្នាដៃដែលលោកសាស្ត្រាចារ្យបណ្ឌិត ម៉ាយឃើល ដោហ្វ (Michael Dorff) បានអញ្ជើញមកទស្សនកិច្ចស្វែងយល់ដោយផ្ទាល់ចំពោះវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហើយឯកឧត្តមបណ្ឌិត ក៏បានសំណូមពរដល់លោកសាស្ត្រាចារ្យបណ្ឌិត ដើម្បីបានជួយរួមចំណែកសិក្សាស្វែងយល់ពីកិច្ចការស្រាវជ្រាវលើវិស័យវិទ្យាសាស្ត្រដែលវិទ្យាស្ថានមាន មិនចំពោះតែផ្នែកគណិតវិទ្យានោះទេ នឹងសង្ឃឹមថា មានកិច្ចសហការណ៏ល្អជាមួយរាជបណ្ឌិត្យសភាកម្ពុជាទាំងមូល។

លោក ឃឹម អាយុវឌ្ឃនៈវិជ្ជា ប្រធានផ្នែកគណិតវិទ្យា និងស្ថិតិក៏បានបន្ថែម និងស្នើសុំលទ្ធភាព ក្នុងនាមលោកសាស្ត្រា ចារ្យបណ្ឌិតជាប្រធានសមាគមគ្រូគណិតវិទ្យានៅសហរដ្ឋអាម៉រិក ជួយដល់មន្ត្រីផ្នែកគណិតវិទ្យារបស់វិទ្យាស្ថានវិទ្យា សាស្ត្រ និងបច្ចកវិទ្យាបានចូលរួម តាមអង្គសិក្ខាសាលា ក៏ដូចជាកម្មវិធីអភិវឌ្ឍន៍នានាក្នុងនាមជាវាគ្មិនផងដែរ។

សូមបញ្ជាក់ផងដែរថា នេះគឺជាលើកទី៣នៃជំនួបទស្សនកិច្ចស្វែងយល់របស់លោកសាស្ត្រាចារ្យបណ្ឌិត ម៉ាយឃើល ដោហ្វ(Michael Dorff) នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា បន្ទាប់ពីលោកបានអញ្ជើញចូលរូមជំនួបថ្នាក់ដឹកនាំនានានៅក្នុងវិទ្យាស្ថានខ្មែរជំនាន់ថ្មី និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។  

RAC Media | ស៊ាង រ៉ូហ្សាត





អត្ថបទទាក់ទង

«២៤ កញ្ញា ឆ្នាំ២០១៨ ខួបទី២៥ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា»

ថ្ងៃចន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នេះ គឺជាខួប ២៥ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា សម័យរាជាណាចក្រទី២។ មកដល់បច្ចុប្បន្ននេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ មានអាយុ...

2018-09-22 14:24:27   Sat, 22,09,2018, 02:24 PM
«ជំនួបជាមួយលោកបណ្ឌិត Brad Glosserman»

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ បានទទួលជួបជាមួយលោកបណ្ឌិត Brad Glosserman នាយករង និងជាសាស្ត្រាចារ្យដែលកំពុងផ្លាស់ប...

2018-09-19 09:29:20   Wed, 19,09,2018, 09:29 AM
គម្រោងស្រាវជ្រាវលើប្រសិទ្ធភាព Biochar បានបោះពុម្ពផ្សាយក្នុងទស្សនាវដ្តីកម្រឹត​ពិភពលោក

ទីបំផុតការតបស្នងដល់ស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជា និងដល់ក្រុមស្រាវជ្រាវនៃគម្រោង«ការគាំទ្របច្ចេកវិទ្យា សម្រាប់ផលិតនិងប្រើប្រាស់ Biochar ដើម្បីបង្កើនទិន្នផល កសិកម្ម នៅ ប្រទេសកម្ពុជា» បានបង្ហាញឱ្យឃើញយ៉ាង ច...

2018-09-17 12:17:54   Mon, 17,09,2018, 12:17 PM
សង្ខេបព័ត៌មាន ២សប្តាហ៍កន្លងមកនេះ

ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨៖ មន្រ្តីរាជបណ្ឌិត្យសភាកម្ពុជា ៦រូបទទួលបានគ្រឿងឥស្សរិយយស​ពីវិទ្យាស្ថានស្តង់ដា​កម្ពុជា​នៃក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម បន្ទាប់ពីបំពេញភារកិច្ចក្នុងគណៈកម្មាការស្តង់រយៈកាលជាង១០ឆ្...

2018-09-17 04:31:18   Mon, 17,09,2018, 04:31 AM
«ប្រវត្តិសិល្បៈមហោរីខ្មែរ»

(ស្រាវជ្រាវចងក្រងដោយលោកស្រី យ៉ាន់ វិភារតន៍ ប្រធានផ្នែកសិល្បៈទស្សនីយភាព នៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិតស្យសភាកម្ពុជា) ការសិក្សាអំពីសង្គម និងវប្បធម៌របស់ជាតិសាសន៍ណាមួយ មិនមែនជាការងាយស្រួ...

2018-09-14 03:05:51   Fri, 14,09,2018, 03:05 AM
«បេក្ខជនបណ្ឌិតមកពីអាម៉េរិក សិក្សាពីវប្បធម៌ខ្មែរ»

កញ្ញា អេមីលី ហាវ ជាបេក្ខជនបណ្ឌិត ជនជាតិអាម៉េរិក មកពីសាកលវិទ្យាល័យបូស្តុន សហរដ្ឋអាមេរិក សិក្សា ពីវប្បធម៌ខ្មែរ ហើយកញ្ញាជាស្រ្តីបរទេសដែលកំពុងតែជក់ចិត្តនឹងការសិក្សាពីតូរតន្ត្រីរបស់កម្ពុជា ជាមួយឯកឧត្តមបណ្ឌ...

2018-09-12 09:03:45   Wed, 12,09,2018, 09:03 AM

សេចក្តីប្រកាស