ព័ត៌មាន

«សម្ដេចតេជោប្រតិកម្មនឹងការដែលលោក សម រង្ស៊ី ថាសម្ដេចនឹងដោះលែងលោក កឹម សុខា»

2018-11-08 09:01:55 ថ្ងៃព្រហស្បតិ៍, 08 វិច្ឆិកា 2018 ម៉ោង 04:01 PM
អ្នកមើល 4471
post_detail

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រតិកម្មទៅនឹងការលើកឡើងរបស់លោក សម រង្ស៊ី ដែលថាសម្ដេចនឹងដោះលែងលោក កឹម សុខា នៅក្នុងឱកាសនៃទិវានយោបាយឈ្នះ-ឈ្នះ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ថាឱ្យដេករង់ចាំទៅ។

សម្ដេចតេជោបានថ្លែងបែបនេះនៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី និងនិយោជិតប្រមាណ ២៣ ៤៦៦ នាក់ ដែលមកពី សហគ្រាសចំនួន២០ ពីតាមបណ្ដាស្រុកនានាក្នុងខេត្តតាកែវ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ។

សម្ដេចតេជោបានមានប្រសាសន៍ពន្យល់ដល់លោក សម រង្ស៊ី អតីតអ្នកនយោបាយដែលបានភៀសខ្លួននៅក្រៅប្រទេស ឱ្យបានយល់ពីផ្លូវច្បាប់កម្ពុជាថា លោក កឹម សុខា ពុំទាន់ត្រូវបានតុលាការកម្ពុជាកាត់ទោសនិងមិនមានសាលក្រមណាមួយចេញជាស្ថាពរនៅឡើយទេ ហេតុនេះហើយ លោក កឹម សុខា មិនទាន់មានទោសណាមួយ ដែលអាចឱ្យប្រមុខរដ្ឋាភិបាលស្នើថ្វាយព្រះមហាក្សត្រព្រះរាជទានទោសនោះឡើយ ហើយសម្ដេចក៏នឹងមិនស្នើថ្វាយព្រះមហា ក្សត្រ ដើម្បីដោះលែងលោក កឹម សុខា នោះដែរ។

គួរបញ្ជាក់ផងដែរថា លោក សម រង្ស៊ី បានបង្ហោះសារនៅក្នុងទំព័រ Facebook របស់ខ្លួនថា «[...] លោក ហ៊ុន សែន នឹងដោះលែងលោក កឹម សុខា នៅថ្ងៃ ២៩ ធ្នូ ២០១៨ នេះ ក្នុងឱកាសខួបទី ២០ នៃ "នយោបាយឈ្នះៗ" ដែលលោក ហ៊ុន សែន តែងតែយកមកអួតអាង។ តាមការពិត ការដោះលែងលោក កឹម សុខា នេះ គឺធ្វើឡើងក្រោមសម្ពាធអន្តរជាតិសុទ្ធសាធ ហើយជាជំហានទី១ ដើម្បីជៀសវាងទណ្ឌកម្មពាណិជ្ជកម្ម ពីសហភាពអឺរ៉ុប។ ជំហានទី២ ដែលលោក ហ៊ុន សែន កំពុងតែទីទើនៅឡើយ គឺការបើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ។ [...]»។

សូមជម្រាបថា បើយោងតាមច្បាប់ស្ដីពី ពន្ធនាគារ ដែលត្រូវបានអនុម័ត កាលពីឆ្នាំ២០១១ ត្រង់មាត្រា ៧៧ ប្រមុខរាជរដ្ឋាភិបាលមានបុព្វសិទ្ធិធ្វើសំណើថ្វាយព្រះមហាក្សត្រសុំលើកលែងទោសឲ្យទណ្ឌិតនៅពេលណាក៏បាន៕

RAC Media | លឹម សុវណ្ណរិទ្ធ





អត្ថបទទាក់ទង

ចនានុក្រមអក្ខរាវិរុទ្ធ

កាលពីព្រឹកថ្ងៃទី ២០កុម្ភៈ ឆ្នាំ ២០១៨ វិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើពិធីប្រកាសផ្សាយ « វចនានុក្រមអក្ខរាវិរុទ្ធ» ដែលជាការបោះពុម្ពលើកទីពីរ ដែលមានចំនួនជាង ៤ម៉ឺនពាក្យ រួមទាំងមេពាក្យ និងក...

2018-03-14 06:32:21   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:32 PM
ជំនួបរវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈស្ថានទូតអាមេរិក

សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ច...

2018-03-14 06:26:23   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:26 PM
សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស