Royal Academy of Cambodia
(ភ្នំពេញ)៖ ដោយសម្លឹងឃើញនូវផលប្រយោជន៍ដ៏សំខាន់ នៃវិស័យអេកូទេសចរណ៍ វិស័យទេសចរណ៍សហគមន៍ និងយល់ច្បាស់ពីនិន្នាការរបស់ភ្ញៀវទេសចរពិភពលោក នាពេលបច្ចុប្បន្នផងនោះ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើនការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះវិស័យអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍។
ដោយហេតុនេះហើយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងមួយ មានឈ្មោះថា «ក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍន៍ សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍» ដែលមានលោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ ជាប្រធាន លោក សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន ជាអនុប្រធានអចិន្ត្រៃយ៍ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអនុប្រធាន និងក្រសួង-ស្ថាប័នពាក់ព័ន្ធជាសមាជិក។
បន្ទាប់ពីទទួលបានការសម្រេចបង្កើតក្រុមការងារអន្តរក្រសួង កាលពីថ្ងៃទី៣០ខែតុលាឆ្នាំ២០១៧រួចមកក្រុមការងារអន្តរក្រសួងខាងលើ បានបើកកិច្ចប្រជុំលើកទី៣របស់ខ្លួន នៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពលោក ថោង ខុន និង លោក សាយ សំអាល់។
ក្រោយបញ្ចប់កិច្ចប្រជុំ លោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងថា ដោយកាលពីកិច្ចប្រជុំលើកទី២ អង្គប្រជុំបានពិនិត្យឆ្លងរួចហើយនូវគោលនយោបាយជាតិស្តីពីអេកូទេសចរណ៍ រីឯកិច្ចប្រជុំអន្តរក្រសួងលើកទី៣ នាព្រឹកនេះ គឺដើម្បីពិនិត្យ ទៅលើគោលនយោបាយជាតិ ស្ដីពីការគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍។លោកថា ក្រោយពីប្រជុំលើកទី ៣នេះចប់ សមាជិកនីមួយៗនឹងយកសេចក្ដីព្រាងគោលនយោបាយនេះ ទៅពិនិត្យបន្តនៅតាមក្រសួង-ស្ថាប័នរៀងៗខ្លួន និងបំពេញធាតុចូលនានាបន្ថែមទៀត ដើម្បីបន្តកិច្ចប្រជុំលើកក្រោយទៀត មុនដាក់សេចក្ដីព្រាងចុងក្រោយនោះ ជូនគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យ និងសម្រេច។
លោកបន្តថា គោលនយោបាយជាតិនេះ មានសារសំខាន់ចាំបាច់សម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេស ចរណ៍នៅកម្ពុជា ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ (4Ps) មានដូចជា៖ ភាគីរដ្ឋ ឬសាធារណៈ (Public) ភាគីឯកជន (Private) ដៃគូអភិវឌ្ឍន៍ (Partnership) និងប្រជាសហគមន៍-ទេសចរ (People)។
