Royal Academy of Cambodia
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រតិកម្មទៅនឹងការលើកឡើងរបស់លោក សម រង្ស៊ី ដែលថាសម្ដេចនឹងដោះលែងលោក កឹម សុខា នៅក្នុងឱកាសនៃទិវានយោបាយឈ្នះ-ឈ្នះ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ថាឱ្យដេករង់ចាំទៅ។
សម្ដេចតេជោបានថ្លែងបែបនេះនៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី និងនិយោជិតប្រមាណ ២៣ ៤៦៦ នាក់ ដែលមកពី សហគ្រាសចំនួន២០ ពីតាមបណ្ដាស្រុកនានាក្នុងខេត្តតាកែវ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ។
សម្ដេចតេជោបានមានប្រសាសន៍ពន្យល់ដល់លោក សម រង្ស៊ី អតីតអ្នកនយោបាយដែលបានភៀសខ្លួននៅក្រៅប្រទេស ឱ្យបានយល់ពីផ្លូវច្បាប់កម្ពុជាថា លោក កឹម សុខា ពុំទាន់ត្រូវបានតុលាការកម្ពុជាកាត់ទោសនិងមិនមានសាលក្រមណាមួយចេញជាស្ថាពរនៅឡើយទេ ហេតុនេះហើយ លោក កឹម សុខា មិនទាន់មានទោសណាមួយ ដែលអាចឱ្យប្រមុខរដ្ឋាភិបាលស្នើថ្វាយព្រះមហាក្សត្រព្រះរាជទានទោសនោះឡើយ ហើយសម្ដេចក៏នឹងមិនស្នើថ្វាយព្រះមហា ក្សត្រ ដើម្បីដោះលែងលោក កឹម សុខា នោះដែរ។
គួរបញ្ជាក់ផងដែរថា លោក សម រង្ស៊ី បានបង្ហោះសារនៅក្នុងទំព័រ Facebook របស់ខ្លួនថា «[...] លោក ហ៊ុន សែន នឹងដោះលែងលោក កឹម សុខា នៅថ្ងៃ ២៩ ធ្នូ ២០១៨ នេះ ក្នុងឱកាសខួបទី ២០ នៃ "នយោបាយឈ្នះៗ" ដែលលោក ហ៊ុន សែន តែងតែយកមកអួតអាង។ តាមការពិត ការដោះលែងលោក កឹម សុខា នេះ គឺធ្វើឡើងក្រោមសម្ពាធអន្តរជាតិសុទ្ធសាធ ហើយជាជំហានទី១ ដើម្បីជៀសវាងទណ្ឌកម្មពាណិជ្ជកម្ម ពីសហភាពអឺរ៉ុប។ ជំហានទី២ ដែលលោក ហ៊ុន សែន កំពុងតែទីទើនៅឡើយ គឺការបើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ។ [...]»។
សូមជម្រាបថា បើយោងតាមច្បាប់ស្ដីពី ពន្ធនាគារ ដែលត្រូវបានអនុម័ត កាលពីឆ្នាំ២០១១ ត្រង់មាត្រា ៧៧ ប្រមុខរាជរដ្ឋាភិបាលមានបុព្វសិទ្ធិធ្វើសំណើថ្វាយព្រះមហាក្សត្រសុំលើកលែងទោសឲ្យទណ្ឌិតនៅពេលណាក៏បាន៕
RAC Media | លឹម សុវណ្ណរិទ្ធ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ រាជបណ្ឌិត្យសភាកម្ពុជាបានបេីកកិច្ចប្រជំុក្រុមប្រឹក្សាភិបាលអាណត្តិទី១ លេីកទី២ ក្រោម...
នៅព្រឹកនិងរសៀលថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្ស...
រាជបណ្ឌិត្យសភាកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជា នឹងដាក់ឱ្យដេញថ្លៃជាស...