Royal Academy of Cambodia
ចុះផ្សាយថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ម៉ោង៖ ៣ : ២០ នាទីរសៀល
ភ្នំពេញ៖ កាលពីថ្ងៃអង្គារ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ម្សិលមិញ រាជរដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ៦៨៣,២៥៤ ដុល្លារអាមេរិក ដល់កម្ពុជាដើម្បីធ្វើការអភិវឌ្ឍទៅលើវិស័យសុខាភិបាល អប់រំ និងហេដ្ឋារចនាសម្ព័ន្ធ។
នេះបើតាមការប្រកាសឱ្យដឹងនៅលើទំព័រ Facebook ផ្លូវការរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា។បើតាមការប្រកាសរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា ថវិកាទាំងនោះ នឹងត្រូវផ្ដល់ទៅឱ្យ មន្ទីរខេត្តចំនួន៥ និងអង្គការក្រៅរដ្ឋាភិបាលចំនួន២ ក្រោមគ្រោងការណ៍ជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ ដែលក្នុងនោះមានដូចជា៖
១. ផ្តល់ជូន ១៧៥,២៥០ ដុល្លារអាមេរិកដល់មន្ទីរសុខាភិបាលខេត្តព្រះវិហារ។
២. ផ្តល់ជូន ៧៩,០៨៤ ដុល្លារអាមេរិកដល់អង្គការសុខភាពត្រជៀកកម្ពុជា។
៣. ផ្តល់ជូន ៨៨,៦៣៤ ដុល្លារអាមេរិកដល់មន្ទីរអប់រំយុវជននិងកីឡាខេត្តរតនគីរី។
៤. ផ្តល់ជូន ៨៥,៣០០ ដុល្លារអាមេរិកដល់មន្ទីរអប់រំយុវជននិងកីឡាខេត្តក្រចេះ។
៥. ផ្តល់ជូន ៧៧,១៦៦ ដុល្លារអាមេរិកដល់អង្គការមូនិធិខ្មែរជំនួយការសិក្សា។
៧. ផ្តល់ជូន ៨៩,២៨៥ ដុល្លារអាមេរិកដល់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តប៉ៃលិន។
៨. ផ្តល់ជូន ៨៨,៥៣៥ ដុល្លារអាមេរិកដល់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ។
គួរបញ្ជាក់ផងដែរថា ជប៉ុនធ្លាប់ជាម្ចាស់ជំនួយធំជាងគេបំផុតរបស់កម្ពុជា ហើយត្រឹមតែក្នុងរយៈពេល ១០ឆ្នាំ ថវិកា ៧២០ លានដុល្លារអាមេរិក ត្រូវបានផ្តល់ដើម្បីគាំទ្រដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ព្រមទាំងការរីកចម្រើន និងការចូលរួមនៅក្នុងអាស៊ានតាមរយៈក្របខណ្ឌដែលបានដាក់ចេញដោយគណៈកម្មាធិការជំនួយអភិវឌ្ឍ។
បន្ថែមពីលើនេះទៅទៀត កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ ក្នុងដំណើរទស្សនកិច្ចរយៈពេល ១ថ្ងៃ របស់រដ្ឋមន្ត្រីការបរទេសជប៉ុន លោក តារ៉ូ កូណូ (Taro Kono) មកកាន់កម្ពុជា ជប៉ុនបានចុះហត្ថលេខាសម្រេចផ្ដល់ហិរញ្ញប្បទាន សរុបជាទឹកប្រាក់ជាង ៩០លានដុល្លារអាមេរិក ដល់របបលោក ហ៊ុន សែន ក្នុងនោះរួមមាន ទឹកប្រាក់ជាង ៤.៦លានដុល្លារជាជំនួយឥតសំណង សម្រាប់អនុវត្តន៍គម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៅកម្ពុជា និងទឹកប្រាក់ជិត ៨៦លានដុល្លារ ជាទឹកប្រាក់កម្ចី ឥណទានសម្បទាន សម្រាប់អនុវត្តគម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនីនៅរាជធានីភ្នំពេញ ជំហានទី២។
ក្នុងជំនួបជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសជប៉ុនបានជម្រាបសម្ដេចតេជោថា គោលបំណងរបស់ជប៉ុន គឺធ្វើយ៉ាងណាដើម្បីជួយដល់កម្ពុជាឱ្យក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ហើយលើសពីនេះទៅទៀត រដ្ឋមន្ត្រីជប៉ុនរូបនេះ ក៏បានសម្ដែងចំណាប់អារម្មណ៍ ក្នុងការជួយដល់ប្រទេសកម្ពុជា លើវិស័យមួយចំនួនដូចជា វិស័យដឹកជញ្ជូន ឡូជីស្ទីក រួមមានការគ្រប់គ្រងកំពង់ផែ តំបន់សេដ្ឋកិច្ចពិសេស និងការអភិវឌ្ឍធនធានមនុស្សជាដើម៕
RAC Media | លឹម សុវណ្ណរិទ្ធ
ផែនការសន្តិភាពដែលមានកម្រាស់៨០ទំព័រនេះ មានខ្លឹមសារប្រមាណ៥០ទំព័រទាក់ទងនឹងការដោះស្រាយបញ្ហា «រដ្ឋពីរ» អ៊ីស្រាអែលនិងប៉ាឡេស្ទីន ដែលមានការប៉ះទង្គិចគ្នារ៉ាំរ៉ៃជាច្រើនទសវត្សរ៍មកហើយ។ នៅក្នុងផែនការនេះ ប្រធានាធិ...
ចាប់ពីចុងសតវត្សរ៍ទី១៦ រហូតដល់ដើមសតវត្សរ៍ទី២០ ទំនាក់ទំនងរវាងចក្រភពអូតូម៉ង់(តួកគី)និងចក្រភពរុស្ស៊ី ជាធម្មតាមានលក្ខណៈមិនល្អនិងមានអរិភាពនឹងគ្នា។ ប្រទេសទាំងពីរបានធ្វើសង្គ្រាមជាច្រើនលើកច្រើនសារ ហើយប្រទេសរុស...
ក្រុមការងារគណៈកម្មការរៀបចំការប្រឡង នៃរាជបណ្ឌិត្យសភាកម្ពុជា ជាមួយវត្តមានតំណាងមកពីទីស្តីការគណៈរដ្ឋមន្ត្រី និង ក្រសួងមុខងារសាធារណៈ រាជបណ្ឌិត្យសភាកម្ពុជា សូមប្រកាសលទ្ធផលវិញ្ញាសាសរសេរ សម័យប្រឡង ថ្ងៃទ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ និងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញជាអធិបតីបើកវិញ្ញាសាប...
តាមការប្រកាសរបស់រាជបណ្ឌិត្យសភាកម្ពុជា ការប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌ«ក» ចូលបម្រើការនៅរាជបណ្ឌិត្យសភាកម្ពុជា ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៦ ខែកុម្ភៈ ស្អែកនេះ ចាប់ពីវេលាម៉ោង ៧.៣០ តទៅ៖១....