លោក ថោង ខុន បានសង្កត់ធ្ងន់ថា «តួនាទសំខាន់របស់វិស័យសាធារណៈ ក្នុងក្របខណ្ឌសហគមន៍ទេសចរណ៍នេះ គឺត្រូវជួយដល់សហគមន៍ ដូចជា ការធ្វើផ្លូវទៅកាន់សហគមន៍ ការរៀបចំគោលនយោបាយគ្រប់គ្រង និងអភិវឌ្ឍន៍ ការបណ្ដុះបណ្ដាលធនធានមនុស្ស គោលនយោបាយលើកទឹកចិត្ត ផ្នែកពន្ធដារ គោលនយោបាយក្នុងការប្រើប្រាស់អគ្គិសនី និងប្រព័ន្ធទូរស័ព្ទ អ៊ីនធឺរណេត ព្រមទាំងត្រូវបំពេញការងារជាច្រើនទៀត»។
លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា អង្គប្រជុំក៏បានពិភាក្សាលើការងារជាច្រើនទៀតផងដែរ ដូចជា ការអភិវឌ្ឍនៅសហ គមន៍ទេសចរណ៍ជ្រាវ នៅខេត្តសៀមរាប ដែលជាសហគមន៍មួយដ៏សំខាន់ ក្នុងចំណោមសហគមន៍ទេសចរណ៍ នៅកៀកនឹងគោលដៅទេសចរណ៍អង្គរ។
លោកថា ក្នុងចំណោមភ្ញៀវទេសចរដែលទៅទស្សនាប្រាសាទអង្គរវត្តប្រមាណ ៥០% គឺបានបន្តដំណើរទៅទស្សនានៅសហគមន៍ទេសចរណ៍នានា ដែលនៅជាប់តំបន់បឹងទន្លេសាបរៀងរាល់ថ្ងៃ ក្នុងនោះមាន៥សហគមន៍ រួមមាន៖ សហគមន៍ចុងឃ្នាស សហគមន៍កំពង់ភ្លុក សហគមន៍កំពង់ឃ្លាំង សហគមន៍ជ្រាវ និងសហគមន៍មេជ្រៃ៕
ប្រភព៖ ក្រសួងទេសចរណ៍
RAC MEDIA | ហេង សុភី
ការគ្រប់គ្រងរដ្ឋបាលតាមបែប វិមជ្ឈការ គឺជាប្រព័ន្ធនៃការគ្រប់គ្រងរដ្ឋបាល ដែលរដ្ឋបាលកណ្តាលផ្ទេរអំណាចទៅឱ្យរដ្ឋបាល មូលដ្ឋាន ដែលមានរដ្ឋបាលឃុំ សង្កាត់។ ការផ្ទេរអំណាចបែបនេះ ក្នុងគោលបំណងឱ្យរដ្ឋបាលមូលដ...
ច្បាប់កិច្ចសន្យា ត្រូវបានគេយកទៅអនុវត្ត នៅគ្រប់ក្របខណ្ឌអភិវឌ្ឍន៍សហគ្រាសធុនតូច និង មធ្យមក្រុមហ៊ុនរូបវន្តបុគ្គល និង ក្រុមហ៊ុននីតិបុគ្គលជាតិ និង អន្តរជាតិ។ ដើម្បីដំណើរការប្រព្រឹត្តទៅបានល្អ កាត់បន្ថយនូវជម្...
មនុស្សក្នុងលោកយើងនេះតែងតែមានជំនឿលើអ្វីៗជាច្រើន តាមការយល់ឃើញរបស់ពួកគេ។ ជនជាតិខ្លះមានជំនឿលើកធម្មជាតិដូចជា បឹងបួ ទន្លេ ព្រៃភ្នំ ដើមឈើធំៗ ឬអព្ហូតហេតុផ្សេងៗ ដែលជារឿង អច្ឆរិយៈ។ ពួកគេនាំគ្នាគោរពបន់ស្រន់ដោយជ...
អាណាចក្រចេនឡាចាត់ទុកជារដ្ឋ ដំបូងៗមួយក្នុងតំបន់អាស៊ីអាគ្នេយ៍។ អាណាចក្រ ឬ រដ្ឋសំខាន់ៗ និងដំបូងបង្អស់ក្នុងដែនដីអាស៊ីអាគ្នេយ៍មានដូចជារដ្ឋហ្វូណន រដ្ឋចេនឡា និង រដ្ឋអង្គរ (អាណាចក្រអង្គរ ឬ ចក្រភពអង្គរ) ។...
កាលពីវេលាម៉ោង១២:៣៣ នាទី រំលងអធ្រាត្រថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រមុខនៃគណបក្សប្រជាជនកម្ពុជា បានបង្ហោះឃ្លីបវីដេអូមួយប្រវែង ៨នាទីនិង២៨វិនាទី...
កាលដែលពួកយើងជាមនុស្សមានរបៀបរៀបរយ ត្រឹមត្រូវ ធ្វើអ្វីច្បាស់លាស់ មានវិន័យ វាមិនមែនជារឿងងាយនោះទេ ហើយបើសិនជាពួកយើងមិនទម្លាប់រឿងនឹងទៀត វាកាន់តែពិបាក។ ប្រទេសមានច្បាប់ គ្រួសារមានវិន័យ យ៉ាងណាមិញ ជីវិតនៅ...